អ្ន​កឧកញ៉ា ទៀ​ វិចិត្រ៖ កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រៀបបាន ជាមណ្ឌលទេសចរណ៍​ នាពេលបច្ចុប្បន្ននេះ

Date:

ព្រះសីហនុ៖ អ្ន​កឧកញ៉ា ទៀ​ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រៀបបានជាជាមណ្ឌលទេសចរណ៍​ នាពេលបច្ចុប្បន្ននេះ ។

តាមរយៈការលើកឡើង របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលភ្ជាប់មកជាមួយរូបភាព ជាច្រើនសន្លឹកផងនោះ អ្នកឧកញ៉ា លើកឡើងថា “កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ បច្ចុប្បន្ននេះ បានក្លាយទៅជាមណ្ឌលទេសចរណ៍ សម្រាប់ការចូលទៅកំសាន្ត​ របស់ពលរដ្ឋផង និងជាកន្លែងដែលពលរដ្ឋ ចូលទៅពិសារអាហារចម្រុះ ដែលមានដាក់លក់​ ប្រកបដោយរបៀបរៀបរយ” ។

គួររំលឹកផងដែរថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៦​ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍​ ដោយលោកបណ្ឌិតរដ្ឋមន្ត្រីបានកត់សម្គាំល់ថា កំពង់ផែទេសចេណ៍ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់​ ក្នុងការលើកស្ទួយដល់ វិស័យទេសចរណ៍ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ៉ា ទៀ វិចិត្រ ធ្លាប់បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាត ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគ ពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែ ដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿង ក្នុងពេលតែមួយ។ កំពង់ផែមួយនេះ គឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ ដ៏មានសក្តានុពលប្រចាំខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...