អ្នកឧកញ៉ា ទៀ វិចិត្រ ជួយ​បញ្ជូនអូប័រពេទ្យ ​ជី.ធី.វី.ស៊ី ទៅយកស្រ្តី​សម្រាលកូន​៧ខែម្នាក់ ពីកោះរ៉ុង ​មក​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្ត

Date:

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ជាទម្លាប់ជួយពលរដ្ឋលើកោះរ៉ុង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលសម្រាលកូន ៧ខែ នាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

តាមរយៈអ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើ​ ឈ្មោះ ឃឿន ហ៊ឺម អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុបន្ត៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...