អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ទាំងកណ្តាលយប់ ជួយសង្គ្រោះករណីទូកដឹកសម្ភារ១គ្រឿង​ លិចចូលសមុទ្រ

Date:

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងកណ្តាលយប់ ទៅជួយសង្គ្រោះករណីទូកដឹកសម្ភារមួយគ្រឿង​ បានបើកបុកបង្គោលផែ ដែលកំពុងសាងសង់ នៅម្តុំទំនប់កោះព្រាប ស្ថិតនៅភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យទូកខាងលើលិចចូលក្នុងសមុទ្រតែម្តង តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

បើតាមការបញ្ជាក់ពីម្ចាស់ទូក ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកឲ្យដឹងថា ទូករបស់គាត់ស៊ីឈ្នួលដឹកសម្ភារ (គ្រឿងសមុទ្រ) ពីកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចេញមកតាំងពីម៉ោង០៩យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លុះធ្វើដំណើរដល់ចំណុចកើតហេតុវេលាម៉ោង ០១រំលងអធ្រាត ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយស្ថានភាពផ្លូវងងឹកបានបើកបុកបង្គោលផែ ដែលគេទើបសាងសង់ បណ្តាលអោយលិចទូកតែម្តង។ តែក្រោយកើតហេតុ បានអូប័រ អ្នកឧកញ៉ា ទៀ វិចិត្រ ចំនួន ០១ គ្រឿងមកជួយដឹកជនរងគ្រោះទៅដីគោកដោយសុវត្ថិភាព ។

ម្ចាស់ទូក បញ្ជាក់បន្តថា នៅលើទូកនោះមានមនុស្សចំនួន ០៣នាក់ ៖​ ឈ្មោះ លី ទីហេង ភេទប្រុស អាយុ៦៥ឆ្នាំ ម្ចាស់ទូក ស្នាក់នៅផែ៦៦ ស្ថិតក្នុងសង្កាត់ ០១ ក្រុង-ខេត្តព្រះសីហនុ ។ កូនដៃទូកចំនួន០១នាក់ ៖​ ម្នាក់ឈ្មោះ យឿន សំណាង ភេទប្រុស ស្នាក់នៅនៅផែ៦៦ ស្ថិតនៅសង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។​ អ្នកសុំដោយសារ (សុំជិះ) ចំនួន ០១នាក់ មិនស្គាល់ឈ្មោះ ។

សម្ភារបាត់បង់មានដូចជា ៖​ ១-ទូកឈើ០១គ្រឿង ពណ៌ផ្ទៃមេឃ បណ្តោយប្រវែង ១៤ម៉ែត្រ ទទឹង ៣ម៉ែត្រ ។
២-ម៉ាស៊ីន ម៉ាកហ៊ីនដាយចំនួន ៤គ្រឿង សរុប ៩០ សេស ។
៣-គ្រឿងសមុទ្រ (មឹក និងត្រី) ចំនួន ២៣ ប៊ិន៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...