ក្រុមហ៊ុន ​ជីប ម៉ុង រីថែល បើកសម្ពោធ ផ្សារទំនើប បែបសហគមន៍ ដំបូងបង្អស់ របស់ខ្លួនជាផ្លូវការហេីយ

Date:

ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង​ ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន​ និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើង អាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀត ដោយការសម្រិតសម្រាំងបំផុត”។

លោក លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល ក៏បានបន្ថែមទៀតថា “​ការរចនាគឺផ្តោតសំខាន់លើការបញ្ចូល និងបន្ស៊ីគ្នារវាងសំណង់ បែបទំនើបនិងធម្មជាតិ ដើម្បីធានាថា អតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ ស្រស់ស្រាយ ទទួលបាននូវភាព រីករាយ ហើយយើងផ្ចិតផ្ចង់ ធ្វើយ៉ាងណាសោភ័ណ្ឌភាព របស់ផ្សារទំនើបមួយនេះ សាកសមជាផ្សារទំនើបដែលស្ថិតនៅ ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ផងដែរ ដែលអគារ ពាណិជ្ជកម្មមួយនេះ មិនត្រឹមតែចូលរួម​​លើកសម្រស់ ​រាជធានី​ភ្នំពេញមួយ​ កម្រិត​​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​អាចបង្កើត ការ​ងារសម្រាប់ ​ប្រជាពលរដ្ឋ​ជាច្រើនតាំង​ ពី​កំពុង​សាង​សង់​ រហូត​ដល់​សង់​រួច”។

ក្រុមហ៊ុន ​ជីប ម៉ុង រីថែល វិនិយោគ​លើ​ គម្រោង​ទាំង​អស់ ​របស់​ខ្លួន​គិត​ជា​ទឹកប្រាក់ ​​សរុបចំនួន៣០០លានដុល្លារ​អាមេរិក ដែលការ​វិនិយោគ​នេះ ផ្តោតលើការសាងសង់ និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...