រសជាតិ បទពិសោធន៍ ដ៏ស្ញប់ស្ញែងបំផុតនៃ “ពិភពរូបភាព ដ៏ល្អឥតខ្ចោះ” ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R)!

Date:

ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩៖ ខ្ញុំហ៊ាននិយាយបានថា លោកអ្នក ឬក៏អតិថិជនទាំងអស់ ដែលធ្លាប់បានឃើញ និងទស្សនារូបភាព ឬក៏វីដេអូដែលចេញពី អេក្រង់ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R) នៅតាមហាងចែកចាយ ផលិតផល សាមសុង ឬក៏តាមរយៈបណ្តាញសង្គមនានា ប្រាកដជាមិនអស់ចិត្ត និងងឿងឆ្ងល់ថា តើហេតុអ្វីបាន ជាក្រុមហ៊ុន សាមសុង អាចបង្កើតនូវបច្ចេកវិទ្យាដ៏មហិមារ និងមហស្ចារ្យបែបនេះបាន!

ប្រាកដណាស់ក្រុមហ៊ុន សាមសុង ពិតជាអាចធ្វើអ្វីដែលយើងគ្រប់គ្នា មិនអាចធ្វើបាន និងនឹកស្មានមិនដល់! ជាក់ស្តែងសម្រាប់លោកអ្នកដែលតែងតែដើរទាន់ នូវការអភិវឌ្ឍ របស់បច្ចេកវិទ្យានោះលោក អ្នកគួរតែមកទទួលយករសជាតិ នូវរបកគំហើយដ៏អស្ចារ្យនេះ! បច្ចេកវិទ្យារបស់ SAMSUNG QLED 8K ស៊េរី (Q900R) គឺពិតជាបានរុញច្រាន យើងទាំងអស់គ្នាឱ្យក្រេបយក បទពិសោធន៍នៃពណ៌រូបភាព និងវីដេអូកម្រិត 8K ពិតៗជំនាន់ចុងក្រោយបំផុត និងគ្មានគូប្រៀបក្នុងពិភពលោក នៅពេលនេះ ប្រាកដមែន!

ខាងក្រោមនេះគឺជាមុខងារ និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត នៃក្រុមហ៊ុន សាមសុង ដែលបង្កើត និងបំពាក់ជាមួយកំពូល ទូរទស្សន៍ដ៏ល្អឯក Samsung QLED 8K ស៊េរី (Q900R)៖

  • Quantum Processor 8K
    ជួយឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺមានភាពកាន់តែច្បាស់ បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗតែម្តង!
  • Real 8K Resolution
    ទោះបីជាលោកអ្នកយកភ្នែកដាក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ យ៉ាងណាក៏ដោយ ក៏រូបភាពនៅតែម៉ដ្ឋមិនបែក ឬព្រាលឡើយ! ពិតជាមិនគួរឱ្យជឿពិតមែន…!
  • 8K AI Upscaling
    ទោះជារូបភាព ឬវីដេអូនក្នុងកម្រិត 1080 ឬ 4K ក៏អាចដុសខាត់ និងបង្ហាញ ចេញក្នុងកម្រិត 8K ដូច Footage 8K ដើមបានដែរ!
  • Quantum HDR 4000
    ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាព ដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិត ជាទីបំផុត (Super Details) !
  • Q Style
    ជាបច្ចេកវិទ្យា No Gap Wall-Mount ចុងក្រោយដែលអាច ភ្ជាប់ជាមួយនឹងផ្ទៃជញ្ជាំងរាបស្មើ ល្អឥតខ្ចោះ មិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយ ថវិកាបន្ថែមទៀតដើម្បី ទិញតុតាំងឡើយ!
  • One Connect & invisible
    មិនថារន្ធ USB, HDMI…, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាព តាមរយៈប្រអប់នេះតែមួយ គត់! ដូច្នេះវាមើលទៅគឺ មានរបៀបរៀបរយ មែនទែន!
  • Ambient Mode (Magic Screen)
    ជាបច្ចេកវិទ្យាដែលបំលែងកញ្ចក់អក្រង់ទូរទស្សន៍ ឱ្យទៅជាផ្ទាំងបង្ហាញផ្សេងៗ ឬក៏ជាផ្ទាំងគំនូរ ដ៏វិចិត្រទាក់ទាញស្អាត ប្លែកភ្នែក ឡូយ…!
  • Air Play Connection
    អាចឱ្យកម្មវិធី Airplay របស់ IOS ក្នុងទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែក បានយ៉ាងងាយស្រួលផងដែរ។

និយាយរួមទៅបើទោះ ជាខ្ញុំនិយាយរ៉ាយរ៉ាប់យ៉ាង ណាក៏មិនអស់ពីភាពអស្ចារ្យ Samsung QLED 8K ស៊េរី (Q900R) នេះបានដែរ! ហើយលោក អ្នកក៏ធ្លាប់គិតដូចខ្ញុំដែរថា ឮគេនិយាយរាប់ម៉ឺនសែនដង ក៏មិនស្មើនឹង បានឃើញ ឬប៉ះផ្ទាល់ម្តងដែរ! បើចង់ដឹងលម្អិតច្បាស់បន្ថែម អាចចូលទស្សនាតាម link នេះបាន៖

https://youtu.be/l2Z22LinW_4

មានអតិថិជនយ៉ាងច្រើនបានសួរថា តើអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) បាននៅណា? លោកអ្នកអាចរកជាវបាន នៅតាមហាង ចែកចាយ ផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង តាមរយៈលេខ៖ 1800-203232 !

2019 QLED: Q900R – Real 8K Resolution TV | Samsung
Samsung 2019 Q900R offers a new dimension of reality with 8K resolution. Check out New 8K QLED TV’s features in detail: http://smsng.co/qled QLED 8K delivers…

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›រសជាតិ បទពិសោធន៍ ដ៏ស្ញប់ស្ញែងបំផុតនៃ “ពិភពរូបភាព ដ៏ល្អឥតខ្ចោះ” ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R)! ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩៖ ខ្ញុំហ៊ាននិយាយបានថា លោកអ្នក ឬក៏អតិថិជនទាំងអស់ ដែលធ្លាប់បានឃើញ និងទស្សនារូបភាព ឬក៏វីដេអូដែលចេញពី អេក្រង់ទូរទស្សន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…