ក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស ប្រារព្ធពិធី បិទវគ្គ បណ្តុះបណ្តាល Samsung Tech Institute ប្រចាំឆ្នាំ ២០១៩

Date:

ភ្នំពេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល ៨ សប្តាហ៍ ដែលរៀបចំឡើង ដោយមានការ សហការណ៍ គ្នារវាងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស និងក្រុមហ៊ុន សាមសុងអេឡិចត្រូនិច កម្ពុជា លើមុខជំនាញជួសជុល ទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិច សាមសុង ដែលក្នុងនោះ មានសិក្ខាកាមចូលរួមសរុប ចំនួន ៥០ នាក់ នៅពេលនេះ បានបញ្ចប់ ជាស្ថាពរហើយ។

លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខា ក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា “គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះ ធនធានមនុស្សផ្នែក អេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់ សិស្សអំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផល អេឡិចត្រូនិចទំនើបៗ ដែលត្រូវបាន ប្រើប្រាស់ជុំវិញពិភពលោក។

លោកបានបន្តថា “នៅសាមសុងយើង ឲ្យតម្លៃខ្ពស់ក្នុងការចូលរួម អភិវឌ្ឃសង្គម សម្រាប់ភាពរីកចម្រើនក្នុងសហគមន៏។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹង អាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេដើម្បីស្វែងរក ការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ របស់ពួកគេ ក៏ដូចជាចូលរួមក្នុងការ អភិវឌ្ឃសង្គមជាតិ”។

ដោយឡែកក្នុងឱកាស បិទវគ្គ បណ្តុះបណ្តាលនោះ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានកោតសរសើរ និងរីករាយក្រៃលែង យ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់ វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។

លោកបានថ្លែងថា “តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាម ទាំងអស់បានដឹង ពីភាពជឿនលឿននៃ បច្ចេកវិទ្យា បច្ចុប្បន្ន ដែលយើង នឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់ វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ ចំណេះដឹង របស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែ ប្រសើរ ក៏ដូចជា ចូលរួចជួយសង្គម”។

កញ្ញាប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោម សិស្សទាំងអស់ដែលបាន បញ្ចប់ វគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថា គាត់ស្រឡាញ់ វិស័យ អេឡិចត្រូនិច និងមានបំណងចង់បើក មុខរបរ ផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។

សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា “ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះ យូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និងជួយឲ្យនាងខ្ញុំងាយស្រួលក្នុង ការបំពេញក្ដីស្រម៉ៃហើយប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបើកកន្លែងជុសជុល គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ”។

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺពិតជាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍ សមត្ថភាព ដល់សិក្ខាកាម ជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាពង្រីក នូវឱកាសការងារឱ្យមានភាព កាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជា ផងដែរ។ ក្រុមហ៊ុនសាមសុងកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះ ចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss   សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព​ និងផាសុកភាពលំដាប់ខ្ពស់

ភ្នំពេញ៖​ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ...