សហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាបង្កើត «បណ្ណាល័យ Electronic » ដែលហៅ​ថា Mobile App ថ្មីមួយជាផ្លូវការ

Date:

ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី8 ខែមករា ឆ្នាំ2020 នេះ ។

លោក ជា ឌីណា ដែលជាស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា  ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយយបាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបច្ចេកវិទ្យាក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ប្រសិទ្ធភាព ការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ។

លោកបានបន្តទៀតថា «ដោយមើលឃើញពី អត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែល បាននឹងកំពុងក្លាយទៅជាចលករមួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។ 

«App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿននៃ សម័យកាលបច្ចេកវិទ្យានេះឯង ។ 

លោកបញ្ជាក់ថា គោលបំណងធំក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះ ទី១ គឺដើម្បី លើកទឹកចិត្តជំរុញទឹកចិត្ត និងបំផុសបំផុលអោយ ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើមស្រលាញ់ការអានចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអានឬមើលសៀវភៅតាមលក្ខណះ Digital book  ដែលវាជួយផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកអានទូរទៅដើម្បីអោយពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្របទីកន្លែងផងដែរ ។ 

គោលបំណងទី២ គឺដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីអោយពួកគាត់មាន ភាពល្បីល្បាយទៅសាកលលោក ។ 

គោលបំណងទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជា យេីងអោយកាន់តែមានភាពល្អប្រសើឡើងថែមមួយកំរឹតទៀត។

ដោយសារតែលោកមើលឃើញថា ទស្សនះក៏ដូចជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរយើង ចំពោះការអានសៀភៅគឺនៅមានកំរឹត ហើយពាក្យខ្មែរយើង ពាក្យថាមានកំរឹតហ្នឹងគឺមាន័យថា នៅតិចទួចនៅឡើយ ប្រសិនបើយកក្រឡេក ទៅមើលប្រទេសអ្នកមានមួយចំនួនធំនៅលើសាកលលោក គឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរបស់ពួកគេតែងតែ និយមចូលចិត្តការអានសៀវភៅហើយពួកគេចាត់ទុកថា ការអានសៀវជាគឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និងជាផ្នែកមួយនៃការការកំសាន្តផងដែរ។ 

តាមពិតនេះគឺជាមូលហេតុដ៏ធំមួយផងដែរ ដែលធ្វើអោយប្រទេសគេមានសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍន៍ និងរីកចំរើនបានយ៉ាងឆាប់រហ័ស ។ ដោយសារតែប្រទេសរបស់គេសំបូរទៅដោយ ប្រជាពលរដ្ឋដែលមានធនធាន  ហើយធនធានដែលខ្ញុំនិយាយពេលនេះ គឺសំដៅទៅលើធនធានចំណេះដឹងនេះឯង ។

វាមិនខុសអ៊ីពីប្រសាស្រ្តរបស់ ប្រធានាធិបតេយ្យ Singapore គាត់បានលើកឡើងក្នុងបណ្តាយផ្សព្វផ្សាយផ្សេងៗនោះទេ គឺគាត់បានលើកឡើថា ប្រសិនបើយើងចង់អភិវឌ្ឍន៍ប្រទេសមួយ អោយមានការរីកចំរើនខ្លាំងបាន  លុះត្រាតែយើងចាប់ផ្តើម អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសនោះជាមុនសិន ។ 

ដូច្នេះហើយប្រសិនបើក្នុងនាម យើងជាកូនចខ្មែរមួយរូប ចង់ជួយក្រុមគ្រួសារយើង បងប្អូនយើង មិត្តភក្រ្កយើង សហគមន៍យើងសង្គមយើង ក៏ដូចជាប្រទេសជាតិយើងអោយ មានការអភិវឌ្ឍន៍ និង រីកចំរើនបានឆាប់រហ័សនោះ គឺចាប់ផ្តើមពីការអភិវឌ្ឍន៍ ខ្លួនយើងជាមុនសិន ។ 

Mobile App ថ្មីមួយនេះ ត្រូវបានដាក់អោយមានប្រត្តបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វើការDownload បានចាប់ពីពេលនេះតទៅ ។ ប្រសិនជាអ្នកទាំងអស់គ្នា ប្រើប្រាស់ Iphone សូមចូលទៅកាន់ App Store រួច ធ្វើការទាញយក ប៉ុន្តែបើសិនជាលោក លោកស្រីប្រើប្រាស់ទូរសព្ទ Samsung ក៏ដូចជា ទូរសព្ទមួយចំនួនទៀត ដែលជាប្រភេទប្រតិបត្តិការ Android សូមចូលទៅកាន់ Play store រួយ download ជាការស្រេច បន្ទាប់ពីធ្វើការទាញយក រឺ Download រួចមក អ្នកទាំងអស់គ្នា អាចធ្វើការ login   រួច វាយលេខទូរសព្ទចូល នោះវានឹងតំណើរ។

 អ្នកទាំងអស់គ្នា និងឃើញមានមេរៀន ក៏ដូចជាឯកសារជាច្រើននៅក្នុង App នោះ  ។ 

លោកបានបន្តទៀតថា មិនយួរទៀតទេ បច្ចេកវិទ្យានិងផ្លាស់ប្តូរនូវរឿងរ៉ាវជាច្រើននៅលើ ពិភពលោកហើយវា និងបន្ត ធ្វើការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងទាំងអស់ ហើយការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរ ជាច្រើនទៀតនោះ គឺការផ្លាស់ប្តូរពីការអានសៀវភៅ រឺមើលឯកសារផ្សេងៗតាមបែបផែន Traditional ជាក្រដាស់ រឺជា hard copy ប្រែមកជាការមើលរឺអានតាមបែប Digital វិញ រឺក៏អាចហៅបានម្យ៉ាងទៀតថាការអានសៀវភៅជាលក្ខណះ E book ។ 

គ្រប់យ៉ាងគឺមាននៅក្នុង Smart phoneរបស់យើងទាំងអស់គ្នាយើងអាចធ្វើការស្រាវជាវ រៀនសូត្រ ស្វែងរកដំណោះស្រាយផ្សេងៗបានគ្រប់ពេលវេលា និងគ្រប់ទីន្លែងទាំងអស់  ។ 

ទទ្ទឹមនឹងនេះក្រុមហ៊ុន មានផែនការ សកម្មភាព ក៏ដូចជាវិធីសាស្រ្តក្នុងការផ្សព្វផ្សាយ អំពីសហគ្រិនដែលជោគជ័យ នៅក្នុងស្រុកយើង អោយពិភពលោកបានស្គាល់ និងធ្វើអោយពួកគាត់ល្បីល្បាញ តាមរយះសៀវភៅនេះឯង យើងមានដៃគួរសហការនិពន្ធផលិត Digital book នេះ អោយទៅជា 100 ភាសារទៅកាន់សកលលោកដើម្បីអោយពិភពលោក ជាពិសេសប្រទេស ដែលមានយុវជន សិស្ស និស្សិតក៍ដូចជាសហគ្រិន ដែលនិយមចូលចិត្តអានសៀវភៅ  និង អភិវឌ្ឍន៍ខ្លួនឯងអោយពួកគាត់បានស្គាល់ពីសហគ្រិន ដែលជោគជ័យនៅក្នុងស្រុកយើងបានកាន់តែច្បាស់ ។ 

ក្នុងនាមជាស្ថាបនិកលោកសង្ឃឹម និងជឿជាក់ថា «App គំនិត» នេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន និងអាចក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ សំរាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយក្នុងការចូលរួម ជួយអភិវឌ្ឍន៍វិស័យអប់រំ និង សង្គមជាតិ ឱ្យកាន់តែមាន ភាពល្អប្រសើរឡើងថែមមួយកំរិតទៀតជាក់ជាពុំខាន ។ 

App ថ្មីមួយ នេះនឹងទទួលបាននូវការ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិ និង គ្រប់មជ្ឍដ្ឋានលើសកលលោក ជាពិសេសសំរាប់សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូរទៅ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›សហគ្រិនវ័យក្មេងកម្ពុជា រួមគ្នាបង្កើត «បណ្ណាល័យ Electronic » ដែលហៅ​ថា Mobile App ថ្មីមួយជាផ្លូវការ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី8 ខែមករា ឆ្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…