សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ជួបប្រជុំជាមួយ សមាគមទូកទេសចរណ៍ ពិភាក្សា ​​និងរកដំណោះស្រាយ​ អំពីបញ្ហាប្រឈមមួយចំនួន

Date:

ព្រះសីហនុ​៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានជួបប្រជុំ លើកិច្ចពិភាក្សា​ និងរកដំណោះស្រាយ អំពីបញ្ហាប្រឈមមួយចំនួន របស់វិសយ័ឯកជន ក្នុងខេត្ត ជាមួយសមាគម ទូកទេសចរណ៍ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ​ ប្រធានសមាគម ទូកទេសចរណ៍ខេត្តព្រះសីហនុ​ ។

យោងតាមខ្លឹមសារ ក្នុងលិខិតអញ្ជើញសមាគម ទូកទេសចរណ៍ មកចូលរួមប្រជុំនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុបញ្ជាក់ថា បច្ចុប្បន្ននេះដោយសង្កេតឃើញថា វិសយ័ឯកជន​ ក្នុងខេត្តព្រះសីហនុ កំពុងជួបប្រឈម នឹងបញ្ហាជាច្រើន ដែលទាមទារអោយមាន ការរួមគ្នារកវិធី និងគោលការណ៍ ដោះស្រាយ តាមរយៈការកំណត់ អំពីបញ្ហាប្រឈមជាក់លាក់ សម្រាប់ដោះស្រាយ។

លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្ម ខេត្តថ្លែងបញ្ជាក់ថា ក្រោយពីសហការ ជាមួយវិសយ័ឯកជន រកឃើញបញ្ហាប្រឈម ជាក់លាក់ហើយ ខាងសភាពាណិជ្ជកម្មខេត្ត នឹងរៀបចំដាក់សំណើ ជូនទៅកាន់រដ្ឋបាលខេត្ត និងថ្នាក់ជាតិ ដើម្បីផ្តល់ត្រឡប់មកវិញ នូវអនុសាសន៍ ឬគោលការណ៍រួម សម្រាប់ដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនានា៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...