ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ ដ៏សន្ធឹកសន្ធាប់ និងដំណើរ កម្សាន្តទៅប្រទេសកូរ៉េ ដើម្បី ទស្សនាការ ប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

Date:

ភ្នំពេញ ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជន កំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយគឺវត្តមានស្មាតហ្វូន ជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែ អស្ចារ្យ បន្ថែមទៀតនោះ គឺរាល់ការ ជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះចាប់ពី ថ្ងៃទី30 ខែមករា ដល់ថ្ងៃទី 05 ខែ មេសាឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្ត ទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់ រង្វាន់នេះ នឹងធ្វើការផ្សាយផ្ទាល់(Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល ៥សប្តាហ៏) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុន នឹងធ្វើការផ្តល់ជូនប្រចាំ សប្តាហ៏រួមមាន៖
១.ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់
២.បាសបំពងសំឡេង(Hoco Speaker ) ចំនួន២រង្វាន់
៣.ដបទឹករក្សាសីតុណ្ហភាព ដ៏ស្រស់ស្អាត( Vacuum Flash) ចំនួន៣រង្វាន់
*ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម៖
1- សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51 ឬ A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 05 មេសា 2020
2- អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ និងលេខIMEI តាមរយៈ Link http://bit.ly/GalaxyABlackPinkPromo2020
3- ពេលឈ្នះរង្វាន់ ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែល បានទិញនោះជាមួយនឹងបណ្ណធានា
4- អ្នកឈ្នះរង្វាន់ធំត្រូវមាន លិខិតឆ្លងដែនដែល មានសុពលភាព
5- កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុក ចំណាយ របស់សាមសុង!
6- អ្នកឈ្នះរង្វាន់ធំក្នុងករណី អ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរ មកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!
7- រង្វាន់ទាំងអស់មិនអាចប្តូរ ជាសាច់ប្រាក់បានទេ!
8- ក្រុមហ៊ុននឹងទាក់ទងទៅ កាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំ បែបបទធ្វើដំណើរ
9- ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook!
10- រក្សាសិទ្ធិក្នុងការកែប្រែ លក្ខខណ្ឌចាប់ឆ្នោតដោយ ពុំបាច់ជូនដំណឹងជាមុន
11- លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗ របស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ទំហំ, ប្រភេទកញ្ចក់អេក្រង់, ថ្ម, គុណភាពកាមេរ៉ា, ទំហំផ្ទុក, និងជាពិសេសនោះគឺតម្លៃតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ ទាំងអស់នោះឥឡូវនេះ មកមើលពីចំណុចអស្ចារ្យ នៅខាងក្រោមនេះទាំងអស់គ្នា៖

  • Samsung Galaxy A71
  • អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)
  • កាមេរ៉ាមុខ៖ 32 MP FF (f2.)
  • ទម្ងន់៖ 179g
  • ខ្នាត៖ (163.5 x 75.9 x 7.9 mm)
  • រ៉េម៖ 8GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,500 mAh (25W Fast charging)
  • ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ខ្មៅ, ប្រាក់, ខៀវ
  • តម្លៃ៖ $449 ដុល្លារ!
  • Samsung Galaxy A51
  • អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)
  • កាមេរ៉ាមុខ៖ 32 MP (f2.2)
  • ទម្ងន់៖ 172g
  • ខ្នាត៖ (158.5 x 73.6 x 7.9 mm)
  • រ៉េម៖ 6GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
  • ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ស, ខ្មៅ, ខៀវ, ផ្កាឈូក
  • តម្លៃ៖ $349ដុល្លារ!
    ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុត ក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួម ព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មាន បន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...