តោះចូលរួម ទាំងអស់គ្នា ក្នុងការប្រកួត ក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

Date:

(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់?  

ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…!  ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! 

ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖

1.  បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 

2.  បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង   Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA

3.  ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ)

4.  បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 

5.  បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 

6.  ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង

7.  ពេលវេលានៃការប្រកួតផ្តាច់ព្រ័ត្រ និងទីកន្លែង ក្រុមហ៊ុននឹងជំរាបជូននៅពេលខាងមុខ ក្រោយពេលការរីករាលដាលនៃមេរោគCoronaVirus 2020 ត្រូវបានបញ្ចប់ និងមានសុវត្ថិភាពសំរាប់ទស្សនិកជន។ 

8.  អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី 6 ខែឡើងទៅគិតចាប់ពីថ្ងៃធ្វើដំណើរ។

9.  កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ +ធានារ៉ាប់រងក្នុងការធ្វើដំណើរ+ ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់ក្រុមហ៊ុន សាមសុង!

10.  អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!

11.  រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!

12.  រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន

13.  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

* រង្វាន់ដែលទទួលបាន៖

– ជ័យលាភីលេខ 1 ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POPដូចជា Blackpink នៅបរទេស!

– ជ័យលាភីលេខ 2 ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

– ជ័យលាភីលេខ 3 ៖ទូរទស្សន៏សាមសុនង 32’’ ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

– ជ័យលាភីលេខ 4 ដល់លេខ 10 ៖ ឆ្នាំងសាក Wireless Battery Pack   ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

អ៊ីចឹងសូមកុំឱ្យឱកាសដ៏មហាអស្ចារ្យ និងរំភើបនេះកន្លងផុតឱ្យសោះ! ដូច្នេះសម្រាប់បេក្ខជនក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុងទាំងអស់មានបំណងចង់ចូលរួមប្រកួតកុំភ្លេចរួសរាន់ហាត់រាំ និងធ្វើតាមការណែនាំរបស់យើង! 

សាមសុង សូមជូនពរឱ្យបេក្ខជនទាំងអស់សំណាងល្អ និងរីករាយទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន  Samsung ហ្វេសប៊ុក ផេក៖https://www.facebook.com/SamsungCambodia/ ឬ https://www.facebook.com/OMG.girlsdancecrew/ 

លក្ខខណ្ឌទាំងឡាយត្រូវបានអនុវត្ត!

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›តោះចូលរួម ទាំងអស់គ្នា ក្នុងការប្រកួត ក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE! (ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…