ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រងតំណែងជើងឯកមណ្ឌលបាត់ដំបង

Date:

បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ  ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។

សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN (A) ទទួលបានថវិការ ១០០០ ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Norea Team ទទួលបានថវិការ ៥០០ ដុល្លារ និងលេខ៤បានទៅលើក្រុម យុវជនដាំស្ពៃ ទទួលបានថវិការ ២០០ដុល្លារ។

ព្រឹត្តិការណ៍ Tiger Street Football 2020  មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ ជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ក្រុមដែលគ្រងដំណែងជើងឯក Tiger Street Football 2020  និងមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand ផងដែរ។

បន្ទាប់ពីបញ្ចប់មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ មណ្ឌលបន្ទាប់ គឺមណ្ឌលកំពង់ចាម ដែលមាន៦ខេត្តចូលរួម គឺស្ទឹងត្រែងរតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌលខេត្តកំពង់ចាម ប្រកួតថ្ងៃទី៨ ដល់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020  បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ 

ពិសាដោយការទទួលខុសត្រូវ!

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រងតំណែងជើងឯកមណ្ឌលបាត់ដំបង បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…