ទទួលបានស៊េរីភាព នៃការបោកគក់ និងជីវិតកាន់តែ ងាយស្រួលបំផុតជាមួយ ម៉ាស៊ីនបោក សម្លៀកបំពាក់ Samsung AddWashTM ថ្មី !

Date:

(ភ្នំពេញ) ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០៖ សម័យ AI ទៅហើយ…ហេតុអ្វីទ្រាំរួញឈឺដៃ ឈឺខ្លួន និងចំណាយពេលស្ទើរតែពេញមួយថ្ងៃក្នុងការបោកគក់ទៀត? ប្រាកដណាស់ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី ជួយសម្អាតស្នាមប្រឡាក់បានស្អាតល្អ និងលឿនបំផុត! ដូច្នេះលោកអ្នក និងគ្រួសារដ៏ឆ្លាតវៃសម័យថ្មី នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារសំខាន់ បានដោយរីករាយ និងមានទំនុកចិត្តបំផុត!

មិនថាស្នាមប្រឡាក់ដែលស្ថិតនៅជាប់សម្លៀកបំពាក់យ៉ាងណានោះទេក៏ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash អាចជម្រះស្នាមប្រឡាក់ បានយ៉ាងមានប្រសិទ្ធភាព និងបានយ៉ាងលឿនក្នុងរយៈពេលមិនដល់៥០នាទីផង! ឡូយអត់?

ចង់ដឹងអត់ថាតើមានអ្វីពិសេស និងទំនើបអស្ចារ្យខ្លះទៅបានជាធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី នេះស័ក្តិសមនឹងគ្រួសារក៏ដូចជាស្ត្រីមេផ្ទះទៅហ្ន៎? ខ្ញុំហ៊ានធានាថាគ្រាន់តែ ៤ ចំណុចខាងក្រោមនេះគឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តដោយភាពជឿជាក់ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់នេះ៖

  • ទ្វារបន្ថែម AddWash
    គឺជាទ្វាតូចមួយដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយក៏បានគ្រប់ដំណាក់កាលពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហារអាក់រអួលឡើយ។
  • បំពាក់បច្ចេកវិទ្យាវៃឆ្លាត Q-rator
    ជួយឱ្យលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុតដូចជា៖ កំណត់ការបោកគក់, កំណត់ចំណាំមុខងារប្រើញឹកញាប់, បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង, តាមដានថាមពលជាដើម…។
  • បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)
    ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនរួញខ្ញីវខ្ញូវឡើយ។
  • បច្ចេកវិទ្យា Digital Inverter
    អ្នកជំនាញជួយសន្សំសំចៃ ថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ មិនមានសំឡេងរំខានដោយ មានការធានាជូនរហូតដល់ 11 ឆ្នាំ!!
    ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈ លេខ៖ 1800-203232 ឬទស្សនាតាម YouTube: https://youtu.be/vzqCinAzrYU ដើម្បីទទួលបានការបោកគក់កាន់តែទំនើប និងងាយស្រួល!

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...