កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ អាចកម្ម៉ង់បាន នៅថ្ងៃនេះហើយ!!! ធ្វើស្រែទាន់ក្តៅដី…Pre-Order កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ ទាន់ក្តៅចិត្ត!

Date:

(ភ្នំពេញ) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញរួចមកឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ប្រញាល់បើកឱ្យអតិថិជន ដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុងប្រទេសកម្ពុជាយើងធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖
1.កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+
២.ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេល បែកឬបាក់ដោយប្រការណាមួយ ដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរស័ព្ទ
៣.កញ្ចប់smart ធំហ្មង52សប្តាហ៏រួមជាមួយលេខពិសេស ដែលមាន តម្លៃរហូតដល់$129

គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុត របស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាចZoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ហើយអាចទាញយករូបភាពក្នុងវីដេអូមកប្រើបាន ដែលមានទំហំរូបភាពបានដល់ 33MP!!មុខងារដ៏ឆ្នើមនេះបានបង្កើតឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗ ក្នុងជីវិតរស់នៅរបស់ពួកគេ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ រីឯ Galaxy S20+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖

  • Galaxy S20 Ultra = $1,269
  • Galaxy S20+ = $ 1,049
    សាកស្រមៃមើល? ពេលដែលបានចាប់កាន់ស្តេចកំពូលស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះមុនគេហើយទទួលបានការថែមជូនដ៏ពិសេសអស្ចារ្យដែលពុំធ្លាប់មានបន្ថែមទៀតមិនដឹងឡូយយ៉ាងណាទេ!! ដូច្នេះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅណា៎! ស្រួលមិនស្រួលទៅមិនទាន់ដាច់ស្តុកកម្ម៉ង់អត់បានណា៎!! សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ! លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...