កំពូលស្មាតហ្វូន ជំនាន់ថ្មី Samsung Galaxy Z flip លក់ដាច់ស្តុកអស់គ្មាន សល់ក្នុងពេលមិនដល់ 5 ម៉ោង!!

Date:

(ភ្នំពេញ) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០៖ នេះជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះ! ហើយវាក៏ជារឿង ដ៏សែនរំភើបរីករាយ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលមានរាងទាក់ទាញ គួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃ បំផុតនោះផងដែរ!

គិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារ ប្រទេសកម្ពុជា មិនទាន់បានប៉ុន្មានម៉ោងផងក៏លក់ដាច់អស់ពីស្តុករលីងគ្មានសល់! តាមទស្សនៈរបស់អតិថិជន ចំណុចពិសេសរបស់ Galaxy Z Flip គឺការរចនារូបរាងរបស់ ទូរស័ព្ទដែល មិនធ្លាប់មានក្នុងទីផ្សារ ជាមួយនឹងរូបរាងទំនើប ស៊ិវីល័យ សង្ហារ និងប្រណិតបំផុតក្នុងប្រវត្តិរបស់ទូរស័ព្ទចល័ត ។ យើងអាចឲ្យពិន្ទុកំពូលដល់ និងថានៈជាអ្នកនាំមុខ ទំរង់ទូរស័ព្ទសំរាប់អនាគត ។

ការណ៍នេះក្រុមហ៊ុន សាមសុង ក៏សូមអធ្យាស្រ័យ ដល់អតិថិជនទាំង អស់ដែលអញ្ជើញមកទិញពុំទាន់ផងដែរ! ជាមួយនឹងការគាំទ្រដែលលើសហួសពីការរំពឹងទុកបែបនេះក្រុមហ៊ុន សាមសុង សន្យាថានឹងធ្វើការផ្គត់ផ្គង់បន្ថែមឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅ បានមកក្នុងទីផ្សារកម្ពុជាហើយសំរាប់អតិថិជនមិនទាន់បានជាវ ឬជាវមិនទាន់ សូម កំភ្លេច LIKE page Samsung ដើម្បីទទួលបានព័ត៌មានអំពី ស្តុកថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗ!

សូមបញ្ជាក់ផងដែរថារាល់ការជាវ Samsung Galaxy Z flip អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនដ៏រំភើបអស្ចារ្យដូចជា៖

  • បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី!
  • ស៊ីមកាត Smart លេខពិសេសតម្លៃ 129 ដុល្លារ + ប្រើអិនធឺណេត 52 សប្តាហ៍ដោយឥតគិតថ្លៃ!
    ខាងក្រោមនេះគឺជាតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួនដែលធ្វើឱ្យមានការពេញនិយមគាំទ្រយ៉ាងសម្បើមអស្ចារ្យសម្រាប់ Samsung Galaxy Z flip នេះ៖
  • តម្លៃ៖ 1,449 ដុល្លារ
  • មេម៉ូរី (RAM)៖ 8 GB
  • អង្គផ្ទុក (ROM)៖ 256 GB
  • ពណ៌៖ ស្វាយ (រលោងចាំងផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងផ្លេកដូចកញ្ចក់)
    គ្រាន់តែប៉ុនហ្នឹងក៏អាចធ្វើឱ្យលោកអ្នកលង់ទៅហើយ? កុំភ្លេចណា៎…! ឧស្សាហ៍អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!
អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កំពូលស្មាតហ្វូន ជំនាន់ថ្មី Samsung Galaxy Z flip លក់ដាច់ស្តុកអស់គ្មាន សល់ក្នុងពេលមិនដល់ 5 ម៉ោង!! (ភ្នំពេញ) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០៖ នេះជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះ! ហើយវាក៏ជារឿង ដ៏សែនរំភើបរីករាយ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលមានរាងទាក់ទាញ គួរឱ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…