ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ៖ បន្ទាប់ពីការបោះផ្សាយទទួលបានជោគជ័យកាលពីខែ
មេសា សញ្ញាបណ្ណសាជីវកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាដែលអនុញ្ញាតឱ្យចាប់ផ្តើមសកម្មភាពជួញដូរ។ មូលបត្របំណុលនេះនឹងត្រូវបានជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជាក្រោមនិមិត្តសញ្ញា “PRA23A”។ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ គឺជាសញ្ញាបណ្ណទី ៦ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី។
ស្ថាប័ន CGIF បានបញ្ជាក់ថា នេះគឺជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន CGIF នៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ស្ថាប័ន CGIF បានធានា ១០០% លើសញ្ញាបណ្ណសាជីវកម្មប្រាសាក់ ដែលបានបោះផ្សាយលក់ចំនួន ១២៧,២ ប៊ីលានរៀល ដែលមានរយៈពេល ៣ ឆ្នាំជាមួយនឹងអត្រាគូប៉ុងថេរ ៧,៥០% ក្នុងមួយឆ្នាំ។ ការបោះផ្សាយមូលបត្របំណុលលើកទី ១ របស់ប្រាសាក់នេះ បង្ហាញពីការកៀរគរដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជា។ សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ត្រូវបានចុះបញ្ជីលក់ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ (AMBIF) តាមរយៈការប្រើប្រាស់ទម្រង់ឯកសាររួមសម្រាប់ដាក់ពាក្យស្នើសុំការបោះផ្សាយក្នុងប្រទេសកម្ពុជាស្របតាមកម្មវិធីគំនិតផ្ដួចផ្ដើមវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ាន +៣ (ABMI)។
លោកស្រី Sun Guiying នាយកប្រតិបត្តិរបស់ ស្ថាប័ន CGIF បានមានប្រសាសន៍ថា «នេះជាកិត្តិយសរបស់យើងដែលបានបញ្ចប់ប្រតិបត្តិការសម្រាប់ដំណាក់កាលទីមួយនេះប្រកបដោយជោគជ័យក្នុងប្រទេសកម្ពុជា នៅពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពជំងឺឆ្លងកូវីដ ១៩ និងបានទទួលការសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ប្រតិបត្តិការនេះគឺជាការបង្កើតសម័យកាលមួយដែលមិនត្រឹមតែបង្ហាញពីការបង្កើនដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជាទេ ថែមទាំងជាប្រតិបត្តិការដែលផ្អែកលើទីផ្សារ និងត្រូវបានធ្វើបរិវិសកម្មទាំងអស់ដោយវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាផងដែរ ។ សញ្ញាបណ្ណនេះត្រូវបានបោះផ្សាយជាប្រាក់រៀល ដែល CGIF បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកតម្កើងប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងចំពោះតម្រូវការដើមទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុតដើម្បីធ្វើបំណែងចែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលនៅក្នុងប្រទេសអំឡុងពេលដ៏លំបាកនេះ»។
លោក ស៊ីម សេនាជាតិ ប្រធាន នាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានមានប្រសាសន៍ថា «មូលបត្របំណុលគឺជាទីផ្សាមូលធនថ្មីមួយដែលមានសុវត្ថិភាពនិងជាជំហានមួយដ៏ប្រសើរក្នុងការបង្កើនដើមទុនរយៈពេល វែង។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណរបស់ប្រាសាក់ជំរុញឱ្យប្រាសាក់អាចធ្វើពិពិធកម្មប្រភពមូលធនជាប្រាក់រៀល ទៅជាកម្ចីជាប្រាក់រៀលក្នុងការទ្រទ្រង់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ និងសហគ្រិនជាស្ត្រី ក៏ដូចជាការលើកតម្កើងការប្រើប្រាស់ប្រាក់រៀលស្របទៅតាមការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែទូលាយ ។
សព្វថ្ងៃនេះ ក្នុងចំណោមផលបត្រកម្ចីសរុប ចំនួន ២.៦៧០ លានដុល្លាអាមេរិក យើងមានផលបត្រកម្ចីជាប្រាក់រៀល ចំនួន ១៣% និង ប្រមាណជា ៨០% ជា ហិរញ្ញប្បទានទៅដល់ម្ចាស់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម ដែលជាស្ត្រី ។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងត្រូវបានប្រើប្រាស់ ក្នុងការផ្តល់កម្ចីជូនដល់សាខារបស់ប្រាសាក់នៅតាមបណ្ដា ភូមិ ឃុំ »។
លោកបានបន្ថែមទៀតថា សញ្ញាបណ្ណ សាជីវកម្មប្រាសាក់ ជាសញ្ញាបណ្ណដំបូងបំផុតដែលមាន ការធានាដោយស្ថាប័ន CGIF ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ដល់ស្ថាប័ន ហិរញ្ញវត្ថុ នៅក្នុងទីផ្សារ មូលបត្រកម្ពុជា ។ ជារួម នេះគឺជាការវិនិយោគមួយដែលមិនមាន ហានិភ័យ សម្រាប់អ្នកវិនិយោគិន។
លោកបានបន្តទៀតថា «តាងនាមឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងទីប្រឹក្សាសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ទាំងអស់ដែលបាន ជួយឱ្យសម្រេចបានលទ្ធផល ជោគជ័យដូចថ្ងៃនេះ។ នេះជាសមិទ្ធផលដ៏ធំមួយរបស់ប្រាសាក់។ ខ្ញុំសូមកោតសរសើរ ចំពោះវិជ្ជាជីវៈ និងភាពស្មោះត្រង់របស់ទីប្រឹក្សាទាំងអស់។ លទ្ធផលនេះនឹងមិនអាចកើតឡើងសម្រាប់ពួកយើងឡើយក្នុងការកៀរគរទុនដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការបោះសញ្ញាបណ្ណ អំឡុងពេលដែលមានជំងឺរាតត្បាតជាសកល ប្រសិនបើគ្មានការ ខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ពីក្រុមការងារ និងសង្ឃឹមថាស្មារតីដដែលនេះនឹងនៅតែបន្ត នៅក្នុងគម្រោងអនាគតរបស់យើងផងដែរ »។
លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានមានប្រសាសន៍ថា «ការបោះផ្សាយនិងការធ្វើបរិវិសកម្មទាំងស្រុង ដោយជោគជ័យនៃសញ្ញាបណ្ណប្រាសាក់ សឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះ ផ្សារមូលធនកម្ពុជា និងចំពោះក្រុមហ៊ុនកម្ពុជា។ នេះគឺជាកិត្តិយសដ៏ធំធេងដែលយើងខ្ញុំ បានជួយសម្រួលឱ្យមានប្រតិបត្តិការនេះកើតឡើង ពោលគឺយើងបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ ថុដែលឈានមុខគេនៅកម្ពុជា និងស្ថាប័ន CGIF បានរួបរួមគ្នាដើម្បីបោះផ្សាយលក់មូលបត្របំណុល ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជា។ ប្រតិបត្តិការនេះនឹងផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀត ដើរតាម ហើយយើងខ្ញុំទន្ទឹងរង់ចាំនឹងសម្របសម្រួលដើម្បីឱ្យមានការកៀរគរមូលនិធិដោយ ជោគជ័យបែបនេះបន្ថែមទៀត»។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ជាគ្រឹះស្ថានដាក់ប្រាកបញ្ញើធំជាងគេបំផុតនៅកម្ពុជា ។ ក្នុងខែមីនា ឆ្នាំ ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និង ប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨០ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៨ គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិង សេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទ ប្រកបដោយនិរន្តរភាព។
គិតត្រឹមថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុល ដែលបានកើនឡើងដល់ ២.៧២៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជន ដែលបានកើនឡើងដល់ ១.៨១៨ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងដល់ ៣.២៨១ លានដុល្លារអាមេរិក។
អំពីស្ថាប័ន CGIF៖
ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបានបង្កើតឡើងជាពហុភាគីដោយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (“អាស៊ាន”) ចិន ជប៉ុន កូរ៉េ (“អាស៊ាន+៣”) និង ធនាគារអភិវឌ្ឍន៍អាស៊ី(“ADB”)។ ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹងដើមទុនចំនួន ១.០៧៧,៦ លានដុល្លារអាមេរិក ដែលបានមកពីភាគីចូលរួមបរិច្ចាគ។ ក្នុងនាមជាផ្នែកសំខាន់នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងទីផ្សារសញ្ញាបណ្ណក្នុងតំបន់ ក្នុងអាស៊ាន+៣។ ស្ថាប័ន CGIF បានចាប់ផ្តើមប្រតិបត្តិការធា នារបស់ខ្លួននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ និងផ្តោតលើការផ្តល់ឥណទានជាចម្បងចំពោះសញ្ញាបណ្ណដែលបោះផ្សាយជារូបិយប័ណ្ណក្នុងស្រុក ដោយក្រុមហ៊ុនបោះផ្សាយដែលមានកេរ្តិ៍ឈ្មោះសក្ដិសមនឹងទទួលបានឥណទាន នៅក្នុងតំបន់អាស៊ាន+៣។
អំពី ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ៖
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាក្រុមហ៊ុន មូលបត្រឈានមុខគេ នៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែបរួមមាន ការធានាទិញមូលបត្រ ការប្រឹក្សា យោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើង សាមូលបត្រផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយទស្សនាវដ្ដី Asiamoney។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ ហើយគឺជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើប្រតិបតិ្តការអាជីវកម្មមូលបត្រ។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានទទួលនូវជោគជ័យ ពីប្រតិបត្តិការជាច្រើនដែលរួមមាន
មូលបត្រកម្មសិទ្ធិ របស់ កំពង់ផែក្រុងព្រះសីហនុ (CSX listing: PAS) មូលបត្រកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (CSX listing: PPSP) សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជាដែលបោះផ្សាយហត្ថាកសិករលីមីតធីត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និងគម្រោងហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។
សម្រាប់ការសាកសួរព័ត៌មាន ពាក់ព័ន្ធនឹងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក
ការសាកសួរព័ត៌មាន៖ Pen.Sovannsoksitha@prasac.com.kh
+៨៥៥-១២ ៥០៥ ២៨៦ / +៨៥៥-១៦ ៥០៥ ២៨៦
គេហទំព័រ ប្រាសាក់៖ www.prasac.com.kh (http://www.prasac.com.kh/)
សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងស្ថាប័ន CGIF និងការធានា
ការសាកសួរអំពីការធានា៖ guarantee_enquiries@cgif-abmi.org
ការសាកសួរព័ត៌មាន៖ media@cgif-abmi.org
+៦៣ ២ ៦៨៣ ១៣៤៣
+៦៣ ៩០៨ ៨៩៩ ៣៩២៤
គេហទំព័រ ស្ថាប័ន CGIF៖ www.cgif-abmi.org (http://www.cgif-abmi.org/)
សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន អេសប៊ីអាយ
ការសាកសួរព័ត៌មាន៖ cf@sbiroyal.com
+៨៥៥ ២៣ ៩៩៩ ៥៩៥
+៨៥៥ ៧៨ ៧៧៧ ០៦៤
គេហទំព័រក្រុមហ៊ុន អេសប៊ីអាយ៖ www.sbiroyal.com (http://www.sbiroyal.com/)
PRASAC Officially Lists Bond on the Cambodia Securities Exchange
Phnom Penh, May 5, 2020 – After the successful issuance in April, the corporate bond of PRASAC Microfinance Institution Limited (PRASAC) has been listed on the Cambodia Securities Exchange, allowing for the commencement of trading activities. The bond will be traded under the CSX symbol “PRA23A”. The PRASAC Bond is the sixth corporate bond to be listed on the CSX and the second to be guaranteed by the Credit Guarantee and Investment Facility (CGIF), a trust fund of the Asian Development Bank.
Credit Guarantee and Investment Facility, a trust fund of the Asian Development Bank (“CGIF”) is pleased to announce the second CGIF-guaranteed bond in Cambodia. CGIF guaranteed 100% of PRASAC’s KHR 127.2 billion fixed rate 3-year bond. The first bond issuance of PRASAC marks the single largest capital raising in the history of Cambodia’s capital market. The bond is enrolled under the ASEAN+3 Multi-Currency Bond Issuance Framework (“AMBIF”) through the use of the market-accepted and standardized Single Submission Form in Cambodia in collaboration with Asian Bond Markets Initiative (“ABMI”).
“It is our honor to have successfully closed one of the first batch of transactions in Cambodia under the current COVID-19 situation while efficiently collaborating with Cambodian authorities, PRASAC and the other market stakeholders. This transaction is epoch-making, not only due to its size -the largest transaction in Cambodia’s capital market history – but also its nature of being a market based transaction – fully subscribed by domestic and foreign market players, which will surely contribute to the development of the bond market in Cambodia. The bond is denominated and settled in Khmer Riel, whereby CGIF supports the government’s effort to de-dollarize the economy. It is also very crucial to support the largest microfinance institution’s funding needs, which contributes to the financial inclusion of SMEs and individuals around the country during this challenging time.” said Guiying Sun, Chief Executive Officer of CGIF.
“Bond is a new capital market which is a secure and a better way of raising long term fund. The PRASAC bond proceeds help to diversify KHR source of fund to finance KHR loans in rural micro, small and medium enterprises (“MSME”), including women entrepreneurs as well as helping to promote use of the riel following the NBC’s effort to promote wider usage of the riel. Currently, out of the total loan portfolio of $2,670 million, we have 13 percent in our KHR loan portfolio and around 80 percent is financed to women-owned MSMEs. The proceeds shall be used to lend from PRASAC’s branch office at the district and village level,” said
Mr. SIM Senacheert, President and Chief Executive Officer of PRASAC, adding that PRASAC Bond is the first guaranteed bond by CGIF, a trust of the Asian Development Bank, to financial institution in Cambodia’s securities market. In short, it is a type of risk free investment for investor(s).
He continued, ”On behalf of PRASAC Microfinance Institution Plc., I would like to extend my gratitude towards the Ministry of Economy and Finance (MEF), the National Bank of Cambodia (NBC), Securities and Exchange Commission of Cambodia (SECC), Cambodia Securities Exchange (CSX) and the entire team for successfully closed our bond project. It is a big milestone for PRASAC. The professionalism and sincerity exhibited by working group is commendable and deserves my appreciation. It would not be possible for us to raise such a largest bond ever in Cambodia during pandemic outbreak without their efforts, hard-working and dedication and wish that the same spirit will continue in our future projects also.”
“The successful issuance and full subscription of the PRASAC Bond demonstrates investor confidence in the Cambodian capital market and in Cambodian companies.
It was a privilege to help facilitate this transaction, whereby we brought together Cambodia’s leading microfinance institution and CGIF to issue the largest bond in the history of the Cambodian capital market. This transaction provides a roadmap for other local companies to follow, and we look forward to facilitating many more successful fundraisings.” said Shuzo Shikata, Chief Executive Officer of SBIR.
About PRASAC Microfinance Institution PLC
PRASAC Microfinance Institution PLC (PRASAC) is the largest microfinance deposit-taking institution (MDI) in Cambodia. In March 2020, PRASAC remained the market leader in terms of total assets, gross loans, deposits from customers, and net profit. Through an extensive branch network of 180 outlets and 138 ATMs across the country, PRASAC offers a variety of financial products and services accessible to rural communities and micro-enterprises.
As of 31 March 2020, PRASAC’s strong performance was demonstrated by its gross loans and deposits from customers which reached USD 2,724 million and USD 1,818 million, respectively. PRASAC’s total assets increased to USD 3,281 million at the end of March 2020.
About CGIF
CGIF is a multilateral facility established by the Association of Southeast Asian Nations (“ASEAN”) members, China, Japan, Korea (“ASEAN+3”) and Asian Development Bank (“ADB”). It is established as a trust fund of ADB with a paid-in capital of USD 1,077.6 million from its contributors. As a key component of the Asian Bond Markets Initiative, CGIF was established to develop and strengthen local currency and regional bond markets in the ASEAN+3 region. CGIF commenced its guarantee operations on 1 May 2012 and seeks to provide credit enhancements, mainly in local currencies, issued by credit worthy ASEAN+3-domiciled bond issuers.
About SBI Royal Securities PLC
SBIR is the leading securities firm in Cambodia, offering a full range of investment services, which include underwriting, advising, mergers and acquisitions, and brokerage. In 2018 and 2019, SBIR was named as Cambodia’s “Best Corporate and Investment Bank” by Asiamoney magazine.
Established in February 2010, SBIR became the first Japanese financial institution, as a subsidiary of SBI Holdings, to acquire the “full license” required to operate a securities business in Cambodia from SECC. SBIR has completed many historic transactions including the IPO of the Port of Sihanoukville (CSX listing: PAS), the IPO of Phnom Penh Special Economic Zone (CSX listing: PPSP), corporate bond in Cambodia offered by Hattha Kaksekar Limited (CSX listing: HKL21A), by ABA bank (CSX listing: ABAA22A) by
R M A (Cambodia) PLC (CSX listing: RMAC25A) and many other financing projects.
Prasac Media Enquiries
Pen.Sovannsoksitha@prasac.com.kh
+855-12 505 286
+855-16 505 286
Prasac Website: www.prasac.com.kh (http://www.prasac.com.kh/)
CGIF Media & Guarantee Enquiries
Guarantee Enquiries : guarantee_enquiries@cgif-abmi.org
Media Enquiries : media@cgif-abmi.org
+63 2 8580 7944
+63 919 087 9643
CGIF Website: www.cgif-abmi.org
SBI Media Enquiries
Media Enquiries: cf@sbiroyal.com
+855 23 999 595
+855 78 777 064
SBI Website: www.sbiroyal.com (http://www.sbiroyal.com/)