សូមណែនាំ Facebook Shops៖ កម្មវិធី សម្រាប់ ជួយអាជីវកម្ម ខ្នាតតូច លក់ទំនិញ តាម អនឡាញ

Date:

ក្រុមហ៊ុនFacebook បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួន បានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។

អាជីវករអាចជ្រើសរើសផលិតផល ដែលពួកគាត់ចង់ដាក់លក់ ហើយបន្ទាប់មកពួកគាត់អាចតុបតែងរូបរាងហាងរបស់គាត់បាន ដោយដាក់ក្របរូបភាព និងពណ៌ ដែលបញ្ជាក់អំពីម៉ាកយីហោរបស់ពួកគេ។

ឥឡូវនេះ នៅទូទាំងពិភពលោក អាជីវកម្មខ្នាតតូច ជាច្រើនកំពុងជួបការលំបាក ប៉ុន្តែនៅខណៈដែលហាងជាច្រើនបានបិទទ្វារ គេក៏ឃើញមានអាជីវកម្មកាន់តែ ច្រើនឡើង បានងាកមកធ្វើអាជីវកម្មតាមអនឡាញវិញ។ កម្មវិធី Facebook Shops មានគោលបំណងធ្វើឱ្យការទិញទំនិញកាន់តែប្រសើឡើង ព្រមទាំងផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មគ្រប់រូប ចាប់ពីអាជីវកម្មខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗ លំដាប់ពិភពលោក ដើម្បីប្រើប្រាស់កម្មវិធី Facebook ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយ អតិថិជនរបស់ខ្លួន។

ហេតុនេះហើយ បានជាក្រុមហ៊ុន Facebook សម្រេចបើកដំណើរការ កម្មវិធី Facebook Shops ហើយខិតខំបញ្ចូលមុខងារល្អៗជាច្រើន ទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យជម្រុញឲ្យអ្នកប្រើប្រាស់ទិញទំនិញ ក៏ដូចជាជួយធ្វើឲ្យការ លក់ដូរទំនិញតាមអនឡាញ មានលក្ខណៈកាន់តែងាយស្រួល។

ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាអាចស្វែងរក Facebook Shops នៅលើទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់ហាងណាមួយបាន ឬ ស្វែងរកតាមរយៈ story ឬការផ្សាយពាណិជ្ជកម្មរបស់ហាងនោះ។ នៅលើទំព័ររបស់ហាងនោះ អ្នកប្រើប្រាស់អាចមើលត្រួសៗនូវមុខទំនិញទាំងអស់ អាចរក្សាទុកផលិតផល ដែលពួកគេចាប់អារម្មណ៍ និងធ្វើការបញ្ជាទិញ នៅលើគេហទំព័ររបស់ហាងនោះតែម្ដង។

នៅក្នុង Facebook Shops ការសាកសួរព័ត៌មានអំពីផលិតផល របស់ហាងអនឡាញ គឺដូចគ្នាទៅនឹងការសាកសួរនៅតាមហាងតាមផ្លូវធម្មតាដែរ។ គឺគេអាចផ្ញើសារទៅកាន់ហាងនោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី Instagram Direct ដើម្បីសួរសំណួរ សុំជំនួយ ឆែកមើលការដឹកជញ្ជូនទំនិញដែលបានទិញ និងព័ត៌មានជាច្រើនទៀត។ ហើយនៅពេលអនាគត ពួកគេនឹងអាចត្រួតពិនិត្យ ហាងអាជីវកម្ម និងទិញទំនិញបានដោយផ្ទាល់តែម្ដង តាមរយៈកម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី Instagram Direct។

ក្រុមហ៊ុន Facebook ក៏កំពុងខិតខំបញ្ចូលមុខងារល្អៗ ទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធីទិញទំនិញតាមវីដេអូផ្សាយផ្ទាល់ និងកម្មវិធីផ្សេងៗទៀត។ មុខងារទាំងនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុង Facebook Shops ដើម្បីជួយឲ្យអតិថិជនអាចស្វែងរកផលិតផលដែលពួកគេចាប់អារម្មណ៍ និងធ្វើឱ្យការទិញទំនិញ កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាព។ អ្នកអាចស្វែងយល់បន្ថែមអំពីគោលការណ៍របស់ Shops ស្ដីពីការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅទីនេះ ។

ការឡាយវីដេអូតាម Facebook កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ដោយហាងខ្លះឡាយលក់ស្បែកជើងប៉ាតាថ្មីៗ ហើយតារាហ្វេសប៊ុកខ្លះក៏ឡាយវីដេអូសាកប្រើក្រែមលាបមាត់ថ្មីៗផងដែរ។

ឥលូវនេះ គឺកាន់តែងាយស្រួលក្នុងការទិញទំនិញភ្លាមៗ ហើយហាងនិងអ្នកផលិតផលិតផលទាំងឡាយ ក៏នឹងអាចtagផលិតផលរបស់ពួកគេពី Facebook Shop ឫ កាតាឡុករបស់ពួកគេបានផងដែរ មុននឹងឡាយវីដេអូ។ ហើយផលិតផលទាំងនោះ នឹងមានបង្ហាញនៅផ្នែកខាងក្រោមនៃអេក្រង់ ដូច្នេះអតិថិជនអាចចុចចូលមើលបានយ៉ាងងាយស្រួល ដើម្បីស្វែងយល់បន្ថែម និងអាចទិញបាន។

ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួនកំពុងចាប់ផ្តើមសាកល្បងធ្វើតេស្ដកម្មវិធីនេះ ជាមួយអាជីវកម្មនានាលើ Facebook និង Instagram ហើយក្រុមហ៊ុននឹងបើកដំណើរការកម្មវិធីនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។

យើងក៏កំពុងធ្វើតេស្ដសាកល្បងប្រើមធ្យោបាយផ្សេងៗ ដើម្បីជួយឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ក្នុងការសន្សំពិន្ទុជាមួយហាងដែលពួកគេចូលចិត្ត ដោយយើងបើកលទ្ធភាពឲ្យអ្នកប្រើប្រាស់អាចភ្ជាប់គណនីហ្វេសប៊ុករបស់ពួកគេ ជាមួយនឹងកម្មវិធីសន្សំពិន្ទុផ្សេងៗដូចជាកម្មវិធីសន្សំពិន្ទុនៅតាមហាងកាហ្វេជាដើម។ អ្នកក៏នឹងអាចមើលឃើញ និងតាមដានពិន្ទុ និងរង្វាន់របស់អ្នកបានយ៉ាងងាយស្រួលផងដែរ។ ហើយយើងកំពុងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយអាជីវកម្មខ្នាតតូច ឲ្យបង្កើត គ្រប់គ្រង និងដាក់បង្ហាញកម្មវិធីលើទឹកចិត្តអតិថិជនរបស់ពួកគេ នៅលើកម្មវិធី Facebook Shops ផងដែរ។

ក្រុមហ៊ុន Facebook បានឲ្យដឹងថាខ្លួនសង្ឃឹមថា មធ្យោបាយទាំងនេះអាចជួយសម្រាលបានខ្លះ នូវបន្ទុករបស់អាជីវករកម្ពុជាខ្នាតតូចមួយចំនួន ក៏ដូចជាជួយអាជីវករទាំងតូចទាំងធំ ឲ្យមានលទ្ធភាពត្រៀមខ្លួនសម្រាប់ពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/business/shops និងhttps://www.facebook.com/business/help/2343035149322466?id=1077620002609475

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›សូមណែនាំ Facebook Shops៖ កម្មវិធី សម្រាប់ ជួយអាជីវកម្ម ខ្នាតតូច លក់ទំនិញ តាម អនឡាញ ក្រុមហ៊ុនFacebook បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…