លេងសើចម៉េចបាន…!! Samsung Galaxy A11, A21s និង A31 ជាប់ជាស្មាតហ្វូនជំនាន់ថ្មី… តម្លៃសមរម្យជាងគេ និងមានការគាំទ្រ លើសលុបបំផុតមិនធ្លាប់មាន…!! ស្មាតហ្វូនស៊េរីA របស់ សាមសុង ផ្តល់ជូនលោកអ្នក នូវភាពស៊ីវីល័យ ទាន់សម័យ និងទាក់ទាញឥតខ្ចោះ…!

Date:

(ភ្នំពេញ) ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២០៖ ទូរស័ព្ទ Samsung ចេញមកមួយៗគឺថាកប់ៗម៉ង…មិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេ ជាមួយនឹងមុខងារទំនើបទាន់សម័យ ក៏ដូចជា តម្លៃគឺថាស័ក្តិសមគ្រប់ទម្រង់ របស់អតិថិជនចង់បាន។

និយាយទៅបើអត់ទាន់ដកស្មាតហ្វូន Samsung ចេញមកគេអត់ទាន់ដឹងទេ…ទាល់តែបានឃើញទើបគេនាំគ្នាសួរថា… “ទូរស័ព្ទម៉ាកអីហ្នឹងរាងឡូយម្លេះ?”… “ទូរស័ព្ទស៊េរីអីហ្នឹងថតស្អាតយ៉ាងនេះ…ហើយថ្លៃម៉ាណ…វាមិនដែលតម្លៃប៉ុណ្ណឹង?” ឥឡូវនេះពួកគាត់ដែល ជាអ្នកសួរសំណួរទាំងអស់នេះជាមួយនឹងក្រុមគ្រួសារ និងអ្នកស្គាល់គ្នាទាំងអស់បានក្លាយជាអតិថិជន ដែលស្រឡាញ់ចូលចិត្ត ស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន សាមសុង អស់ហើយ!

ធម្មតាទេទាំងខ្ញុំ…ទាំងគេអ្នកណាដែលមិនជាវនោះបើស្មាតហ្វូនស៊េរីថ្មីទាន់សម័យ ហើយមានតម្លៃសមរម្យ កាមេរ៉ាថតច្បាស់ឥតខ្ចោះ ផ្ទុកក៏បានច្រើន ដើរក៏លឿន ហើយថ្មក៏កាន់បានយូរទៀត…អ្នកណាដែលមិនទិញយកមកប្រើនោះ!

ដោយសារតែភាពខ្លាំង និងលក្ខណៈពិសេសៗ ដូចនឹងកំពូលស្មាតហ្វូនមួយចំនួនផងដែរទាំងអស់នេះហើយ ទើបបានជាធ្វើឱ្យស្មាតហ្វូនតម្លៃមធ្យមស៊េរី Samsung Galaxy A11, A21s, និង A31 ក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងលើសលុបពីអតិថិជន ហើយម្ចាស់ហាងវិញក៏លាន់មាត់ថា លក់ដាច់ខ្លាំងៗ បើធៀបទៅនឹងផលិតផលស្មាតហ្វូនក្រុមហ៊ុនដទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាយើង!

នេះគឺជាភាពភ្ញាក់ផ្អើលជាទីមោទនបំផុត និងក៏ជោគជ័យដ៏អស្ចារ្យបន្ថែមទៀតក្នុងឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុន សាមសុង! ជាមួយនឹងការស្រឡាញ់ជឿជាក់ ដ៏សម្បើមរបស់អតិថិជន និងអ្នកនិយមស្មាតហ្វូនទាំងអស់ នាពេលនេះក្រុមហ៊ុន សាមសុង នឹងប្តេជាចិត្តខ្ពស់បំផុតធ្វើយ៉ាងណា នឹងផ្តល់ជូននូវជម្រើសស្មាតហ្វូនដ៏ល្អស័ក្តិសមបន្តទៀត ដោយមិនផ្តោតលើផលចំណេញខ្ពស់ធ្វើយ៉ាងណាឱ្យអតិថិជន ទាំងអស់ទទួលបាននូវភាពរីករាយ…ភាពងាយស្រួល និងបទពិសោធន៍ នៃការផ្លាស់ប្តូរពិភពស្មាតហ្វូនដ៏ទំនើប អស្ចារ្យនាពេលអនាគតរបស់ខ្លួន!

សូមធានា Samsung Galaxy A11, A21s, និង A31 ពិតជាស្មាតហ្វូនជំនាន់ថ្មីដែលល្អទាំងតម្លៃ… ទាំងគុណភាព និងស័ក្តិសមបំផុតសម្រាប់លោកអ្នក! ចង់បានស្មាតហ្វូនដ៏ល្អមួយគ្រឿងប្រើ… មានអីទៅពិបាកទៀតនោះ!! ប្រញាប់រួសរាន់ជាវថ្ងៃនេះឱ្យលឿនភ្លាមទៅណា៎!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅ សាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›លេងសើចម៉េចបាន…!! Samsung Galaxy A11, A21s និង A31 ជាប់ជាស្មាតហ្វូនជំនាន់ថ្មី… តម្លៃសមរម្យជាងគេ និងមានការគាំទ្រ លើសលុបបំផុតមិនធ្លាប់មាន…!! ស្មាតហ្វូនស៊េរីA របស់ សាមសុង ផ្តល់ជូនលោកអ្នក នូវភាពស៊ីវីល័យ ទាន់សម័យ និងទាក់ទាញឥតខ្ចោះ…! (ភ្នំពេញ) ថ្ងៃទី 30 ខែមិថុនា ឆ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…