ឲ្យតែដល់ថ្ងៃ OPPO Day ដឹងតែកក្រើក ភ្ញាក់ផ្អើល ជាមួយនឹងកាដូពិសេស ពណ៌ថ្មីមានចំនួនកំណត់! ខែនេះដឹងតែឡូយលំដាប់ A គ្រប់ពេល !

Date:

តើលោកអ្នកកំពុងតែរង់ចាំអ្វីដែលថ្មី អ្វីដែលប្លែកសម្រាប់ OPPO Day មែនទេ? ប្រាកដណាស់ ! រាល់ថ្ងៃទី 10 និង 11 ជារៀងរាល់ខែ ក្រុមហ៊ុន OPPO តែងតែមានអ្វីថ្មីសម្រាប់អតិថិជន និងហ្វេនៗមិនដែលរំលងឡើយ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា គោលបំណងដែលបង្កើតកម្មវិធី OPPO Day នេះឡើង គឺដើម្បីតបស្នង និងថ្លែងអំណរអរគុណដល់អតិថិជនដែលតែងតែគាំទ្រក្រុមហ៊ុន OPPO តាំងពីដើមមក ជាពិសេសអតិថិជនរបស់ស្មាតហ្វូនម៉ូដែល OPPO A92 តែម្តង។

ថ្ងៃនេះក្រុមហ៊ុនប្រកាសបញ្ចេញពណ៌ថ្មីមួយទៀត ហើយការបញ្ចេញពណ៌ថ្មីគឺដោយសារតែសន្ទុះ និងការគាំទ្រខ្លាំង ទើបធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តដាក់បញ្ចេញពណ៍ថ្មីមួយទៀត។ ពណ៌ថ្មីស្រឡាងរបស់ OPPO A92 គឺ Aurora Purple (ពណ៌អូរ៉ូរ៉ាបែកស្វាយ) ដ៏ទាក់ទាញត្រូវចិត្តយុវវ័យតែម្តង។ ប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេហៅ អ័ររ៉ូរ៉ា? អ័ររ៉ូរ៉ា កើតចេញពីឈ្មោះរបស់អាទិទេពរ៉ូម៉ាំងនាព្រឹកព្រហាម ដែលធ្វើដំណើរពីខាងកើតទៅខាងលិចប្រកាសពីការមកដល់នៃព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យ ជួនកាលត្រូវបានគេហៅថា ពន្លឺប៉ូល ប៉ូលខាង ឬ ពន្លឺខាងត្បូង ជាការបង្ហាញពន្លឺធម្មជាតិនៅលើមេឃ ដែលភាគច្រើនឃើញនៅតំបន់អាក់ទិក និងអង់តាក់ទិក។ ចំណែកឯពណ៌ស្វាយ ជាពណ៌តំណាងឲ្យភាពស្រស់ឆើតឆាយ សម្រាប់អ្នកចូលចិត្តសម្ភារៈនិយមឆើតឆាយ ។

ជាការពិតណាស់ កាលពីថ្ងៃទី 29 ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធតាមអនឡាញជាផ្លូវការនូវស្មាតហ្វូនត្រកូល A គឺ OPPO A92 ធ្វើឲ្យកក្រើក ល្បីរន្ធឺពេញប្រទេសកម្ពុជាតែម្តង។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានប្រកាសឲ្យកក់ទុកមុនចាប់ពីថ្ងៃទី30 ខែមិថុនា រហូតដល់ថ្ងៃទី 4 ខែកក្កដា។ បន្ទាប់ពីប្រកាសមិនបានប៉ុន្មានផង ក៏លេចធ្លោដំណឹងល្ហៀងៗថា ស្មាតហ្វូនម៉ូដែល OPPO A92 អស់ស្តុកបាត់ទៅហើយ បន្ទាប់ពីមានអតិថិជនកក់ទុកមុនតាមបណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ទូទាំងប្រទេសកម្ពុជា រហូតដល់អស់ពីស្តុកតែម្តង។

បើតាមសម្តីរបស់ម្ចាស់ហាងនៅតាមបណ្តាខេត្ត គឺបាននិយាយថា បន្ទាប់ពីក្រុមហ៊ុនធ្វើការប្រកាសឲ្យកក់ទុកមុន គឺឃើញថាមានអតិថិជនច្រើនខ្លាំងមែនទែន បានអញ្ជើញមកកក់ស្មាតហ្វូនលំដាប់ A នេះ ធ្វើឲ្យមមាញឹក និងសប្បាយចិត្តខ្លាំងមែនទែន ដោយគ្រាន់តែចេញភ្លាម ធ្វើឲ្យអតិថិជនផ្អើលភ្លាមតែម្តង។

រាល់ការជាវទូរស័ព្ទ OPPO A92 នៅតាមបណ្តាហាងនៅទូទាំងប្រទេស ពិសេសហាងដែលមានផ្លាកOPPO ដើម្បីទទួលបានរង្វាន់ជាច្រើនសរុបជាសាច់ប្រាក់សរុប60ដុល្លារ រួយមានកាតាប OPPO ស្ពាយពីក្រោយយ៉ាងស្រស់ស្អាត, ស៊ីមស្មាត Bronze លេខល្អជាមួយគម្រោងអ៊ីនធើណែត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។ ពណ៌ថ្មី ប្រូម៉ូសិនថ្មី កាន់តែពិសេសសម្រាប់ OPPO A92 ផ្តល់ជូនមានកំណត់ជាមួយនឹងកាដូដ៏ច្រើន និងការផ្តល់ជូនសេវាកម្មហ្វ្រីៗជាច្រើនពីមជ្ឈមណ្ឌលសេវាកម្ម OPPO ផងដែរ ជាមួយនឹងតម្លៃត្រឹមតែ 279$ ដែលនឹកស្មានមិនដល់ និងគុណភាពលើសពីតម្លៃ ព្រោះតែ OPPO A92 មានសមត្ថភាពខ្លាំងលំដាប់ A គ្រប់ពេលតែម្តង។

គួររំលឹកផងដែរថា OPPO A92 មានសមត្ថភាពខ្លាំង អភិវឌ្ឍន៍ខ្លួនមិនធម្មតាលើសពីតម្លៃត្រង់ កាមេរ៉ាក្រោយ AI 4គ្រាប់ 48MP ដោយលេនកាមេរ៉ានីមួយៗមានមុខងារខុសៗពីគ្នា។ លោកអ្នកអាចផ្តិតយករួបភាពពេលថ្ងៃក៏ច្បាស់ ទាក់ទាញ ថតរូបពេលយប់ក៏ច្បាស់លែងបារម្ភរឿងព្រាលៗ មានស្នាមខ្មៅៗទៀតហើយ ដោយសារតែ OPPO A92 មកជាមួយនឹងមុខងារ Ultra Night Mode 2.0។ បើក្រឡេកទៅមើលកាមេរ៉ាមុខជំនាញស៊្វែលហ្វីវិញ មានទំហំ 16MP ជាមួយនឹងមុខងារ AI Beauty ដែលជម្រុញឲ្យរូបលោកអ្នកកាន់តែច្បាស់ ត្រជាក់ភ្នែក ហើយធ្វើឲ្យគុណភាពរូបភាពបង្កើនភាពស្រស់ស្អាតតែម្តង។

ចំណែកឯកម្លាំង និងល្បឿនវិញ គឺលឿនអស្ចារ្យទាន់ចិត្ត លែងស្អិតទ្រូងរឿងទូរស័ព្ទដើរយឺតដូចអណ្តើក ឈប់បារម្ភរឿងលេងយូរពេកទូរស័ព្ទរលត់ហើយ គឺអាចលេងបានទាន់ចិត្តតែម្តង ព្រោះលើកនេះ OPPO A92 បាននាំយក RAM ទំហំ 8GB ដែលអាចជម្រុញឲ្យការបើកដំណើរការ និងចេញចូលកម្មវិធីច្រើនក្នុងពេលតែមួយបានយ៉ាងរហ័សទាន់ចិត្ត។ ចំណែកឯ ROM វិញរហូតដល់ទៅ 128GB ដែលអាចផ្ទុកទិន្នន័យបានច្រើនមិនងាយពេញ។ ក្រៅពីកាមេរ៉ា និងកម្លាំងលឿនលំដាប់ A អតិថិជននៅចង់បានថ្មទំហំធំទៀតមែនទេ? OPPO A92 មិនធ្វើឲ្យអតិថិជនខកបំណងឡើយ ដោយលើកនេះស្មាតហ្វូនត្រកូល A រូបនេះមានថ្មទំហំធំរហូតដល់ទៅ 5000mAh ដែលអាចប្រើបានរហូតដល់មួយថ្ងៃកន្លះឯណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ OPPO A92 ជាមួយនឹងកម្រិតសាកថ្មល្បឿនលឿន 18W សាកលឿនទាន់ចិត្ត។

OPPO A92 ផ្តល់ជូននូវជម្រើស 3ពណ៌គឺ Shinning White (សលាយផ្ទៃមេឃ), ពណ៌ Twilight Black (ខ្មៅ រលើបរលោង) និងពិសេសពណ៌ Aurora Purple (អ័ររ៉ូរ៉ាបែកស្វាយ) ជាមួយនឹងចំនួនមានកំណត់ សម្រាប់អតិថិជននិងមនុស្សពិសេស ។

តោះបើចង់ដឹងលក្ខណៈពិសេសលម្អិតអំពីលំដាប់ A កម្រិតណារបស់ OPPO A92 អាចស្តាប់អាយដលទាំង 3 ក្នុងវីដេអូនេះ!
https://www.youtube.com/watch?v=7W2Donyeaao

អូ! ភ្លេចប្រាប់មួយទៀត! ហ្វេនៗដែលមិនទាន់ឈ្នះរង្វាន់កាលពីថ្ងៃសម្ពោធជាផ្លូវការ ពេលនេះអាចតាមដានទស្សនាការផ្សាយឡើងវិញ (Premier Live) ក្នុងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO នៅយប់ម៉ោង 7:00 ថ្ងៃទី10 ខែកក្កដា នេះ រួចឆ្លើយសំណួរដែលទាក់ទងពី OPPO A92 នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរដូចជា៖ កាសឥតខ្សែ OPPO Enco W11 ចំនួន2 រង្វាន់ Power Bank 10000mAh ចំនួន3 រង្វាន់ និងជាពិសេសប្រសិនបើមានអ្នកកំពុងទស្សនាពេលកំពុងចាក់ រហូតដល់ 2K Online Watch នោះក្រុមហ៊ុននឹងលើកទឹកចិត្តដល់ហ្វេនៗដោយចាប់រង្វាន់ OPPO A92 មួយគ្រឿងបន្ថែមទៀត។ ដូច្នេះ កុំភ្លេចដាក់ម៉ោងរោទិ៍រង់ចាំទស្សនាទាំងអស់គ្នាណា ដើម្បីទទួលបានភាពរីករាយ ព្រមទាំងទទួលបានរង្វាន់ជាច្រើនផងដែរ ៕

ខាងក្រោមនេះជាព័ត៌មាននិងកាដូលម្អិតពីការផ្តល់ជូនពិសេសក្នុងថ្ងៃ OPPO Day
https://www.youtube.com/watch?v=NNc1cUuMuB8

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ឲ្យតែដល់ថ្ងៃ OPPO Day ដឹងតែកក្រើក ភ្ញាក់ផ្អើល ជាមួយនឹងកាដូពិសេស ពណ៌ថ្មីមានចំនួនកំណត់! ខែនេះដឹងតែឡូយលំដាប់ A គ្រប់ពេល ! តើលោកអ្នកកំពុងតែរង់ចាំអ្វីដែលថ្មី អ្វីដែលប្លែកសម្រាប់ OPPO Day មែនទេ? ប្រាកដណាស់ ! រាល់ថ្ងៃទី 10 និង 11 ជារៀងរាល់ខែ ក្រុមហ៊ុន OPPO តែងតែមា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…