event

ប្រាសាក់ ថ្លែងអំណរគុណ អតិថិជន ខណៈមានសមតុល្យប្រាក់បញ្ញើសន្សំ ២ ប៊ីលានដុល្លារ

ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច​ លទ្ធផលថ្មីមួយទៀត គឺសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។

នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើរ​របស់​ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96 ប៊ីលានដុល្លារ អតិថិជនឥណទាន 440,000 នាក់ និងមានបុគ្គលិកច្រើនជាង 9,000 កំពុងបម្រើការងារ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ 2020 ។

អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យ ប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជន​ចាប់តាំងពីឆ្នាំ 2011 ។ សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​បានកើនឡើង​យ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្ត​របស់អតិថិជន និងការប្ដេជ្ញាចិត្ត​របស់ប្រាសាក់​ក្នុងការផ្ដល់ជូន​សេវាបម្រើ​ដ៏ល្អជូនអតិថិជន​។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា «​ប្រាក់បញ្ញើសន្សំ​ដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​បានដើរតួនាទី​យ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថាន​ក្នុងការផ្ដល់ជាប្រាក់កម្ចី​ដល់អតិថិជន​នៅតាម​ទីជនបទនិងទីប្រជុំជន​នោះទេ​ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់​សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យ​សេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។

លោក សូនី បន្តទៀតថា «លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រ​យ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយ​ដ៏ងាយស្រួល​ក្នុងការទទួល​បានសេវាធនាគារផ្សេងៗតាមរយៈ​ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូល​ដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៊ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា។»

លោក សូនី បន្ថែមទៀតថា «តាងនាម​ឱ្យ​ថ្នាក់គ្រប់គ្រង​ប្រាសាក់ យើងខ្ញុំសូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពីដួង​ចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់​ រួមមាន និយ័តករ​ ចំពោះ​ឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ​ និងទទួលបានទំនុកចិត្តខ្ពស់​ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែម​សម្រាប់យើងខ្ញុំ​ក្នុងការបន្ត​ការ​ប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជន​ដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំ​គ្រប់ប្រភេទ ច្រើនជម្រើសនិងរយៈពេល ដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ សូមចូលទៅកាន់ https://bit.ly/3laigo6 ឬ អញ្ជើញមកសាខាប្រាសាក់ដាខា//bit.ly/3laigo6ch officesិងរយ្យបត្រណាមួយ​ដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនី ដោយទទួលបានអត្ថប្រយោជន៍​លើសពី​អត្រា​ការប្រាក់ខ្ពស់។

PRASAC Thanks Valued Depositors for USD 2 Billion of Deposit Balance

Phnom Penh, 27 November 2020: PRASAC, a licensed microfinance deposit-taking institution (MDI) from the National Bank of Cambodia and a listed MFI in Cambodia Securities Exchange (CSX), has recently achieved a new milestone of deposit outstanding balance at USD 2 billion with 800,000 deposit accounts.

This adds up to the institution’s solid performance list: total assets of USD 3.39 billion, loan portfolios of more than USD 2.96 billion with 440,000 borrowers and more than 9,000 staff nationwide, according to statistics as of October 2020.

The MDI license above gives PRASAC in offering the deposits service to public since 2011. The deposit portfolio has tremendously grown year-by-year thanks to the trust from the valued customers and the institution’s commitment to provide the best customer service experiences.

“Deposits mobilized by MDI plays a vital role not only as an important source of funds for the institution to lend to rural and urban borrowers but also as instrument for promoting savings and banking habit among the people,” said Mr. Say Sony, Executive Vice President of PRASAC. “This also contributes to the healthy and sustainable economy of the nation.”

Mr. Sony continued, “The great achievement comes from the strong support from all valued customers, the institution’s offer of the high return, excellent customer experience and easy access to banking services through the deployment of the state-of-the-art core banking system, ATM, Cash Deposit Machine, Mobile Banking, Internet Banking, POS and QR code or merchant payments, water and electricity bill payments, and interbank fund transfer within Cambodia.”

Mr. Sony added that, “On behalf of PRASAC’s management, we would like to thank all customers, and stakeholders including regulators for feedback and advice since our inception until we are becoming the biggest and trusted institution as today; it is an additional encouragement for us to continue our commitment in providing the excellent customer service and user experiences through formal banking channel.”

​To carter the needs of customers, PRASAC provides various types of deposit and savings service with many choices of term namely Savings Account, Unfixed Deposit Account, Savings Plan Account, Flexi Growth Savings Account, Term Deposit Account, Kid Growth Savings Account, and Financial Institution Business Account. Visit this link https://bit.ly/3laigo6 or any nearest PRASAC branch office for account opening with earning Beyond the High Interest Rate.

To Top