event

ការប្រកាសឱ្យដំណើរការ យុទ្ធនាការផ្សព្វផ្សាយរឿង ​«ហានិភ័យស្នេហ៍»​ និងសំភារៈអប់រំ អំពីជំងឺអេដស៍ និងកាមរោគ

ភ្នំពេញ៖ ថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០២០ – មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគ (NCHADS) បានដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយអំពីរឿង ហានិភ័យស្នេហ៍ ជាផ្លូវការ​កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ បែបលក្ខណៈឌីជីថល ដែលមានការចាក់ផ្សាយនៅតាមទំព័រហ្វេសប៊ុក​ “ការពារខ្លួនអ្នក” ក៏ដូចជាទំព័រហេ្វសប៊ុកដៃគូរសហការផ្សេងៗទៀត។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “ការពារខ្លួនអ្នក” ដោយនៅក្នុងកម្មវិធីនោះមានសាច់រឿងអប់រំមួយដែលមានចំណងជើងថា “ហានិភ័យស្នេហ៍” ដែលនិយាយអំពីជីវិតស្នេហារបស់យុវជន៤នាក់ដែលមានការប្រព្រឹត្តិប្រឈមខ្លាំងទៅនឹងជំងឺអេដស៏។ ក្រៅពីរឿង “ហានិភ័យស្នេហ៍” នេះហើយ នៅក្នុងកម្មវីធីនេះ ក៏មានការចែករំលែកបញ្ហាផ្សេងៗទៀតទាក់ទងទៅនឹងជំងឺអេដស៏ ដូចជាការធ្វើតេស្តរកមេរោគអេដស៏និងកាមរោគតាមរយៈប្រព័ន្ធកក់សេវាអនឡាញ ឈ្មោះថា តោះតេស្ត ការប្រើប្រាស់ស្រោមអនាម័យ និង ប្រើប្រាស់ប្រឹព(PrEP)ជាដើម។  

This image has an empty alt attribute; its file name is IMG_5431-1024x683.jpg

នាថ្ងៃសម្ពោធកម្មវិធីបែបលក្ខណៈឌីជីថលនេះ លោក វេជ្ជបណ្ឌិត លី ពេញស៊ុន  ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​​ និង​កាមរោគ បានមានចំណាប់អារម្មណ៍ថា “ស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ​ព្យាបាល​មានចំនួន ៦១​ ៩២៨ នាក់ ។  ប៉ុន្តែតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុបមកដល់ឆ្នាំ ២០១៩ មាន​ចំនួនប្រមាណ ៧៣ ០០០ នាក់  ចំនួនអ្នកឆ្លងថ្មីមានប្រមាណចំនួន ៧៨០ នាក់ / ឆ្នាំ និងចំនួនអ្នកស្លាប់មាន​ប្រមាណ​ចំនួន ១ ៣០០ នាក់ / ឆ្នាំ”។

This image has an empty alt attribute; its file name is IMG_5405-683x1024.jpg

លោកបានបន្ថែមទៀតថា អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន០.៥% ។ ប៉ុន្តែអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកំរិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមបុរស​រួមភេទ​ជាមួយបុរស ៤.០% (២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (២០១៩)​ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៣,២% (២០១៦) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧)  និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧) ។

This image has an empty alt attribute; its file name is IMG_5988-1024x683.jpg

ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈម​មុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងដៃគូអភិវឌ្ឍន៍រួមមានគម្រោងEpiC-FHI360 UNAIDS អង្គការ KHANA,  RHAC  អង្គការសុខភាពបុរសកម្ពុជា (MHC) និងអង្គការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) បានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួប​ផ្ទាល់ និងតាមរយ:អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មាន​ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍​និងកាមរោគ ​ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល​មានការប្រព្រឹត្តប្រឈមដែលមានដូចជាបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាក់គ្រឿងញៀន ជាដើម ដើម្បីជាទុនក្នុងការផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ​ទៅជាការប្រ​ព្រឹត្តប្រកបដោយសុវត្ថិភាព និងទៅទទួលបានសេវានានាដែល​ទាក់ទងនឹងជំងឺអេដស៍ និង​​កាមរោគឱ្យបានសមស្របនិងទាន់ពេល ក្នុងគោលបំណងចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥ ។

This image has an empty alt attribute; its file name is Cover_FB_001-1-1-1024x536.jpg

នៅក្នុងរឿង “ហានិភ័យស្នេហ៍” មានតួសម្តែងសំខាន់ៗ៤ដួង ដូចជា៖ លោក ឈិត សុវណ្ណ និមិត្ត (Ting tong) ​ដែល​ជាតារាចម្រៀង តារាសម្តែង និងជាពិធីការ ដែលមានប្រជាប្រិយភាព សម្តែងជាតួផន។ លោក សាន់ ម៉េងលាង ដែលមានបទពិសោធន៏ជាច្រើនឆ្នាំនៅក្នុងការសម្តែងក្នុងរឿងភាគ​ ក៏ដូចជារឿងដុំ តាំងពីសម័យគម្រោង​របស់ឡូយ៩ សម្តែងជាតួឈុន។ កញ្ញា ធី វ៉ាន់នីវ៉ា ជាតារាដែលលេចមុខនៅក្នុងរឿងអប់រំជាច្រើន​ និង មានភាពប៉ិន​ប្រសប់​អាចបត់បែនទៅតាមចរិត្តលក្ខណៈរបស់តួនីមួយៗ សម្តែងជាតួមាលា រួមនិងកញ្ញា សុខប៉ូលីន ដែលជា​បេក្ខនារី​នៅក្នុងកម្មវិធី Miss Queen Cambodia 2020 នៅក្នុងជុំចុងក្រោយ១១នាក់ សម្តែងជាតួចែផា។ នៅក្នុង​កម្មវិធីនេះ​ មានការធ្វើរូបតាំងស្រោមអនាម័យ ក៏ដូចជារូបតាំងប្រភេទថ្នាំថ្មី គឺថ្នាំប្រឹព ដែលជាវិធីសាស្ត្រមាន​ប្រសិទ្ធិភាព​លើសពី​៩០%​ នៅក្នុងការបង្ការការចម្លងមេរោគ​អេដស៍ នៅពេលដែលលេបវារាល់ថ្ងៃ។

This image has an empty alt attribute; its file name is Poster-Haniphei-007-01-1-819x1024.jpg

គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ មជ្ឈមណ្ឌល​​​​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍​ ​សើ​ស្បែក​ និង​កាម​រោគ ​(NCHADS) បានសហការ​ជាមួយ​គម្រោង EpiC ដែលជាគម្រោងក្រោមការឧបត្ថម្ភដោយជំនួយសហរដ្ឋអាមេរិក USAID  បានរៀបចំ​សិក្ខាសាលា​ស្តីពី​​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​វិធី​លេប​​ថ្នាំ​បង្ការ​​​ជា​មុន «ប្រឹព PrEP» នៅក្នុងរាជ​ធានី​ និងខេត្តចំនួន5 ​រួមមាន​​ រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល បន្ទាយមានជ័យ។

This image has an empty alt attribute; its file name is ភាគទី១-1024x1024.jpg

ដើម្បីឱ្យកាន់តែយល់កាន់តែច្បាស់ពីយុទ្ធនាការមួយនេះ សូមកុំភ្លេចតាមដានហេ្វសបុកផេក៖ ការពារខ្លួនអ្នក https://www.facebook.com/kapeakh 

សម្រាប់អ្នកដែលចង់ធ្វើតេស្តរកមេរោគអេដស៍ និងទទួលសេវាប្រឹពដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រតោះតេស្ត៖ https://-tohtest.org/

ព័ត៌មានទំនាក់ទំនង៖ ​ Ms. Vinich Virak, Technical Advisor for SBCC and HIV Online Services, EpiC Cambodia. +855 11 516 198. vvinich@fhi360.org

This image has an empty alt attribute; its file name is photo6217459718310439719-1-722x1024.jpg
This image has an empty alt attribute; its file name is photo6217459718310439716-1-722x1024.jpg
To Top