រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវយល់ដឹងអំពីទិដ្ឋភាពពាក់ព័ន្ធនានាជាចាំបាច់ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

Date:

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិ​សម្រាប់អនុវត្តច្បាប់ ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ថ្លែងថា ដើម្បីទទួលបាននូវភាពជោគជ័យ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពិតជាត្រូវការជាចាំបាច់ នូវជំនាញច្បាស់លាស់ និងត្រូវយល់ដឹងអំពីទិដ្ឋភាព ពាក់ព័ន្ធនានាជាចាំបាច់ ដូចជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការដឹកជញ្ជូន ក្របខណ្ឌគតិយុត្តិ ទិដ្ឋភាពពាក់ព័ន្ធនឹងការកំណត់ពន្ធលើទំនិញ-សេវា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ហាសំខាន់ៗ​ផ្សេងទៀត។

តាមរយៈហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំនូវវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមប្រធានបទ ការបង្ហាញផ្លូវដល់សហគ្រាសធនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោក សុខ សុភ័ក្រ្ត មា​នប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើននូវជំនាញ និងចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់មន្រ្តីនៅតាមបណ្តាក្រសួង-ស្ថាប័ននានា និងជាពិសេសសម្រាប់ វិស័យឯកជន និងសហគ្រានធន់មីក្រូ តូចនិងមធ្យមដែលមានការពាក់ព័ន្ធនានា ដើម្បីយកទៅអនុវត្ត ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តតាមភាពចាំបាច់។

លោកបន្តថា “ដើម្បីផ្តល់នូវទំនុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានរៀបចំ នូវក្របខណ្ឌគតិយុត្តិចាំបាច់មួយចំនួនរួមមានដូចជា៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យស្តីអំពីការ​កំណត់ប្រភេទបែបបទ និងនីតិវិធីនៃការផ្ដល់​លិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង, ប្រកាសស្តីពីការផ្ដល់​លិខិត​អនុញ្ញាតឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ហើយបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗ មួយចំនួនទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ”

លោកបានបន្ថែមថា លិខិតបទដ្ឋានគតិយុត្តិទាំងនេះនឹងផ្ដល់លទ្ធភាព ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុកនិងអន្ដរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញនិងសេវាថ្មីៗ បន្ថែមទៀតផងដែរ។

លោក សុខ សុភ័ក្រ្ត មានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមូលដ្ឋានមួយ ​សម្រាប់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើនការយល់ដឹង និងត្រៀមរៀបចំខ្លួនឆ្ពោះទៅរកភាពជោគជ័យ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...