មកដឹងពីមូលហេតុ ដែលយុវវជនខ្មែរ ទ្រី ច័ន្ទរាជ្យ អាចដឹងច្បាស់ ពីថ្ងៃ ខែ និងឆ្នាំ ក្នុងប្រតិទិន

Date:

មហាជនជាច្រើន ប្រហែលជាបានស្គាល់ រួចមកហើយពីយុវវជនខ្មែរមួយរូប គឺប្អូនប្រុស ទ្រី ច័ន្ទរាជ្យ ដែលប្អូនទើបតែបានសាងភាពភ្ញាក់ផ្អើលខ្លាំង ដល់គណៈកម្មការ និងទស្សនិកជនក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ភីអិនអិន ដោយ បង្ហាញ សមត្ថភាពពិសេសរបស់ខ្លួនគឺការដឹងច្បាស់អំពី ថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន តាំងពីឆ្នាំទីមួយនៃអតីតកាល រហូតដល់រាប់លានឆ្នាំនៃអនាគត។ 

សមត្ថភាពពិសេសរបស់ ច័ន្ទរាជ្យ បានធ្វើអោយគ្រប់គ្នាចង់ដឹងថា តើហេតុអ្វីទើបប្អូនអាចចងចាំ និងឆ្លើយត្រូវឥតចន្លោះរាល់ថ្ងៃ ខែនិង ឆ្នាំដែលគណៈកម្មការ បានសួរទៅកាន់ប្អូន។ 

ដើម្បីអោយអស់ចម្ងល់ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានអញ្ជើញប្អូនប្រុស មកសម្ភាសន៍ម្តងទៀត ក្នុងកម្មវិធី ជីវិតកម្សាន្ត។

បើតាមការរៀបរាប់អោយដឹង របស់ប្អូនប្រុស ក្នុងកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធីខាងលើ ហេតុផលដែលធ្វើអោយប្អូនអាចដឹង ពីថ្ងៃខែ និងឆ្នាំបានយ៉ាងច្បាស់ បែបនេះ ដោយសារតែ ប្អូនមានក្បួន ដែលបង្កើតឡើង ដោយខ្លួនឯងផ្ទាល់។

ច័ន្ទរាជ្យបញ្ជាក់ថា ថ្ងៃដំបូងដែលប្អូនប្រុស អាចរកក្បួននេះឃើញគឺនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺត្រឹមតែជាងបីខែមុនប៉ុណ្ណោះ។ 

ដោយឡែកបើក្រឡេក មកកាន់បំណងប្រាថ្នា របស់ប្អូនទៅថ្ងៃអនាគត គឺប្អូនចង់រៀនផ្នែក ស្ថាបត្យកម្ម ដោយសារតែជំនាញមួយនេះ មានការទាក់ទងជាមួយមុខវិជ្ជា គណិតវិទ្យា បូករួមទាំងការ ស្រឡាញ់ចូលចិត្ត ហើយប្អូនជឿជាក់ថា ប្អូនអាចមានសមត្ថភាពចាប់យកមុខវិជ្ជាមួយនេះ បានយ៉ាងល្អ។ 

កុំភ្លេចរង់ចាំទស្សនា កិច្ចសម្ភាសន៍ពិសេសនេះ ក្នុងកម្មវិធី ជីវិតនិងកម្សាន្ត ចាក់ផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥:៤០នាទីល្ងាច និងកម្មវិធី សិល្បៈកម្សាន្ត ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:០០ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...