គិតត្រឹមថ្ងៃទី៤មិនា ឆ្នាំ២០២១ ផលស្រូវរដូវប្រាំង សម្រេចបានជាង ១,៤ លានតោន

Date:

ភ្នំពេញ៖គិតមកត្រឹមថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១នេះ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំង បានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហ.ត ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោន/ហ.ត ។

យោងតាមការព្យាករណ៍អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា “ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន”។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឲ្យសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត បើទោះជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឺកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏ដោយ ។

ទន្ទឹមនឹងប្រជាកសិករនៅតំបន់មួយចំនួន បាននឹងកំពុងបន្តសាបព្រោះ ក៏ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ផងដែរ។ អាចមានចំនួនជាង ២,៦ លានតោន។

បើតាមអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឺះភូតគាមអនាម័យ បានបញ្ជាក់ថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន ។ ដោយឡែកចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១៧០រៀល/គីឡូក្រាម។

យោងតាមលទ្ធផលខាងលើ បានឲ្យដឹងថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ ក្នុងនេះមាន៖
១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហ.ត
២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហ.ត
៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហ.ត
៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហ.ត និង
៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហ.ត ៕

Share post:

spot_imgspot_img

Popular

More like this
Related

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...