Update៖ ស្ត្រីរងគ្រោះឆេះខ្លួនប្រាណ នៅកោះរ៉ុង ត្រូវសង្គ្រោះបន្ត នៅភ្នំពេញ ក្រោមការជួយឧបត្ថម្ភ​ រាល់ការចំណាយ ដោយឧកញ៉ា ទៀ វិចិត្រ

Date:

ភ្នំពេញ៖ ស្ត្រីដែលរងគ្រោះ​ រលាកភ្លើងធ្ងន់ធ្ងរ ដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះ នៅក្រុងកោះរ៉ុង ត្រូវបានក្រុមគ្រូពេទ្យ រៀបចំបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយសារតែស្ថានភាព​ របួសពីការរលាកភ្លើង មានស្ថានភាពធ្ងន់ ក្នុងនោះដែរលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសចេញថវិកា រាល់ការចំណាយទាំងអស់ សម្រាប់ព្យាបាលសង្គ្រោះស្ត្រីរងគ្រោះរូបនេះ ឲ្យរួចផុតពីគ្រោះភ័យ ។

បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ ចាត់ចែងកម្លាំងភ្លាមៗដឹកតាមអូប័រពេទ្យ​ ល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ដឹកស្ត្រីរងគ្រោះពីក្រុងកោះរ៉ុង មកដល់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុហើយនោះ នៅល្ងាចថ្ងៃដដែរ ប្រធានមន្ទីរពេទ្យ​បង្អែក​ ខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារស្ថានភាពរបស់ស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ ។

ជុំវិញការបញ្ជូនស្ត្រីរូបនេះ ទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានប្រកាសថា នឹងចេញថវិកា រាល់ការចំណាយទាំងអស់ សម្រាប់ព្យាបាល សង្គ្រោះស្ត្រីរងគ្រោះរូបនេះ ឲ្យរួចផុតពីគ្រោះភ័យ ។

សូមរំលឹកថា រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC​ និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ រលាកភ្លើង ដោយសារអគ្គីភ័យ ផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមសម្ថកិច្ចមូលដ្ឋាន​ បញ្ជាក់ថាមូលហេតុ ដែលបណ្តាលអោយមានអគ្គីភ័យ ឆាបឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ឆាបប៉ះដល់ពិដុងសាំង រួចក៏ឆេះរាលដាល​ រលាកខ្លួនប្រាណធ្ងន់ធ្ងរ ប៉ុន្តែមិនឆាបឆេះដល់ផ្ទះឡើយ។ ក្រៅពីបញ្ជូនស្ត្រីជាភរិយា ទៅព្យាបាលបន្តនៅភ្នំពេញ បច្ចុប្បន្នបុរសជាប្តី ដែលរងរបួសស្រាលជាង កំពុងបន្តព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...