ការជិះម៉ូតូជាមួយ Royal Enfield ក្នុងប្រទេសកម្ពុជា

Date:

វប្បធម៌ការជិះម៉ូតូបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរកម្សាន្ត និងការរុករក។ យីហោនេះបានចិញ្ចឹមបីបាច់ វប្បធម៌នៃការជិះកំសាន្តកម្សាន្តតាមរយៈការជិះ និងបណ្តុះបទពិសោធន៏យ៉ាងជ្រាលជ្រៅ ក្រោមការរៀបចំជិះក្នុងឪកាសនៃកម្មវិធីនានា ។ យីហោមួយនេះជឿជាក់លើការជិះ ជិះកាន់តែច្រើនតាមបែប pure motorcycling ដែលជាមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកជិះម៉ូតូតាំងពីចាប់ផ្តើមដំបូង ហើយបានចូលរួមជាមួយអតិថិជន ក្នុងគំនិតផ្តួចផ្តើមចាប់យក នូវពិសោធន៍ថ្មីៗផ្សេងទៀត។ 

ក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើតនូវការចងចាំល្អៗ Royal Enfield បានរៀបចំ ដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើម ក្នុងការជិះជាច្រើន ដើម្បីផ្តល់នូវការចូលទៅកាន់ពិភពនៃការជិះម៉ូតូ ក្នុងការបង្កើតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នា សម្រាប់មនុស្សគ្រប់គ្នា ដើម្បីពិចារណាពីអ្វីដែលយីហ៊ោមួយនេះបានផ្តល់អោយ។

ទោះបីស្ថានភាពជំងឺនៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានស្វះស្វែងបន្តរៀបចំការជិះម៉ូតូ ទៅកាន់ទីកន្លែងជាច្រើនដូចជាគៀនស្វាយ, គីរីរម្យ, ទន្លេបាទី  ខណៈពេលដែលទទួលបានសន្ទុះកាន់តែខ្លាំង ជាមួយនឹងចំនួនសមាជិកកាន់តែកើនឡើង នៃម្ចាស់ម៉ូតូ Royal Enfield ក្នុងការចូលរួមនៅក្នុងឆ្នាំ ២០២១នេះ ។

វប្បធម៍នៃការជិះដែលកំពុងរីកដុះដាល ជាមួយនឹងក្រុមអ្នកជិះរបស់ Royal Enfield នៅទីក្រុង និងក្រៅទីក្រុង

ខណៈដែលវាបំពេញនូវចំណង់ចំណូលចិត្តក្នុងការជិះម៉ូតូជារៀងរាល់ថ្ងៃ វាក៏បើកផ្លូវ និងឱកាសជាច្រើនសម្រាប់អ្នកជិះថ្មី និងជិះជាលើកដំបូង ដើម្បីជួបអ្នកដែលចូលចិត្ត និងភ្ជាប់ទំនាក់ទំនង និងជាផ្នែកមួយនៃសហគមន៍ Royal Enfield ដែលមានទំហំធំជាងមុន ក្នុងការដើតួនាទី ជាការចងចំនងមិត្តភាពនិងបណ្តុះ នៃវប្បធម៌​សម្រាប់អ្នកទើបចាប់ផ្តើមជិះម៉ូតូ Royal Enfield ដំបូងនិងអ្នកធ្លាប់បានជិះកន្លងមក។

ឥឡូវនេះអគារតាំងបង្ហាញរបស់ Royal Enfield មានទីតាំងស្ថិតនៅអគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានម៉ូតូដូចជា Classic 500, Bullet, Meteor 350, Himalayan, Interceptor និង Continental GT រួមជាមួយសំលៀកបំពាក់, គ្រឿងបរិក្ខាសម្រាប់ម៉ូតូ, គ្រឿងបន្លាស់, សេវាកម្ម និងគ្រឿងបន្លាស់ផងដែរ ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...