តែគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បើកដំណើរការសាខា នរោត្តម

Date:

ភ្នំពេញ ៖ ប្រភេទគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បានឈានជើងចូលដល់ទឹកដី កម្ពុជា ដើម្បីផ្តល់នូវរសជាតិថ្មី ជូនអតិថិជន និងត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី៨ ខែកក្កដានេះ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគា BNK Microfinance ។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-13-1024x682.jpg

លោក Alan Lian សប្រធានគ្រប់គ្រប់ទីផ្សារ Truedan ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សាពត៏មានថា Truedan ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីតៃវ៉ាន់ ហើយ កំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា 13 ប្រទេស ។

គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីតៃវ៉ាន់។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-16-1024x682.jpg

គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។

ភេសជ្ជៈទាំងអស់របស់ Truedan ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ Truedan វានឹងធ្វើអោយលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-26-1024x682.jpg

Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន 02 រួចមកហើយ ដែលក្នុងនោះមាន Truedan សាខាតិចណូ និង Truedan សាខាអូឡាំពិក ។ ពេលនេះ Truedan Cambodia បានបើកសម្ភោធជាផ្លូវការនូវសាខាទី03 របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និងមានផាសុខភាព នោះគឺ Truedan សាខានរោត្តម ដែលមានជាមួយភេសជ្ជះ៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ភោធនេះផងដែរ។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-29-1024x682.jpg

ភេសជ្ជៈល្បីប្រចាំហាង Truedan រួមមាន÷
• តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
• ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)
• តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)
• តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង (Passion Fruit Green tea with Boba & Coconut Jelly)
• តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)

គ្រប់ភេសជ្ជៈ Truedan ទាំងអស់ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS រឺ សេវាកម្មដឹកជញ្ចូនរហ័ស របស់ហាងផ្ទាល់
095 6666 20 រឺ inbox Facebook page: Truedan Cambodia ៕

This image has an empty alt attribute; its file name is photo_2021-07-08_17-53-31-1024x768.jpg

Share post:

spot_imgspot_img

Popular

More like this
Related

អត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងជិវភាពរបស់នៅថ្មី នៅប្រទេសវៀតណាម

តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ...

អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ...

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...