Httpool៖ ការរៀបចំយុទ្ធនាការ TikTok​ ដំបូងរបស់អ្នក

Date:

ការចង្អុលបង្ហាញពី Httpool អំពីវិធីរៀបចំយុទ្ធនាការTikTok៖ ការរៀបចំយុទ្ធនាការ TikTok ដំបូងរបស់អ្នក

TikTok Ads Manager គឺជាឧបករណ៍ដ៏មានឥទ្ធិពល​​ ​​​និងងាយស្រួលប្រើ សម្រាប់ឲ្យយើងអាចភ្ជាប់ទំនាក់ទំនង ទៅកាន់ទស្សនិកជន នៅទូទាំងពិភពលោក។ បន្ទាប់ពីគណនីរបស់អ្នក ត្រូវបានបង្កើតនិងអនុម័ត អ្នកនឹងអាចចាប់ផ្ដើមជំហានដំបូង នៃការផ្សាយពាណិជ្ជកម្មនៅលើ TikTokបានហើយ ពោលគឺជំហានរៀបចំ យុទ្ធនាការដំបូងរបស់អ្នក។

ប្រសិនបើអ្នកមិនទាន់បាន ធ្វើដូច្នេះទេនោះ អ្នកអាចចំណាយពេលបន្តិចបន្តួច ដើម្បីសិក្សាអំពី TikTok Ads Manager។ សូមសាកល្បងចូលមើលមុខងារផ្សេងៗ ដើម្បីជំនួយឲ្យអ្នកកាន់តែឆាប់ចាប់ បាននឹងវិធីប្រើវេទិកានេះ។ នៅពេលចាប់ប្រើដំបូង អ្នកប្រហែលជាឆ្ងល់ច្រើន (អ្នកប្រើប្រាស់ភាគច្រើន គឺបែបនេះ) តែសូមកុំបារម្ភ ព្រោះពួកយើងរង់ចាំជួយចង្អុលបង្ហាញអ្នក ម្ដងមួយជំហានៗ។

យើងនឹងចាប់ផ្ដើមពីចំនុចសំខាន់បំផុត២ នៃយុទ្ធនាការTikTokរបស់អ្នក។ ចំនុចនោះគឺ គោលបំណង និង ថវិកា។
ជ្រើសរើសគោលបំណងរបស់អ្នក
គោលបំណងរបស់យុទ្ធនាការរបស់អ្នក គឺជាអ្វីដែលអ្នកចង់ឲ្យសាធារណៈជនធ្វើ នៅពេលដែលពួកគេឃើញ ការផ្សាយពាណិជ្ជកម្មរបស់អ្នក។ តើអ្នកចង់ឲ្យពួកគេចូលមើលវេបសាយ របស់អ្នកឬ? ឬទិញផលិតផល? ឬមួយ អ្នកគ្រាន់តែចង់បង្ហាញ ម៉ាកសញ្ញារបស់អ្នក ឲ្យគេបានឃើញច្រើននាក់បំផុត? នៅក្នុង TikTok Ads Manager អ្នកនឹងឃើញមានគោលបំណង៣ផ្នែក គឺការស្គាល់ដឹងឮ ការពិចារណា និងការបង្កើតអតិថិជនថ្មី។

ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបអំពីគោលបំណង ដែលអ្នកអាចជ្រើសរើសបាន៖

+ការស្គាល់ដឹងឮ

ការផ្សាយទៅដល់៖ ឲ្យគេបានស្គាល់អ្នកកាន់តែច្រើន ដោយការផ្សាយពាណិជ្ជកម្ម ទៅកាន់មនុស្សច្រើននាក់បំផុត។

+ការពិចារណា

● ការចូលមើល៖ នាំមនុស្សទៅកាន់កន្លែងណាមួយ ក្នុងវេបសាយ ឬ app របស់អ្នក ដូចជាផ្ទាំងពាណិជ្ជកម្ម ឬ ផ្ទាំងអត្ថបទផ្សព្វផ្សាយ។
● ដំឡើងapp៖ នាំមនុស្សទៅកាន់app store ដើម្បីឲ្យគេអាចមើលឃើញសេចក្ដីលម្អិត របស់appរបស់អ្នក ហើយដោនឡូតវា។
● ចំនួនអ្នកមើលវីដេអូ៖ បង្កើនចំនួនអ្នកមើលវីដេអូរបស់អ្នក ដោយបង្កើនជាអតិបរមា នូវចំនួនទស្សនិកជនដែលងាយ នឹងចូលមើលវីដេអូរបស់អ្នកជាងគេ។
● Lead generation៖ អនុញ្ញាតឲ្យអតិថិជន ផ្ដល់ព័ត៌មានទំនាក់ទំនងដល់អ្នក តាមTikTokដោយផ្ទាល់តែម្ដង។

+ការបង្កើតអតិថិជនថ្មី

ជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើសកម្មភាពណាមួយ នៅលើវេបសាយរបស់អ្នក ដូចជាការបញ្ចូលទំនិញណាមួយ ទៅក្នុងបញ្ជីទិញ ការចុះឈ្មោះភ្ជាប់ព្រឹត្តិប័ត្រព័ត៌មានរបស់អ្នក ឬធ្វើការទិញទំនិញណាមួយ។
តើគោលបំណងមួយណា ដែលសាកសមនឹងយុទ្ធនាការរបស់ខ្ញុំ?

ម្ចាស់អាជីវកម្មជាច្រើន ចង់បានគោលបំណងគ្រប់មុខដែលបានរៀបរាប់ខាងលើ ប៉ុន្តែវាជាការចាំបាច់ណាស់ ដែលអ្នកគួរជ្រើសរើសជម្រើស ដែលសាកសមបំផុត ទើបអ្នកអាចទទួលបានលទ្ធផល ដែលអ្នកចង់បាន។ ជាការពិតទៅ វាមិនមានក្បួនតម្រាជាក់លាក់ណាមួយអំពីចំនុចនេះទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននោះ គឺត្រូវកំណត់ និងសម្រឹតសម្រាំងចំនុចអាទិភាពសំខាន់ៗ ដោយពិចារណាទៅលើសំណួរខាងក្រោមនេះ៖

● តើអាជីវកម្មរបស់អ្នក មានគោលបំណងអ្វី? តើគោលបំណងមួយណា ដែលសាកសមនឹងគោលបំណងទាំងនេះជាងគេ?
● កំណត់ទស្សនិកជនគោលដៅ៖ តើពួកគាត់កំពុងឈរក្នុងចំនុចណានៃតារាងអតិថិជន? តើពួកគាត់ស្គាល់ម៉ាកសញ្ញារបស់អ្នកឬទេ? បើមិនស្គាល់ទេ អ្នកប្រហែលជាត្រូវពង្រីកការផ្សាយ។ តើគេធ្លាប់ឮពីអ្នកនិងចង់ស្វែងយល់បន្ថែមឬទេ? អ្នកប្រហែលជាត្រូវពង្រឹងបន្ថែមលើផ្នែក ការចូលមើល ការដំឡើងapp ឬ ចំនួនអ្នកមើលវីដេអូ។ តើគេបានគិតថាចង់សាកល្បងទិញផលិតផលរបស់អ្នក ឬ ចុះឈ្មោះឬទេ?
+ចូររើសយកគោលបំណង ការបង្កើតអតិថិជនថ្មី។

● តើអ្នកចង់បង្ហាញអត្តសញ្ញាណនៃម៉ាកសញ្ញារបស់អ្នក និងធ្វើឲ្យអតិថិជនចង់ស្វែងយល់ពីអ្នកឬទេ? ជម្រើស ចំនួនអ្នកមើលវីដេអូ ជាជម្រើសដ៏ល្អសម្រាប់ផ្សព្វផ្សាយស្ទីល បេសកកម្ម និងចំនុចលេចធ្លោនៃម៉ាកសញ្ញារបស់អ្នក។
● តើអ្នកចង់ឲ្យម៉ាកសញ្ញារបស់អ្នក ដក់ក្នុងចិត្តអតិថិជនឬទេ? ជម្រើស ការផ្សាយទៅដល់ ជាជម្រើសសាកសម មិនថាម៉ាកសញ្ញានោះ មានឈ្មោះល្បីល្បាញហើយក៏ដោយ។
● តើម៉ាកសញ្ញារបស់អ្នក ទើបតែចាប់ដំណើរការថ្មីៗទេឬ? ជម្រើស ស្គាល់ដឹងឮ និង ការពិចារណា អាចជួយកសាងថ្នាលដ៏ល្អមួយ សម្រាប់ឲ្យអ្នកអាចសម្រេចលទ្ធផលល្អបំផុត នៅពេលអ្នកធ្វើយុទ្ធនាការ បង្កើតអតិថិជនថ្មី នាពេលអនាគត។
● ចុងក្រោយគេគឺ តើអ្នកមានថវិកាប៉ុន្មាន? នៅពេលអ្នកដឹងថាអ្នកគ្រោងចំណាយប៉ុន្មានទៅលើយុទ្ធនាការ អ្នកនឹងងាយស្រួលសម្រេចថា តើអ្នកគួរចាយលុយនោះ ទៅលើគោលបំណងមួយណា។

+កំណត់ថវិការបស់អ្នក
ថវិកាយុទ្ធនាការរបស់អ្នកមានចំនួនជាក់លាក់ ដែលអ្នកនឹងចំណាយដើម្បីផ្សាយពាណិជ្ជកម្ម។ ការកំណត់ថវិការបស់អ្នកនៅលើ TikTok Ads Manager ជួយអ្នកឱ្យគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែប្រសើរ វាស់វែងលទ្ធផលនៃការផ្សាយ និងចាត់ចែងការចំណាយធ្វើទីផ្សាររបស់អ្នក។

+អ្នកមានជម្រើសដ៏សាមញ្ញចំនួន៣ សម្រាប់កំណត់ចំនួនថវិកា យុទ្ធនាការរបស់អ្នក៖

● ថវិកាប្រចាំថ្ងៃ៖ សំដៅលើចំនួនច្រើនបំផុតនៃថវិកា ដែលអ្នកចង់ចំណាយលើយុទ្ធនាការ របស់អ្នកក្នុងមួយថ្ងៃ។ ចំនួននេះត្រូវតែមាន យ៉ាងហោចណាស់ ក៏៥០ដុល្លារដែរ។
● ថវិកាសម្រាប់ចាយ លើយុទ្ធនាការទាំងមូល៖ គឺជាចំនួនថវិកាដែលច្រើនបំផុត ដែលអ្នកចង់ចំណាយ លើយុទ្ធនាការមួយចប់។ បរិមាណនេះត្រូវតែមានចំនួនច្រើន ជាង ៥០ដុល្លារ គុណនឹងចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។
● មិនកំណត់ចំនួន៖ ប្រសិនបើអ្នកចង់សាកល្បង ឬប្រសិនបើអ្នកចង់កំណត់ថវិកា ដាច់ដោយឡែកសម្រាប់ ad group នីមួយៗ (ជាជាងយុទ្ធនាការទាំងមូល) អ្នកអាចជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅពេលកំណត់ថវិកាយុទ្ធនាការរបស់អ្នក។ ជម្រើស “មិនកំណត់ចំនួន” អាចឱ្យប្រព័ន្ធកាន់តែមានភាពបត់បែន ក្នុងការធ្វើតេស្ត និងធ្វើឱ្យការផ្សាយពាណិជ្ជកម្មរបស់អ្នក ទទួលបានលទ្ធផលប្រសើរបំផុត។

+ជ្រើសរើសប្រភេទផ្សាយពាណិជ្ជកម្ម៖ ស្តង់ដារ ឬរហ័ស

តើអ្នកចង់មើលឃើញ លទ្ធផលឆាប់ៗ តាមដែលអាចធ្វើបានដែរឬទេ? ឬតើអ្នកចង់ពង្រីកវិសាលភាព ការផ្សាយពាណិជ្ជកម្មដែរឬទេ? នៅកម្រិត Ad Group អ្នកមានជម្រើសពីរ សម្រាប់ល្បឿនផ្សាយពាណិជ្ជកម្ម។

● ស្តង់ដារ៖ ការផ្សាយពាណិជ្ជកម្មរបស់អ្ន​ក នឹងត្រូវបានផ្សព្វផ្សាយក្នុងរយៈពេល កាន់តែយូរយោងទៅតាមទំហំចរាចរណ៍ ក្នុងរយៈពេលពេញមួយថ្ងៃ។ ជម្រើសនេះជួយធ្វើឱ្យផលចំណេញ ពីថវិការបស់អ្នកបានល្អប្រសើរ។
● រហ័ស៖ ការផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងរយៈពេលខ្លីបំផុត តាមដែលអាចធ្វើទៅបាន។ ជម្រើសនេះជួយធ្វើឱ្យលទ្ធផល ផ្សាយពាណិជ្ជកម្មរបស់អ្នក បានល្អប្រសើរក្នុងអំឡុងពេលផ្សព្វផ្សាយ។
ឧទាហរហ៍៖ អ្នកដំណើរការការផ្សាយពាណិជ្ជកម្មមួយ សម្រាប់រយៈពេលមួយថ្ងៃជាមួយ នឹងថវិកាប្រចាំថ្ងៃចំនួន ១.០០០ដុល្លារ។ ចំពោះជម្រើសផ្សាយ “ស្តង់ដារ” ភាគច្រើននៃការផ្សាយពាណិជ្ជកម្ម របស់អ្នកនឹងត្រូវបានគេមើលឃើញ នៅពេលល្ងាច ពីព្រោះពេលល្ងាចគឺជាពេល ដែលមានចរាចរណ៍ខ្ពស់បំផុត។ ចំពោះជម្រើសផ្សាយ “រហ័ស” ការផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងត្រូវបានផ្សព្វផ្សាយឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដោយមិនគិតពី ទំហំចរាចរណ៍ឡើយ។

+កំណត់យុទ្ធសាស្រ្តដាក់សំណើរបស់អ្នក
ការជ្រើសរើសដ៏សំខាន់មួយផ្សេងទៀតនៅកម្រិត Ad Group គឺត្រូវជ្រើសរើសយុទ្ធសាស្រ្ត ដាក់សំណើរបស់អ្នកនៅម៉ូឌុល Bidding & Optimization។ ជម្រើសនេះមានពីរប្រភេទធំៗ ដែលរួមមាន៖

● Bid Cap: អ្នកកំណត់បរិមាណអតិបរមា ដែលប្រព័ន្ធអាចចំណាយដើម្បីសម្រេចបាន លទ្ធផលជាក់លាក់មួយ ដូចជា impression ជាដើម។
● Cost Cap: អ្នកផ្តល់ជូនប្រព័ន្ធនូវការចំណាយ ជាមធ្យមក្នុងមួយលទ្ធផល ដែលវាព្យាយាមសម្រេចបាន។
ទាំងប្រភេទ Bid Cap និង Cost Cap មានបំណងគ្រប់គ្រងការចំណាយ ក្នុងមួយលទ្ធផល (cost per result) របស់អ្នក។ អ្នកក៏អាចជ្រើសរើសយកជម្រើស Lowest Cost ផងដែរ ដែលមិនតម្រូវឱ្យមាន ការដាក់សំណើឡើយ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យប្រព័ន្ធបង្កើតចំនួន លទ្ធផលដល់កម្រិតអតិបរមា ដែលថវិការបស់អ្នកអាចផ្ដល់ឲ្យបាន។ ឧទាហរណ៍ ប្រសិនបើអ្នកចង់សម្រេចបាន Cost per Click ក្នុងបរិមាណទឹកប្រាក់ ១៥សេនឬតិចជាងនេះ នៅពេលនោះអ្នកនឹងត្រូវប្រើ Bid Cap ឬ Cost Cap។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថា អ្នកបានទទួលការចុច (Click) ច្រើនបំផុតដែលថវិកា ១.០០០ដុល្លាររបស់អ្នក អាចផ្ដល់ឲ្យបាន ចូរប្រើជម្រើស “Lowest Cost”។

+របៀបធ្វើឱ្យថវិកា TikTok របស់អ្នកទទួលបាន លទ្ធផលល្អប្រសើរ

ការសម្រេចចិត្តអំពីថវិការបស់អ្នក អាចមានការលំបាក ជាពិសេសនៅពេលអ្នកទើបតែ ចាប់ផ្តើមដំបូង។ វាកាន់តែមានភាពងាយស្រួល នៅពេលអ្នកមានបទពិសោធន៍ អំពីផ្លែតហ្វមកាន់តែច្រើន ប៉ុន្តែអ្នកចាប់ផ្តើមថ្មី អាចអនុវត្តតាមគន្លឹះខាងក្រោមនេះ នៅពេលពួកគេរៀនធ្វើវា៖

● កំណត់ថវិការបស់អ្នកនៅកម្រិត Ad Group ជាជាងនៅកម្រិតយុទ្ធនាការ ដោយជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅលើទំព័រថវិកាយុទ្ធនាការ។
● សម្រាប់ថវិកា Ad Group របស់អ្នក យើងស្នើឱ្យប្រើ ថវិកាប្រចាំថ្ងៃ ជំនួសឱ្យ ថវិកាមួយចប់យុទ្ធនាការ។
មានវិធីជាច្រើន ដើម្បីធ្វើឱ្យថវិការបស់អ្នក ទទួលបានលទ្ធផលល្អប្រសើរនៅលើ TikTok Ads Manager ដែលអ្នកអាចគ្រប់គ្រងវាបាន នៅពេលអ្នកធ្វើវា ដែលជាចុងក្រោយ វិធីល្អបំផុតដើម្បីរៀនសូត្រ ពីផ្លែតហ្វមថ្មីណាមួយ គឺត្រូវចាប់ផ្តើមប្រើប្រាស់វា។ នៅពេលអ្នកបានកំណត់គោលបំណង និងថវិការបស់អ្នករួចរាល់ហើយ អ្នកនឹងមានលក្ខណៈគ្រប់គ្រាន់ ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយនឹងអតិថិជនថ្មីដ៏ច្រើន នៅលើ TikTok៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Httpool៖ ការរៀបចំយុទ្ធនាការ TikTok​ ដំបូងរបស់អ្នក ការចង្អុលបង្ហាញពី Httpool អំពីវិធីរៀបចំយុទ្ធនាការTikTok៖ ការរៀបចំយុទ្ធនាការ TikTok ដំបូងរបស់អ្នក TikTok Ads Manager គឺជាឧបករណ៍ដ៏មានឥទ្ធិពល​​ ​​​និងងាយស្រួលប្រើ សម្រាប់ឲ្យយើងអាចភ្ជាប់ទំនាក់ទំនង ទៅកាន់ទស្សនិកជ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…