វីឡាទោលប្រណិត ១៥ម៉ឺនដុល្លារ ក្នុងតំបន់៦អា 

Date:

គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ ៦អា ដែលកំពុងទទួលបានការចាប់អារម្មណ៏ និង គាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរ​កាលពីខែតុលាថ្មីៗនេះ  បុរី អាម៉ូរី ៧មករា​ ហាក់មានសន្ទុះលោតខ្ពស់គួរអោយកត់សម្គាល់ ជាមួយនិងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួន​បន្ថែមទៀត​នៅក្នុងខែវិច្ឆការនេះ​។

ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា​ ហាក់បោះជំហានទៅមុខយ៉ាងលឿន ជាមួយនិងការបើកគម្រោងថ្មីផ្ទួនៗ​ ទាំងនៅតំបន់ ៦អា​ និងនៅខ័ណ្ឌសែនសុខ ហើយពេលនេះ​ បុរីអាម៉ូរី ៧មករា  និងដាក់បង្ហាញផ្ទះគំរូ​របស់ខ្លួន នៅថ្ងៃ ១៣ ១៤​ វិច្ឆកា ខាងមុខនេះហើយ​ ជាមួយការផ្តល់ជូនគោលការបង់ប្រាក់ងាយស្រួល ដោយ មិនមានប្រាក់កក់ មិនមានការប្រាក់ ត្រឹមតែ $3000 ចុះកុងត្រាក្លាយជាម្ចាស់ផ្ទះតែម្តង   ដែលការផ្តល់ជូននេះ ឆ្លើយតបទៅកាន់អតិថិជនទាំងចាស់ទាំងថ្មី​ ពីសន្ទុះនៃការវិវឌ្ឍន៏របស់ខ្លួនយ៉ាងមានភាពបត់បែន​ និងសម្រួលភាពងាយស្រួលទៅកាន់អតិថិជន ក្នុងអំឡុងពេលបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះផងដែរ ។

គួរបញ្ចាក់ផងដែរថា វីឡាទោលប្រណិត របស់បុរីអាម៉ូរី ៧មករា ជាប្រភេទវីឡា​ឃ្វីន និង ឃ្វីនមេរា រចនាឡើងតាម​បែបបជ្ឍឹមប្រទេសតម្រូវតាមការរស់នៅបែបឯកជនភាព និង ភាពទាន់សម័យ   ការសាងសង់ស្របតាមក្បួនហុងស៊ុយចិន ដែលផ្តោតសំខាន់លើ សុភមង្គល ទ្រព្យសម្បត្តិ និង កិត្យានុភាព នៃការរស់នៅ ។

លំនៅដ្ឋានសាងសង់ឡើងជាមួយបរិយាកាសរស់នៅតាមដងព្រែកធម្មជាតិ មានខ្យល់អាកាសបរិសុទ្ឋ ស្រស់ស្រាយ និង អមធម្មជាតិពិតៗ មានផ្លូវចរាចរណ៏ធំទូលាយ មានការដាំដើមឈើធំៗ មានទីធ្លារត់ហាត់ប្រាណតាមមាត់ព្រែកយ៉ាងស្រស់បំព្រង និង សួនច្បារធំកណ្តាលគម្រោង និងមានផ្សារក្នុងគម្រោង ផ្ទះពាណិជ្ចកម្ម វីឡាកូនកាត់ និង វីឡាទោល

សម្រាប់ការសាកសួរពត័៍មានលំអិត

Facebook Page: Amory7makara
រឺទំនាក់ទំនងតាមរយះលេខ 078 90 9999 / 092 90 9999

Join Telegram : https://t.me/amorydevelopment

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...

រដ្ឋបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា និងស្បៀង ដល់កងកម្លាំងជើងជួរមុខ និងពលរដ្ឋភៀសសឹក

កោះកុង៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ...

ខ្មែរ ជួយ ខែ្មរ! ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភអំបុក ១៥តោនអង្ករ​១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

ភ្នំពេញ: ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក​ ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្តដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។ ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។ លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា​​ “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ​ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។ លោកស្រីអ្នកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ អំបុក​ ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន  នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ដែលតំណាងដោយ  លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។ លោកស្រីអ្នកឧកញ៉ាសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក  ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។ ក្នុងឱកាសនេះផងដែរលោកស្រីអ្នកឧកញ៉ា ក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង  ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។  ជាកិច្ចបញ្ចប់លោកស្រីអ្នកឧកញ៉ាក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក  បុព្វបុរសខ្មែរគ្រប់ជំនាន់ សូម​តាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព  ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង៕