ឧកញ៉ា សូវ សច្ចៈសម្បត្តិ នាំយកអំណោយ ជាថវិកា និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន មន្ទីរសុខាភិបាល ខេត្តស្វាយរៀង

Date:

ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និងលោកស្រី នុន​ ចាន់​ពិសី​ នាថ្ងៃទី៩ខែ១១ ឆ្នាំ២០២១ បាននាំយកអំណោយ ជាសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ 

អំណោយដែល លោកកញ៉ា ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង​ មន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ រួមមានថវិកា​ ៤លានរៀល មី៥កេសធំ អាល់កុល​ ២កាន(៦០លីត្រ)​ ម៉ាស់​៥០០០ម៉ាស់ ទឹកសុទ្ធ​ ១០កេស​ និងអង្ករ​ ១តោន។ 

នាឱកាសនោះ លោក កែរ រដ្ឋា ក្នុងនាម​ថ្នាក់​ដឹកនាំ​មន្ទីរ​សុខាភិបាល​ ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​លោក​ឧកញ៉ា​ សូវ​ សច្ច:​សម្បត្តិ​ អគ្គនាយក​ក្រុម​ហ៊ុន​ វី​ អាយ​ ភី​ ខេម​ខូអបភេីរេសិន​ និង​លោក​ស្រី​ នុន​ ចាន់​ពិសី​ និងកោត​សរសើរ​ដោយ​ស្មោះស្ម័គ្រ ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌​នេះ​ និង​សូម​ជូន​ពរ​លោក​ឧកញ៉ា​ និង​លោក​​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​៥​ប្រការ ​គឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ និង​បដិភាន:​ កុំបី​ឃ្លាង​ឃ្លាត​ឡើយ​៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...