ប្រព័ន្ធ SIS របស់មិត្តហ្វូន ទទួលពានរង្វាន់ជា «ដំណោះស្រាយ IT សម្រាប់ធុរកិច្ច ល្អបំផុតប្រចាំឆ្នាំ»

Date:

ភ្នំពេញ៖ ប្រព័ន្ធអប់រំឌីជីថលនៅលើ អនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យា ព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិ ដ៏ល្បីល្បាញមួយ ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

យោងតាមផែនការ SIS នឹងត្រូវដាក់ពង្រាយ នៅតាមសាលារៀនចំនួន ១០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ហើយនៅដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន ៣០០កន្លែង បានប្រើប្រាស់រួចជាស្រេចហើយ ដោយក្នុងនោះមានសិស្សចំនួនជាង ៣០០.០០០នាក់ និងគ្រូជាង ២០.០០០នាក់ ។ នេះបើយោងតាមការឲ្យដឹង ពីគណៈគ្រប់គ្រងរបស់ មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយ ដែលស្ថិតក្នុងចំណោមកម្មវិធី លំដាប់កំពូលៗនៅលើពិភពលោក ។

លោកបានថ្លែងប្រាប់យ៉ាងដូច្នេះថា «រួមគ្នាជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យាយក្សៗ នៅលើពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបាននូវចំណាត់ថ្នាក់លំដាប់កំពូល នៅក្រោមចំណាត់ប្រភេទ នៃពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ដោយទទួលបានទាំង ពានរង្វាន់មាសនិងប្រាក់ សម្រាប់ប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន ។»

លោកបានបន្ថែមថា «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀត អំពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។ ហើយសមិទ្ធផលនេះ កាន់តែលើកទឹកចិត្តដល់ ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងឌីជីថលច្រើនថែមទៀត មកក្នុងទីផ្សារកម្ពុជា ។»

យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញមួយ ដែលអ្នកប្រើប្រាស់អាចចូល ប្រើវាបានដោយប្រើអ៊ីនធឺណិត ។ ទីពីរ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សា បត់បែនបានដើម្បីបំពេញតាម តម្រូវការរបស់សាលារៀន និងទីបី វាផ្ដល់នូវអត្ថប្រយោជន៍ ផ្នែកតភ្ជាប់ដោយអ្នកប្រើប្រាស់ ប្រព័ន្ធទូរសព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត ។ គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍នៃ វិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថល ដល់សាលារៀនជាង ១០០០កន្លែង នៅទូទាំងប្រទេស ។

គម្រោងឌីជីថលមួយនេះ មានគោលបំណងលើកកម្ពស់ បទពិសោធន៍របស់សិស្សានុសិស្ស តាមរយៈ៖
-បង្កលក្ខណៈឲ្យសិស្ស ចូលប្រើតាមរយៈ កម្មវិធីអេបទូរសព្ទដៃ ឬកម្មវិធីនៅលើអនឡាញ
-ផ្ដល់ជម្រើសសម្បូរបែប សម្រាប់ការសិក្សាតាមអនឡាញ
-ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីតាមដានលទ្ធផល សិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍
-ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សា ក្នុងការរៀបចំចាត់ចែង ថ្នាក់រៀននៅលើអនឡាញ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...

រដ្ឋបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា និងស្បៀង ដល់កងកម្លាំងជើងជួរមុខ និងពលរដ្ឋភៀសសឹក

កោះកុង៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ...

ខ្មែរ ជួយ ខែ្មរ! ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភអំបុក ១៥តោនអង្ករ​១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

ភ្នំពេញ: ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក​ ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្តដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។ ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។ លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា​​ “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ​ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។ លោកស្រីអ្នកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ អំបុក​ ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន  នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ដែលតំណាងដោយ  លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។ លោកស្រីអ្នកឧកញ៉ាសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក  ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។ ក្នុងឱកាសនេះផងដែរលោកស្រីអ្នកឧកញ៉ា ក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង  ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។  ជាកិច្ចបញ្ចប់លោកស្រីអ្នកឧកញ៉ាក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក  បុព្វបុរសខ្មែរគ្រប់ជំនាន់ សូម​តាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព  ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង៕