ក្រុមហ៊ុន foodpanda ចាប់ដៃគូសហការជា មួយក្រុមហ៊ុន Oyika ដើម្បីលើកស្ទួយ ជីវភាពដៃគូដឹកជញ្ជូនរបស់ខ្លួន

Date:

ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាង ដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។

This image has an empty alt attribute; its file name is DSC07995.jpg

ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​ នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាង នៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាងដៃគូ ដឹកជញ្ជូនរបស់ foodpanda ផងដែរ។

ការសហការនេះដៃគូទាំងពីរនេះ មានគោលដៅរួមក្នុងការចូលរួម កាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បង ឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិកស្របពេលដែលតម្លៃប្រេងសាំងមានការកើនឡើង។​ លើសពីនេះក្រុមហ៊ុនមានចក្ខុវិស័យក្នុងការរួមដៃគ្នាជម្រុញឲ្យមានការយល់ដឹងក៏ដូចជា ការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ

This image has an empty alt attribute; its file name is DSC07983.jpg


លោកស្រី ឡាយ ស៊ីវហួង នាយក​គ្រប់គ្រង​ផ្នែកប្រតិបត្តិការនៃ​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖ “ការសហការនេះមិនត្រឹមតែលើកស្ទួយការការពារបរិស្ថាន​និងកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដើតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សាធារណៈជនទាំងអស់ដែលមានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda តែពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូនរបស់យើងតាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ”។

This image has an empty alt attribute; its file name is DSC07946.jpg

លើសពីនេះលោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានបន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថាការសហការនេះនឹងបានចូលរួមលើកស្ទួយការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពីការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត”៕

This image has an empty alt attribute; its file name is photo_2021-11-15_09-20-51-1024x576.jpg

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...