កម្មវិធី CamID បន្ថែមហ្គេមថ្មី ៥០ទៀត ដែលធ្វើឲ្យការកម្សាន្ត កាន់តែសម្បូរបែប និងរីករាយ

Date:

ភ្នំពេញ៖ ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗ ដើម្បីលេងកម្សាន្តឲ្យ បានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែម នូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ ។

យោងតាមការឲ្យដឹង ពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរី និងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេង និងសន្សំពិន្ទុដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ក្នុងនោះរង្វាន់រួមមាន កាតកោស ទិន្នន័យប្រើប្រាស់អ៊ីនធឺណិត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ការផ្ដល់ជូនថ្មីនេះ គឺដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី CamID ទទួលបានបទពិសោធន៍ កម្សាន្តសប្បាយផង និងឈ្នះរង្វាន់ ផង ។

លោក ឌិនថន មានប្រសាសន៍ដូច្នេះថា «ហ្គេមទាំងនេះ គឺមិនគិតថ្លៃទេ ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី CamID ថ្មីចុងក្រោយបំផុត ។ បន្ទាប់មក អ្នកអាចទទួលបទពិសោធន៍ កម្សាន្តលេងជាមួយហ្គេមជាង ៥០នេះ បន្ថែមលើអ្វីៗដ៏សម្បូរបែប ដែលមានស្រាប់នៅក្នុងកម្មវិធីនេះ ។ ខណៈកំពុងលេងហ្គេមទាំងនេះ អ្នកក៏នឹងសន្សំបានពិន្ទុ ដើម្បីឈ្នះរង្វាន់ផងដែរ» ។

លោក ឌិនថន បានបន្ថែមថា «កម្មវិធី CamID ទើបតែទទួលបានពានរង្វាន់ជា “កម្មវិធីកម្សាន្តល្អដាច់គេប្រចាំឆ្នាំ” ហើយមានកម្មវិធីកម្សាន្តជាច្រើន ដែលបានដាក់បញ្ចូលបន្ថែម ដើម្បីបំពេញតម្រូវការ កម្សាន្តរបស់អ្នកប្រើប្រាស់» ។

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន គឺអាចចូលប្រើកម្មវិធី CamID ដោយមិនអស់ថ្លៃប្រើអ៊ីនធឺណិតឡើយ ។ កម្មវិធី CamID ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាន និងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញ នៅលើពិភពលោក ។

CamID ប្រៀបដូចជាលិខិត ឆ្លងដែនឌីជីថលមួយ សម្រាប់ការកម្សាន្ត និងសេវាកម្មអនឡាញសំខាន់ៗ ជាច្រើនសម្បូរបែប សម្រាប់អ្នកប្រើប្រាស់ សេវាទូរសព្ទគ្រប់ប្រព័ន្ធ ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំង អ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព...

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...