មិត្តហ្វូន ប្រារព្ធខួប១៣ឆ្នាំ ជាមួយនឹងបេសកកម្មថ្មី ដើម្បីកសាង​សង្គមឌីជីថល នៅ​កម្ពុជា

Date:

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមហ៊ុន មិត្តហ្វូន បាន​ប្រារព្ធខួបទី១៣ឆ្នាំ នៃ​ការ​ឈានជើងចូលទីផ្សារកម្ពុជា​របស់ខ្លួន ជាមួយនឹងការដាក់ ចេញ​នូវ​បេសកកម្មថ្មី​មួយទៀត ​ដើម្បី ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេស​កម្ពុជា ។

កាលពី១៣ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើម​ការផ្ដល់សេវាកម្មរបស់ខ្លួន ជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​ធំជាង​គេបំផុត នៅក្នុងប្រទេស​នេះ ដោយ​គ្របដណ្ដប់​តំបន់លំនៅដ្ឋានគ្រប់ទីកន្លែង និងផ្ដល់សេវាកម្ម​ដល់​ប្រជាជន​ជិត ៩លាននាក់ ។

ភាពជោគជ័យដ៏អស្ចារ្យនេះ​ ត្រូវបានក្រុមហ៊ុន​បញ្ជាក់ថា គឺដោយសារតែមានការគាំទ្រ​ ពីរាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័នពាក់ព័ន្ធ ព្រមទាំង​ដោយសារតែការខិតខំប្រឹងប្រែង​ធ្វើការរបស់​បុគ្គលិកនិយោជិត​ របស់​ក្រុមហ៊ុន​ប្រមាណ ២០០០នាក់ ដែល​បាន​ខិតខំអស់ពីកម្លាំងកាយចិត្ត​ធ្វើ​ឱ្យ​ មិត្តហ្វូន ក្លាយជា​ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដ៏ជោគជ័យ​បំផុត​នៅកម្ពុជា ។

លោក ហ្វុង វ៉ាន់គឿង ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន មិត្តហ្វូន ​មានប្រសាសន៍​យ៉ាង​ដូច្នេះថា «ឆ្លៀត​ក្នុងឱកាសនេះ យើង​សូមថ្លែងអំណរគុណ ដល់​អាជ្ញាធរពាក់ព័ន្ធរបស់រាជ​រដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​ កិច្ច​ប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុននៅកម្ពុជា ។ ជាពិសេស ក្នុងអំឡុងពេល​នៃការផ្ទុះឡើង នូវជំងឺរាតត្បាតសាកល កូវីដ-១៩ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំង​ទាន់ពេលវេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដល់ប្រជាជន​ រួមជាមួយនឹង​វិធានការ​ប្រយុទ្ធប្រឆាំងជំងឺ ឆ្លង​យ៉ាងហ្មត់ចត់បំផុត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ លើ​បរិយាកាស​អាជីវកម្ម ។ ទន្ទឹមនឹងនេះដែរ ខ្ញុំ​ក៏សូមថ្លែង​អំណរគុណ ​យ៉ាងជ្រាលជ្រៅ​ចំពោះបុគ្គលិក​និយោជិត​ របស់​យើង​ផងដែរ ដែលបានរួមដៃគ្នា​ធ្វើ​ឱ្យ​មិត្តហ្វូនក្លាយជា ក្រុមហ៊ុន​មួយ​ដ៏ជោគជ័យ» ។

លោក ហ្វុង វ៉ាន់គឿង បានមានប្រសាសន៍បន្ថែម​ទៀត​ថា «ដោយ​ឈរលើ​ជោគជ័យ​ និងសមិទ្ធផល​នានាដែល​យើងសម្រេចបាន នៅថ្ងៃនេះ​យើងប្រារព្ធ​ខួបអនុស្សាវរីយ៍ទី ១៣ឆ្នាំរបស់យើង ជាមួយ​នឹង​បេសកកម្ម​ថ្មីមួយទៀត គឺ ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។ ហើយ​ដើម្បី​សម្រេច​ឱ្យ​បាន​បេសកកម្មនេះ យើងនឹង​កសាង​បណ្ដាញ​ទូរគមនាគមន៍ដ៏ទំនើប​ជឿនលឿនបំផុត​ ដោយ​មានបំពាក់​នូវ​ បច្ចេកវិទ្យាចុងក្រោយ​បង្អស់ ដូចជា 5G, Narrowband IoT, Big Data និង AI; អនុវត្ត​ដំណោះស្រាយ​ និង​សេវាកម្ម ICT សម្រាប់រដ្ឋាភិបាល ក្រសួងស្ថាប័ន សហគ្រាស អង្គការ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្ម​ទីក្រុង​ឆ្លាត (Smart City), រដ្ឋាភិបាលឌីជីថល និង​សេវាកម្ម Cloud ជាច្រើន​ទៀត ។ ស្របពេលជាមួយគ្នានេះ យើង​ក៏នឹង​វិនិយោគ​ទៅលើ​មាតិកា​ និង VAS ព្រមទាំង​ផ្លាស់ប្ដូរ​ទៅរក​សេវាកម្ម​ឌីជីថល​ ដោយមានហ្គេមស៍កម្សាន្ត​ ដោយ​ឥតគិតថ្លៃ វីដេអូ និង​កម្មវិធីអេបនានា សម្រាប់​អតិថិជនគ្រប់រូប ជាដើម​» ។

គួររំលេចផងដែរថា ក្នុងរយៈពេល​ ១៣ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មិត្តហ្វូន​បានទទួល​ ពាន​រង្វាន់​ជាច្រើន​ពី​ស្ថាប័ន​ ដ៏ល្បីល្បាញបំផុត​នៅលើ​ពិភព​លោក នៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន ។ ពានរង្វាន់ទាំងនេះ​ត្រូវបានផ្ដល់​ឱ្យ ជាការទទួលស្គាល់នូវ​ផលិតផល ​និងសេវាកម្ម​ដែលល្អបំផុត​របស់ ​ក្រុមហ៊ុន​ដែល​បានផ្ដល់​ដល់​អតិថិជន​របស់ខ្លួន ។ ថ្មីៗនេះ គឺនៅឆ្នាំ២០២១ មិត្តហ្វូន បានទទួល​ពានរង្វាន់​មាស ចំនួន ០៤ សម្រាប់​ផលិតផល CamID, SIS System, eMoney e-wallet និង​ខ្សែភាពយន្ត​ភាគអប់រំ «មាគ៌ាព្រះធម៌» របស់ខ្លួន ហើយ​មិនតែប៉ុណ្ណោះ មិត្តហ្វូន ក៏ត្រូវបាន​ស្ថាប័ន​ផ្ដល់​រង្វាន់​អន្តរជាតិ IBA ផ្ដល់​ចំណាត់ថ្នាក់​ស្ថិតនៅក្នុង ចំណោមកំពូល​ក្រុមហ៊ុនទាំង​ ៥ ដែល​បានទទួលពានរង្វាន់ ច្រើនជាងគេ​បំផុត​ប្រចាំឆ្នាំ​ ផងដែរ ។

ក្រៅពីបម្រើ​ដល់​អតិថិជន​ជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូន​ក៏​បាន​ អនុវត្ត​សកម្មភាព​ជួយ​ដល់​សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួន​ដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធី​គាំពារ​សុខភាព​របស់ មិត្តហ្វូន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយ​មនុស្សធម៌​ជួយសង្គ្រោះ​ ដោយ​សហការជាមួយកាកបាទក្រហម​កម្ពុជា; មូលនិធិ​មិត្តហ្វូន​រួមចំណែក​ដល់​ យុទ្ធនាការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩របស់រាជរដ្ឋាភិបាល និង​ការគាំទ្រ​ដល់​ការប្រកួត​បាល់ទាត់ មិត្តហ្វូន​ខេមបូឌានលីគ ជាដើម ។ ចំនួនទឹកប្រាក់ដែល​ក្រុមហ៊ុ​ន​ បានបរិច្ចាគ​ទៅ​លើ​សកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០លានដុល្លារ​អាមេរិករួចហើយ ហើយ​ក្រុមហ៊ុន​នឹងបន្ត​គាំទ្រ​ សកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារ​ជាបន្ត​ទៀត ។ បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្ត​ពង្រឹង​តំណែង របស់ខ្លួនជា​ក្រុមហ៊ុន​លេខ១ នៅក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹង​បេសកកម្មស្នូល ​«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។

ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្ត​វិនិយោគបន្ថែមទៀត ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ​កាន់តែ​រឹងមាំនិង​ទូលំទូលាយថែមទៀត ដោយ​ប្រើប្រាស់នូវ​បច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បី​គាំទ្រ​ដល់រាជរដ្ឋាភិបាល​កម្ពុជា, ប្រជាពលរដ្ឋ​ និង​សហគមន៍ធុរកិច្ច ដើម្បីពន្លឿន​ការធ្វើឌីជីថលូបនីយកម្ម និង​ធ្វើ​ឱ្យកាន់តែវៃឆ្លាត​នូវ​សកម្មភាពធុរកិច្ច ។

ជាចុងក្រោយ មិត្តហ្វូន ក៏នឹង​ប្ដេជ្ញា​បន្តធ្វើជា ក្រុមហ៊ុន​ឈានមុខគេ​នៅក្នុងការ ផ្ដល់​សេវាទូរគមនាគមន៍​ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត​ broadband ការបញ្ជូន​ទិន្នន័យ, ទូរទស្សន៍ឌីជីថល និង​មាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀត ក៏កំពុងត្រូវបានរៀបចំបង្កើតឡើង​ផង​ដែរ ដូចជា ការទូទាត់​តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និង​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹង​រួមចំណែក​ នាំមកនូវអនាគត​​និងជីវភាពបែបឌីជីថលកាន់ តែប្រសើរឡើងសម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...