មុខមាត់កម្ពុជាណាស់ សមិទ្ធិផលខ្មែរ បានសម្ពោធជារូបរាងហើយ!

Date:

ជាមោទនភាពនៃប្រជាជាតិកម្ពុជាដែលមានរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន នៅ កម្ពុជា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ 2022 បានបើកសម្ពោធ ជា ផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ដែលស្ថិតនៅដងផ្លូវ 1986 ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយចក្ខុវិស័យ និងទស្សនៈវែងឆ្ងាយ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អ្នកបើកបរកង់បី TADA នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ និងប្រទេស កម្ពុជាឲ្យកាន់តែស្រស់បំព្រង ជាមួយការបង្ហាញវត្តមានកង់បីអគ្គិសនីរបស់ខ្មែរ លើដងផ្លូវជា សាធារណៈ ដែលមិនបញ្ចេញ ផ្សែងបំពុលដល់បរិស្ថាន ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានបើក សម្ពោធ ជាផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ជាមួយការអញ្ជើញចូលរួមពីឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាយកប្រតិបត្តិនៃធនាគារ ស៊ិន ហាន នៅកម្ពុជា លោក ណាំស៊ូ គីម (Mr. Namsoo Kim) ស្ថាបនិក និងនាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី លោក Kay Woo ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនដៃគូរសហការ និងភ្ញៀវ អ្នកមុខអ្នកការសំខាន់ៗជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា ស្ថានីយ អនៀន ម៉ូប៊ីលីធី គឺជាស្ថានីយ ដែលមានតួនាទីសំខាន់ៗ មួយ ចំនួនដូចជា៖

  1. ជាសាលតាំងបង្ហាញកង់បីអគ្គិសនី
  2. សេវាផ្តល់ការបើកបរសាកល្បងកង់បីអគ្គិសនីអនៀន ធីវ័ន
  3. សេវាកម្មជុសជុល និង ថែទាំ
  4. ជាស្ថានីយប្តូរអាគុយ និងសាកអាគុយ

លោក ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ ក្នុងកម្មវិធីថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយនៅពេលខ្ញុំបានឃើញសមិទ្ធិផលកង់បីអគ្គិសនីអនៀន ធីវ័នរបស់ខ្មែរ ជាច្រើនគ្រឿងបានដាក់ឲ្យចរាចរណ៍នៅទីក្រុងភ្នំពេញ អមជាមួយ ស្ថានីយនៅខណ្ឌសែន សុខ នេះផ្ទាល់ និងអនុស្ថានីយទាំងបីទីតាំងផ្សេងទៀតរបស់ក្រុមហ៊ុន ហើយទាំងនេះ គឺជាការខិតខំប្រឹង ប្រែង និងគួរឲ្យកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ដើម្បី សម្រេចបាននូវចក្ខុវិស័យ និងទស្សនៈវិស័យនៃការរីកចម្រើន ទៅមុខរបស់យានជំនិះអគ្គិសនី ក្នុង គោលដៅ ដើម្បីជួយកាត់បន្ថយការចំណាយរបស់បងប្អូនអ្នកប្រកបរបរបើករត់កង់បីនៅកម្ពុជា ជួយឲ្យពួកគាត់រកចំណូលកើនឡើងជាងមុន។»

នាយកប្រតិបត្តិនៃធនាគារស៊ិនហាន នៅកម្ពុជា លោក Kim Nam-Soo ក៏បានមានប្រសាសន៍ ក្នុងកម្មវិធីថា៖ «តាមរយៈកិច្ចព្រមព្រៀងធុរកិច្ចនេះ ដោយផ្អែកលើសម្ព័ន្ធភាពជាយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន TADA និងធនាគារ Shinhan ប្រចាំប្រទេសកម្ពុជា យើងទន្ទឹងរង់ចាំការពង្រីកកិច្ចសហ ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនៅក្នុងទីផ្សារកម្ពុជា និងរួមចំណែកដល់គោលនយោបាយ ការពារបរិស្ថាន និងការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូនរបស់កម្ពុជា។»

លោក Kay Woo ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមាន ប្រសាសន៍ថា៖ «ល្ងាចនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការណែនាំ កង់បី អគ្គិសនី អនៀន ធីវ័ន និងស្ថានីយមេហ្គា នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់គ្នា ផ្ទាល់។ ហើយវាក៏ជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ខ្លួនខ្ងុំផ្ទាល់ផងដែរ។ ខ្ញុំធ្លាប់បាន ស្រមៃ ថា ខ្ញុំនឹងបង្កើតយានជំនិះអគ្គិសនីតាំងពីខ្ញុំនៅក្មេងមកម្លេះ។ ហើយទីបំផុត ខ្ញុំក៏បាន ខិតជិតមួយជំហានទៀតនៃការបង្កើតយានជំនិះអគ្គិសនីឡើងជាមួយក្រុមរបស់ខ្ញុំផ្ទាល់។»

លោកបានបន្តថា «ក្រោយការប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ជាសាធារណៈ ដល់អ្នក បើកបរ TADA និងអតិថិជនរបស់យើង យើងឃើញមានការចាប់អារម្មណ៍យ៉ាងច្រើនកុះករ ពីសាធារណជន ហើយយើងយល់ថា នេះជាសញ្ញាមួយដែល អាចបញ្ជាក់ឲ្យឃើញថា ទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកនូវបទពិសោធន៍ថ្មីនៃយានជំនិះអគ្គិសនី អនៀន ធីវ័ន។ ហើយខ្ញុំក៏ចង់បញ្ជាក់ថា អនៀន ធីវ័ន ជាយានជំនិះដែលផលិត ដំឡើង នៅកម្ពុជាប្រកបដោយមោទនភាពជាលើកដំបូង។ យើងពិតជាជឿថា អនៀន ធីវ័ន អាចផ្លាស់ប្តូរទាំងស្រុងពីមធ្យោបាយធ្វើដំណើរ ចាស់ មកជាមធ្យោបាយ ដំណើរបែបថ្មី នៃយុគ្គ សម័យទំនើប។»

បន្ថែមពីនេះ ក្រុមហ៊ុន TADA Cambodia ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ក៏បានប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ដល់អ្នកបើកបរឆ្នើម TADA ផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន TADAដែលជាក្រុមហ៊ុនមានបុត្រសម័្ពន្ធរួមជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាកម្មវិធី កក់ការ ធ្វើដំណើរតាមទូរស័ព្ទដៃ មិនគិតកម្រៃជើងសារពីអ្នកបើកបរ ដែលកំពុងឈានមុខគេមួយនៅកម្ពុជា និងទទួលបានសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់អ្នកបើកបរ និងអ្នកជិះរបស់យើងនាពេលបច្ចុប្បន្ន។

ស្របគ្នានោះផងដែរក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ក៏មានកិច្ចសហការពីដៃគូជាច្រើនដូចជា៖
ធានាគារ Shinhan, ក្រុមហ៊ុន Ptt (Cambodia) Ltd, ក្រុមហ៊ុន Total Energies, ផ្សារទំនើប Fairplus Supermarket, ម៉ាត Circle K ដែលសុទ្ធតែជាដៃគូសហការ ក្នុងការចាប់ដៃ គូសម្រាប់ ការពង្រីក និងការដាក់ទីតាំង ដំណើរការអនុស្ថានីយដៃគូនាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ការ ផ្លាស់ប្តូរអាគុយ ទៅដល់អ្នកបើកបរកង់បីអគ្គិសនី អនៀន ធីវ័ន ឲ្យកាន់តែមាន ភាពធំទូលាយ ឆាប់រហ័ស និងកាន់តែមានទំនុកចិត្តពីសំណាក់អតិថិជន។

នេះជាការចាប់ផ្តើមទំព័រនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះគ្មានផ្សែងបំពុល។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតមនុស្សជំនាន់ក្រោយ!

សម្រាប់ព័ត៌មានបន្ថែម ឬស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃពិសេសសូមទំនាក់ទំនង៖ 012/015/067 26 26 86 ឬផ្ញើសារតាមរយៈ Facebook Page: Onion Mobility

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មុខមាត់កម្ពុជាណាស់ សមិទ្ធិផលខ្មែរ បានសម្ពោធជារូបរាងហើយ! ជាមោទនភាពនៃប្រជាជាតិកម្ពុជាដែលមានរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន នៅ កម្ពុជា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ 2022 បានបើកសម្ពោធ ជា ផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ដែលស្ថិតនៅដងផ្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…