ទ្រូម៉ាន់នី ទទួលបាន​កំណើន​​​គណនី​អតិថិជន​​ជាង ១០០​ភាគរយ​ នៅឆ្នាំ២០២១ ហើយ​គ្រោង​បង្ហាញឡូហ្គោ TrueMoney Wallet ថ្មី និង​សេវាថ្មី​ៗ​នៅ​​ឆ្នាំ​២០២២​នេះ

Date:

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ក្រុមហ៊ុន​របស់ខ្លួន​ទទួល​បាន​កំណើន​ទ្វេ​ដង​នៃ​ចំនួន​គណនី​ថ្មី​នៅ​ឆ្នាំ​២០២១។

លើស​ពីនេះ​ទៀត ប្រតិបត្តិការ​របស់​អតិថិជន​បាន​កើនឡើង​ប្រហែល ៤០%​ក្នុង​រយៈពេលដូច​គ្នា​នេះ។

យោងតាម​​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ឱ្យដឹងថា ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​មួយ​នេះបាន​មើលឃើញ​ការ​កើនឡើង​ចំនួន​គណនី​ថ្មី​ ១០៩​ភាគ​រយ​នៅឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ​២០២០។​ ចំនួន​ប្រតិបត្តិការ​សរុប​បាន​កើនឡើង​ជិត ១លាន​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២១ ធៀប​នឹង​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២០។

​ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿ​ជាក់​ថា ភាគច្រើន​នៃកំណើន​នេះ​ត្រូវបានជំរុញ​ដោយ​វិធានការ​សុវត្ថិភាពប្រឆាំង​ជំងឺ​កូវីដ-១៩ ដែល​​កើតមាន​ដោយសារ​ការបង្កើន​​​ការ​ធ្វើ​ទីផ្សារ​ផលិតផល​ឌីជីថល​ក្នុង​អំឡុង​ពេល​រា​ត​ត្បាត​ជំងឺ។

លើស​ពីនេះទៀត កំណើន​អតិថិជន​និង​កំណើន​ប្រតិបត្តិការ​​​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​​ ថាគឺដោយ​សារបណ្តាញភ្នាក់ងារ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី​ ដោយ​ការ​រឹត​ត្បឹត​ការ​ធ្វើដំណើរ ដែល​បានរឹត​បន្តឹង​​​អ្នកប្រើប្រាស់​ឱ្យ​នៅតែ​ក្នុង​សហគមន៍​មូលដ្ឋាន​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ទីតាំង​នៅជិត​ផ្ទះ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា កំណើន​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​នឹង​បន្តកើត​មាន​ក្នុង​ឆ្នាំ​២០២២ នេះ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ស្វែង​រក​វិធី​ងាយស្រួល​​ក្នុងការ​ទូទាត់​វិក្កយប័ត្រ​ និង​ការ​ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

លោក​ស្រី ឃួន ហ្រ្វង់ដារា មាន​ប្រសាសន៍ថា៖ «វាច្បាស់ណាស់ថា ការ​រាតត្បាត​ជំងឺ​ពិតជា​បាន​ជួយ​ជំរុញឱ្យមាន​ប្រតិបត្តិការ​ឌីជីថល​កាន់តែច្រើន។ ទោះជា​យ៉ាងណា យើង​ក៏​ត្រូវ​ចាំដែរថា ការ​ណ៍​ដែល​មាន​​បណ្តាញ​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ​នៅទូទាំង​ប្រទេស​​ក៏មាន​ន័យ​ផងដែរ​ថា ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ និងការ​ររឹត​បន្តឹង​ការ​ធ្វើដំណើរ  ប្រជាពលរដ្ឋ​អាច​មានលទ្ធភាព​បន្ត​ទូទាត់​វិក្កយបត្រ​របស់ពួកគេ និង​ឆ្លើយ​តបទៅនឹង​កាតព្វកិច្ច​ហិរញ្ញវត្ថុរបស់ពួក​គេ បើទោះ​ជា​ពួកគេ​មិន​អាច​ធ្វើដំណើរ​បាន​ទូលំ​ទូលាយ​ដើម្បីធ្វើកិច្ចការទាំងនេះ​ក៏ដោយ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី ​​ឱ្យដឹង​ផងដែរថា ក្រៅ​ពី​កំណើន​​ដែល​​ជំរុញដោយ​ការ​រាតត្បាតជំងឺ កំណើន​​មួយ​ផ្នែក​​​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ឧស្សាហកម្ម​សេវាហិរញ្ញវត្ថុទាំង​មូល​ផង​ដែរ ​​ដែល​បាន​ធ្វើ​ការងារ​​រួមគ្នា​ដើម្បីលើក​កម្ពស់ការយល់ដឹងផ្នែក​ឌីជីថល និង​ហិរញ្ញវត្ថុអនឡាញ។

លោក​ស្រី ឃួន ហ្រ្វង់ដារា បាន​បន្ថែមថា៖ «នៅក្នុង​ពេល​វេលា​ដូចនេះ​ហើយ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​មើល​​ឃើញ​តម្លៃ​នៃការ​មាន​បច្ចេក​វិទ្យា​អនឡាញដែលទុក​ចិត្ត និង​អាច​ពឹង​ពាក់​បាន ព្រមទាំង​បណ្តាញ​ទូលំ​ទូលាយ​នៅទូទាំង​ប្រទេស។ ក្នុង​អំឡុង​ឆ្នាំ​២០២១ ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ជួយ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​មួយ​ចំនួន​ឱ្យ​បន្ត​ផ្តល់សេវា​ជូន​អតិថិជនរបស់ពួកគេ​បាន​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈ​​កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា​ ការ​សហការ​បែប​នេះ​នឹង​បន្ក​កើត​មាន​ក្នុងឆ្នាំ​២០២២​»។

យោងតាម​លោក​ស្រី ឃួន ហ្រ្វង់ដារា ឆ្នាំ​២០២២ អាច​មើលឃើញ​មាន​ការ​កើនឡើង​នៃ​កិច្ចសហ​ប្រតិបត្តិការ​​​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា ដោយសារ​ស្ថាប័នមួយចំនួននឹង ស្វែង​រក​គ្រឹះ​ស្ថាន​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​មូលដ្ឋានអតិថិជន​ដែល​មាន​ស្រាប់។ កិច្ចសហ​ប្រតិបត្តិការ​បែប​នេះ​អាច​មាន​ន័យ​ថា​នឹងមានការ​កើន​ឡើង​ការ​រួម​បញ្ចូលគ្នា​ដែលកាន់តែប្រសើរឡើងជូនអតិថិជន។

ក្រៅពីកិច្ចសហ​ប្រតិបត្តិការគ្នា ក្រុមហ៊ុន ទ្រូម៉ាន់នី​ កំពុង​រៀបចំផែនការ​ពង្រឹង​សេវា និង​ប្រម៉ូសិន​ផ្សេងៗ ដើម្បី​បង្កើន​ ជួយសសម្រួលដល់អតិថិជន​បន្ថែម​ទៀត។ ក្រុមហ៊ុន​ក៏​នឹង​ដាក់បង្ហាញ​ឡូហ្គោ​ថ្មី​សម្រាប់​កម្មវិធី TrueMoney Wallet និង​សេវា​​ថ្មី​​ផ្សេងៗ​ក្នុង​ត្រីមាសទី២ ឆ្នាំ​២០២២ ផង​ដែរ។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា​​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...