បើភ្លាត់ស្នៀត ឬ ភ្លេច មិនបាន​ការពារការមានផ្ទៃពោះដោយចៃដន្យ តើគួរប្រើមធ្យោបាយអ្វីទើបល្អ?

Date:

នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេក​វិទ្យានេះ ដោយ​​សារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់​ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។​

ដោយឡែក ចុះបើចំពោះអ្នកដែលមិនទាន់ចង់មានផ្ទៃពោះ តែបែរជា​រួមភេទជាមួយដៃគូហើយភ្លាត់ស្នៀត​ ឬភ្លេចមិនបាន​ការពារទុកជាមុន ថែមទាំងមិនដឹងពីវីធីសាស្ត្រ​ការពារ​កុំ​ឱ្យមាន​កូន តើត្រូវធ្វើយ៉ាងណាទៅ ហើយប្រើមធ្យោបាយអ្វីទើប​អាចជួយបាន?

ពាក់ព័ន្ធទៅនឹងបញ្ហាចោទមានឡើងខាងលើ ពេលនេះលែងជាក្តីបារម្ភទៀតហើយ ពីព្រោះថា ថ្នាំគ្រាប់ការពារកំណើតប​ន្ទាន់ OK 72 ​អាចជួយបាន។ តើថ្នាំគ្រាប់ OK 72 ជាអ្វី?​ តើ​ OK 72 មានគុណសម្បត្តិអ្វី​ខ្លះ​​? ហើយវាមានផលប៉ះពាល់ សុខភាពអ្នកប្រើ ដែរឬទេ?

ថ្នាំការពារកំណើតបន្ទាន់ ដែលមានឈ្មោះថា OK 72 ​ គឺជាប្រភេទថ្នាំដែលមាន២គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ លេបសម្រាប់​ការពារកំណើតបន្ទាន់ ក្រោយពេលរួមភេទដោយមិនបានការពារ​ទុកជាមុន ឬភ្លាត់ស្នៀត ក្នុងអំឡុង​ពេល៧២ម៉ោង ​ឬ មិនបាន​ប្រើមធ្យោបាយពន្យារកំណើត​ណាមួយផ្សេងទៀតក្នុងការការពារ​។

​ស្រ្ដីអាចលេបថ្នាំនេះភ្លាមៗ បន្ទាប់ពីរួមភេទហើយ ដើម្បីការពារ​ការមាន​ផ្ទៃពោះ​ដោយចៃដន្យ ឬក៏មិនទាន់បានត្រៀមខ្លួនក្នុងការមានកូន។ មានន័យថា ក្រោយពេលរួមភេទរួច ស្ត្រីត្រូវលេបថ្នាំនេះ១គ្រាប់កាន់តែឆាប់រឹតតែល្អ ដោយវាមានប្រសិទ្ធខ្ពស់ក្នុងអំឡុងពេលចន្លោះពី១២ម៉ោង ទៅ២៤ម៉ោង និងត្រូវលេបមិនឱ្យលើសពីរយៈពេល៧២ម៉ោង បន្ទាប់ពីរួមភេទរួចនោះឡើយ។

ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំមួយចំនួនផងដែរ ពី​ការប្រើប្រាស់ថ្នាំការពារកំណើតបន្ទាន់នេះ​មិនបាន​ត្រឹម​ត្រូវ ​ហើយ​ត្រូវបានគេយក​​​ទៅផ្សព្វផ្សាយ​តាមរយៈ អ៊ីនធើណែត ឬប្រព័ន្ធសារព័ត៌មាន​ផ្សេងៗផងដែរថា៖ ស្ត្រីអាច​ប្រឈមនឹង​ការមាន​ផ្ទៃពោះជាមួយថ្នាំការពារកំណើតបន្ទាន់​​​​ ឬ ក៏ដោយសារប្រើប្រាស់​មធ្យោបាយពន្យារ​កំណើត​ណា​មួយ​ផ្សេងៗទៀត ។ មានមតិខ្លះៗក៏លើកឡើងដែរថា វាមានផលរំខានបន្តិចបន្តួចផងដែរ ចំពោះអ្នក​ប្រើប្រាស់ដែល​អាច​នឹងមាន​អាការៈដូចជា៖ ចង់ក្អួត មានការធ្លាក់ឈាមខ្លាំង មានការរមួលក្រពើ​ ​អាច​បណ្តាល​ឱ្យគ្មានកូនរហូត​ និងកាត់បន្ថយចំណង់ផ្លូវភេទ…ជាដើម។

ការលើកឡើងបែបនេះ គឺជារឿងមិនពិតទាំងស្រុងនោះទេ ហើយព័ត៌មាននោះត្រូវបានគេចែកចាយទូលំទូលាយ។ ការផ្សព្វផ្សាយបែប​​​អវិជ្ជមានដូចនេះ ជួនកាល​ធ្វើឱ្យស្ត្រីមានការភិតភ័យ ហើយអាចជាឧបសគ្គរារាំងមិនឱ្យពួកគេប្រើប្រាស់ វិធីសាស្ត្រការពារកំណើតបន្ទាន់ នៅពេលណាដែល​ពួកគេត្រូវការវាចាំបាច់បំផុត។

ដូចនេះហើយ ស្ដ្រីគួរស្វែងយល់បន្ថែម និងស្វែងរកព័ត៌មានទាក់ទៅនឹងថ្នាំការពារកំណើតបន្ទាន់ ដែលត្រឹមត្រូវ​ដោយមានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញ ត្រូវស្គាល់ពីប្រភពថ្នាំ​ ការនាំចូលដែលមាន​ការចុះ​បញ្ជីកា និងទទួលស្គាល់ត្រឹមត្រូវដោយក្រសួងសុខាភិបាល ដូចជាថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72​ ដែលជាផលិត​ផល​​របស់ អង្គការ ភី អេស អាយ កម្ពុជា​ (PSI/C) ។ ថ្នាំ​ OK 72 ជាគ្រួសារសែស្រឡាយតែមួយគត់របស់ម៉ាកសញ្ញា​ OK​ (អូខេ) ដែលមានការទទួលស្គាល់ និងទំនុកចិត្ត ក៏ដូចជា​កេរ្តិ៍ឈ្មោះល្បីល្បាញជាង២០ឆ្នាំរួចមកហើយនៅក្នុងប្រទេសកម្ពុជា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ក្នុងការការពារការមានផ្ទៃពោះដោយចៃដន្យ ហើយថែម​ទាំងទទួលស្គាល់ដោយ​អង្កការសុខភាពពិភពលោកផងដែរ។

ចំណាំ៖ ថ្នាំការពារកំណើតបន្ទាន់​ OK 72 មានចំនួនតែ២​គ្រាប់ប៉ុណ្ណោះក្នុងមួយបន្ទះ ខុសពីផលិតផលថ្នាំផ្សេង​ៗទៀតនៅលើ​ទីផ្សារ​ និង​​មានដាក់លក់ចែកចាយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ វាមានសុវត្ថិភាព ផលរំខានតិចតួចបំផុត និងមាន​

ប្រសិទ្ធភាពខ្ពស់រហូតដល់ 99% ក្នុងកំឡុងពេល ៧២ ម៉ោង (ឬ បីថ្ងៃ) បន្ទាប់ពីរូមភេទរួច ដោយមិនបានការពារ ប្រើកាន់តែឆាប់កាន់តែមានប្រសិទ្ធភាព។ ​​ ​ថ្នាំការពារ​កំណើត​បន្ទាន់ OK 72 មិនតម្រូវឱ្យប្រើប្រាស់ជាមធ្យោយពន្យារកំណើតជាប្រចាំឡើយ អ្នកអាចប្រើវានៅពេលចាំបាច់តែប៉ុណ្ណោះ។

អស់បារម្ភពីការមានផ្ទៃពោះដោយចៃដន្យ ដោយគ្រាន់តែប្រើថ្នាំការពារកំណើតបន្ទាន់ OK 72 ភ្លាមៗក្រោយរួមភេទរួចអំឡុងពេល ៧២ ម៉ោង។ ថ្នាំការពារកំណើតបន្ទាន់ម៉ាក OK 72 មានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់!

ថ្នាំការពារកំណើតបន្ទាន់​ OK 72 អាចរកទិញបាននៅគ្រប់ឱសថស្ថានស្របច្បាប់នានាទូទាំងប្រទេស ឬ​ក៏អាច​ទាក់ទងធ្វើការប្រឹក្សាយោបល់ជាមួយនឹងអ្នកដែលមានជំនាញដែលមានលេខទូរស័ព្ទ និងបណ្តាញសង្គម​ដូចខាងក្រោម។

ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ បណ្ដាញសុខភាពស្ដ្រី តា​មរយៈ៖

លេខទូរស័ព្ទ 012 999 124/ 010 485 585/078 999 124ឬតាមរយៈ Telegram​: https://t.me/psihotline និង Facebook Page : https://web.facebook.com/OKFamilyPSI

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›បើភ្លាត់ស្នៀត ឬ ភ្លេច មិនបាន​ការពារការមានផ្ទៃពោះដោយចៃដន្យ តើគួរប្រើមធ្យោបាយអ្វីទើបល្អ? នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេក​វិទ្យានេះ ដោយ​​សារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…