ក្រុមហ៊ុន Smart Axiata  រៀបចំពិធីថ្លែងអំណរគុណដល់ អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដ៏ទៃទៀត

Date:

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និងសាធារណៈ របស់ខ្លួននៅក្នុងពិធី​ជប់លៀងថ្លែងអំណរគុណ​ដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃព្រហស្បតិ៍​ ទី២៦ ែខឧសភា ។

ដោយមានអ្នកចូលរួមជាង ២៥០ នាក់ រួមទាំង ក្រុមការងារផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Axiata ផងដែរនោះព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនងដល់អតិថិជនក្នុងវិស័យអាជីវកម្មនានារបស់ក្រុមហ៊ុន Smart ផងដែរ។ ដំណោះស្រាយ និងឧបករណ៍ឌីជីថលចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Smart ក៏ត្រូវបានដាក់តាំងសម្រាប់ភ្ញៀវសាកល្បង និងលេងកំសាន្តផងដែរ។​ ព្រឹត្តិការណ៍ពេលរាត្រីនេះក៏មានការសម្ដែងលើឆាក ការលេងហ្គេម និងការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់រួមមាន ទូរស័ព្ទ ថេប្លេត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀតផងដែរ។​

ទោះបីជាមានបញ្ហាប្រឈមបង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក្រុមហ៊ុន Smart បានបន្តណែនាំនូវដំណោះស្រាយឌីជីថលថ្មីៗសម្រាប់ដៃគូសាជីវកម្ម។ ដោយប្រើប្រាស់ទិន្នន័យទូរគមនាគមន៍ និងកម្មវិធីវិភាគអាកប្បកិរិយាឌីជីថល ក្រុមហ៊ុន Smart ផ្តល់ឲ្យអាជីវកម្មទាំងអស់នូវឱកាសមួយក្នុងការបង្កើនយុទ្ធនាការទីផ្សាររបស់ពួកគេ ដោយផ្តល់នូវដំណោះស្រាយលើទីផ្សារផ្សព្វផ្សាយរួមគ្នានៅលើបណ្តាញចែកចាយជាច្រើនរួមទាំងកម្មវិធីតន្រ្តីតាមទូរស័ព្ធ Pleng។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយមួយ Smart ក៏ផ្តល់ឲ្យដៃគូនូវដំណោះស្រាយព័ត៌មានសម្ងាត់ដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម និងកិច្ចព្រមព្រៀងតាមអនឡាញ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata ក៏បានថ្លែងសារថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart ផងដែរ។

លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺគ្រាន់តែជាមធ្យោបាយមួយដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះដៃគូអាជីវកម្មរបស់យើង ហើយដើម្បីបញ្ជាក់ឡើងវិញថាគោលដៅរបស់ក្រុមហ៊ុន Smart គឺចង់បង្កើតទំនាក់ទំនងយូរអង្វែងជាមួយដៃគូអាជីវកម្មរបស់យើង។ ក្នុងនាមជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការជឿជាក់ ដែលដៃគូទាំងអស់មានចំពោះពួកយើង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ពេល​យើង​ឈាន​ឆ្ពោះទៅ​អនាគត យើង​នឹង​មាន​ឱកាសជាច្រើន​ទៀតសម្រាប់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើការ អបអរសាទរ និងឆ្ពោះទៅមុខរួមគ្នា។»

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានគាំទ្រអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មឌីជីថលទើបបង្កើតថ្មីក្នុងស្រុក។​ គំនិតផ្តួចផ្តើមបែបនេះ រួមមានសេវាកម្មទិន្នន័យដែលឧបត្ថម្ភ (Sponsored Data service)ដោយក្រុមហ៊ុន Smart ដែលអនុញ្ញាតឱ្យអាជីវកម្មផ្តល់ការភ្ជាប់ដោយឥតគិតថ្លៃទៅកាន់កម្មវិធី និងគេហទំព័ររបស់ពួកគេដល់អតិថិជនរបស់ក្រុមហ៊ុន Smart ។

លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart មានមោទនភាព​ដែលបានការក្លាយជាដៃគូរបស់អ្នក។ ហើយនៅក្រុមហ៊ុន Smart យើងអាចធានាចំពោះអ្នកថា យើងផ្តោតលើការផ្តល់សេវាដែលមានគោលបំណងពង្រីកការរីចម្រើនរួមគ្នារបស់       យើង ដូច្នេះ​ហើយ យើង​អាច​ជា​ប្រតិបត្តិករផ្តល់​សេវា​ដែលទទួលបានការពេញ​ចិត្ត​សម្រាប់​អាជីវកម្មនានាក្នុង​ប្រទេស​កម្ពុជា»។

លោកស្រី Mila បានបន្ថែមទៀតថា៖«ដោយដឹងថាអាជីវកម្មអនឡាញបានឈានមុខគេកាន់តែរហ័ស យើងទាំងអស់គ្នាត្រូវតែបន្ថែមប្រសិទ្ធភាព លើរបៀបដែលយើងកំណត់គោលដៅ និងទំនាក់ទំនងទៅកាន់អតិថិជន និង របៀបដែលយើងគ្រប់គ្រងអាជីវកម្មលើអន្តរកម្មឌីជីថលរាប់លាន ដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Smart ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​អ្នកទាំងអស់គ្នា ​ដើម្បី​ផល​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា។»

ក្រុមហ៊ុន Smart ប្តេជ្ញាឲ្យក្លាយជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលទទួលបានការពេញ​ចិត្ត​សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលបើកទ្វារសម្រាប់ដៃគូទាំងអស់ ដើម្បីពង្រីកភាពជោគជ័យ និងការរីកចម្រើនរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនដល់សហគ្រាសពីក្រុមហ៊ុន Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/for-business/ ឬទំនាក់ទំនងក្រុមការងារផ្នែកលក់ដល់សហគ្រាសរបស់យើងតាមរយៈ sales.corporate@smart.com.kh ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Smart Axiata  រៀបចំពិធីថ្លែងអំណរគុណដល់ អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដ៏ទៃទៀត រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…