ក្រុមសាស្រ្តាចារ្យ​​​​ឈ្មោះ Hatka ទទួលបានជ័យលាភីចំណាត់​ថ្នាក់​លេខមួយ​ក្នុងកម្មវិធី​ SmartStart Lecturer Hackathon ដំបូងបំផុត​​​ដោយ​ទទួលបាន​ឱកាស ធ្វើ​ដំណើរទស្សនកិច្ច​សិក្សា បច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី

Date:

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៖ សាស្ត្រាចារ្យមួយក្រុមមកពីសាកលវិទ្យាល័យចំនួន៣ ផ្សេងគ្នាបាន​ជ័យលាភីចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្ររបស់កម្មវិធី Lecturer Hackathon ដែលជាកម្មវិធីលើកដំបូងរបស់ SmartStart Unipreneur Learning Platform (SmartStart ULP) ក្នុងការប្រកួតប្រជែងដែលមានបំណងលើកកម្ពស់ជំនាញបង្រៀនសហគ្រិនភាពដល់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។

កម្មវិធី Lecturer Hackathon នេះ​គឺជាព្រឹត្តិការណ៍​ដំបូង​​បំផុតសម្រាប់សាស្រ្តាចារ្យ​​​ ដែល​កន្លង​មកធ្លាប់​​បាន​ធ្វើ​ជាមួយ​​ក្រុម​​និស្សិត ដើម្បី​​លើក​កម្ពស់ការ​យល់​ដឹង​និង​ការប្រាស្រ័យទាក់​ទងឱ្យ​​កាន់​តែប្រសើរ​ឡើងរវាង​សាស្រ្តាចារ្យ​​​​និង និស្សិត​កម្ពុជា ដើម្បី​ឱ្យ​​​​យុវជន​​ជំនាន់​​ក្រោយ​​ត្រៀម​ខ្លួន​សម្រាប់​ភាពជាសហគ្រិនឌីជីថល។ ក្រៅ​ពី​​ការ​​លើក​កម្ពស់​ការ​យល់​ដឹង និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត កម្មវិធី Lecturer Hackathon ក៏បានលើកទឹកចិត្តឱ្យ​មាន​ការប្រាស្រ័យទាក់ទង និងការ​ធ្វើ​ការងារ​ជា​ក្រុម​រវាងសាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុងប្រទេសកម្ពុជា​ផងដែរ ខណៈ​ដែល​សាស្ត្រាចារ្យមក​ពីស្ថាប័ន​ផ្សេងៗ​គ្នា​បាន​ចូល​រួមគ្នាជាក្រុមដើម្បីធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ផ្សេងទៀត។

ក្រោមកិច្ចសហការ​រវាង​​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartStart ULP Hackathon ក៏មានបំណងផ្តល់ឱកាសដល់​សាស្ត្រាចារ្យសាកលវិទ្យាល័យឱ្យ​យល់ដឹងកាន់តែច្បាស់អំពីតម្រូវការផ្នែក​សហគ្រិន និងការអប់រំរបស់និស្សិត​​របស់​ពួកគាត់ ដោយអនុញ្ញាតឱ្យពួក​គាត់​​ស្វែង​យល់​​ពីបទពិសោធន៍របស់​​​សិស្សនៅ​ក្នុង​បរិយាកាសកម្មវិធី Lecturer Hackathon ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង។

ក្រុម​ដែល​​ទទួល​បាន​ជ័យ​លាភី មានឈ្មោះថា Hatka ដែលប្រមូល​ផ្តុំ​ដោយ​សាស្ត្រាចារ្យ​មក​ពី​​សាកលវិទ្យាល័យ​ CamTech សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​អង្គរ។ សាស្ត្រាចារ្យទាំង​បី​នាក់នៅក្នុង​ក្រុមដែលទទួលបានជ័យជម្នះ​​​ បានទទួលនូវរង្វាន់ជាការធ្វើ​ដំណើរទស្សនកិច្ចសិក្សា​ផ្នែក​បច្ចេកវិទ្យានៅប្រទេសសិង្ហបុរី​​ ​ដែល​រាល់ការចំណាយត្រូវបានរ៉ាប់រង​​ទាំង​ស្រុង​​ដោយ​ក្រុមហ៊ុន Smart Axiata។ ទស្សនកិច្ចសិក្សានេះមាន​រួម​បញ្ចូលទាំង​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន «បច្ចេកវិទ្យាធំៗ» ផងដែរ​ដូចជាក្រុមហ៊ុន Google ។ ក្រុម​ដែល​ឈ្នះក៏​នឹង​ធ្វើ​ដំណើរ​​​ទៅ​ទស្សនា​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​ស្ថាប័ន​នេះ​គាំទ្រ​ដល់​សហគ្រិន​នៅ​ក្នុងសាកល​វិទ្យាល័យ​នោះ​ផងដែរ។

ភាពច្នៃ​ប្រឌិត​ដែលនាំឱ្យ​ក្រុម Hatka ទទួលបាន​ជ័យ​ជម្នះនោះគឺជាវេទិកា ​​​មានមូលដ្ឋាន​លើ​គេហទំព័រ ដែល​ភ្ជាប់ទំនាក់ទំនង​រវាង​​និស្សិត​សាកលវិទ្យាល័យ​ដែលកំពុងស្វែងរកកន្លែងចុះ​កម្មសិក្សាជា​មួយ​ក្រុមហ៊ុន​ដែល​កំពុងស្វែងរក​អ្នក​ហាត់ការ។

ឯកឧត្តម​បណ្ឌិត អ៊ុម រម្យណី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ថា៖ «SmartStart គឺ​ជាកិច្ចសហការ​ជា​មួយ Impact HUB Phnom Penh ដើម្បីលើកកម្ពស់សកម្មភាព SmartStart ដូចជា​កម្មវិធីLecturer Hackathon ជាដើម។ កម្មវិធី Lecturer Hackathon មាន​គោលបំណង​ផ្តោតលើ​សាស្ត្រាចារ្យ​និង​គ្រូបង្គោល​មួយ​ចំនួន​នៅ​កម្ពុជា។ តាម​រយៈ​ការ​ផ្តល់​ឱកាសដល់​គ្រូ​បង្រៀន និងគ្រូបង្គោលនៅ​ប្រទេស​យើង​ដែលបានចូល​រួមក្នុងកម្មវិធីនេះ អ្នករៀបចំ​កម្មវិធី​សង្ឃឹម​ថា សាស្ត្រាចារ្យ​នឹងយល់​កាន់តែច្បាស់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​របស់សហគ្រិន»។

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន​៩ ក្នុង​រាជធានីភ្នំពេញ ស្វាយរៀង សៀមរាប និងបាត់ដំបង បានចូលរួមក្នុងកម្មវិធី SmartStart ULP Lecturer Hackathon រយៈពេល ៣ថ្ងៃ។ ពួកគាត់​​រួមគ្នា​បង្កើត​បា​ន​ជា​ក្រុម​​ចំនួន ៦ ដែលមានឈ្មោះថា JEANG, HATKA, ANAKUT, TORSU, BOSDOM និង THNAL LEARNING។

ក្រុមទាំង​៦ ដែល​ចូលរួម​ក្នុងកម្មវិធី Lecturer Hackathon នេះ​បានប​ង្កើត​គំនិតច្នៃប្រឌិតថ្មី វាយ​តម្លៃភាព​ប្រកួត​ប្រជែង​របស់​ខ្លួន ហើយបាន​ធ្វើ​តេស្ត​​គំរូដើម (Prototype) ជាមួយការសាកល្បង​យុទ្ធសាស្រ្ត​ចូលទីផ្សារ (go-to-market) ចូលរួមធ្វើការងារជាក្រុម និងអនុវត្តការងារជាច្រើន​ផ្សេងទៀតដែលត្រូវបានបង្កើត​ឡើង​ដើម្បីស្វែង​យល់​ពី​និស្សិត​​​​របស់ខ្លួន និង​ដើម្បី​ផ្តល់ឱ្យ​​និស្សិត​ទាំងនោះ ​នូវ​បទពិសោធ​ផ្ទាល់​អំពី​សហគ្រិនភាព។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តី​ទីរបស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖ «វាគឺ​ជា​បេសកកម្មរបស់​ក្រុមហ៊ុន Smart Axiata ក្នុង​ការ​ក្លាយ​ជា​អ្នកគាំទ្រ​ខាង​​ផ្នែក​ឌីជីថល ដើម្បី​ជួយ​​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំប្រឹង​ប្រែង​​​​​ជំរុញ​​វិស័យបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រតាម​ប្រព័ន្ធ​ឌីជីថលសំដៅ​ជាប្រយោជន៍ដល់​ប្រទេសជាតិ និង​សេដ្ឋកិច្ច។ ក្រុមហ៊ុន Smart Axiata ​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​ការរីកចម្រើន​យ៉ាងឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈការ​វិនិយោគ​លើ​យុវជន​​ជំនាន់​ក្រោយរបស់កម្ពុជា និង​អ្នក​ដែលបង្រៀន​ពួកគេ។ យើង​នៅ​​ក្រុមហ៊ុន Smart Axiata មាន​ការ​ស្ញប់ស្ញែងយ៉ាង​ខ្លាំង​ទៅនឹង​គំនិត​​ច្នៃ​ប្រឌិត​របស់​គ្រប់សាកលវិទ្យាល័យ​ទាំងអស់ និងការធ្វើការងារជា​ក្រុម​ ​ដែល​​យើង​​បាន​ឃើញ​ក្នុងពេល​ធ្វើបទ​​​បង្ហាញ។ យើង​​មិន​​ត្រឹម​តែ​អបអ​សាទរ​​ដល់​​ក្រុម​​ Hatka ដែល​​ទទួល​​បាន​​ជ័យ​​ជម្នះប៉ុណ្ណោះទេ ប៉ុន្តែ​​ខ្ញុំ​​ក៏​សូម​កោត​​សរសើរ​​ដល់​​សាកល​វិទ្យាល័យ និង​ក្រុម​ទាំងអស់​​ដែល​បាន​​រួម​គ្នា​ចូល​​រួម​​ក្នុង​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ»។

ព្រឹត្តិការណ៍​​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ដ៏​ធំ​នេះ​​ត្រូវ​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ពុធ​ ទី​៧ ខែ​កញ្ញា នៅ​សណ្ឋាគារ ពូឡូវ៉ៃ រាជធានី​ភ្នំពេញ។ មានអ្នកចូលរួម​​​ប្រហែល ៦០​នាក់ រួម​ទាំង​សាស្ត្រាចារ្យ អ្នករៀបចំកម្មវិធី និង​​មន្ត្រីរាជការ​​បាន​​ចូលរួម​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ។

កញ្ញា Melanie Mosard នាយកប្រតិបត្តិ​ Impact Hub Phnom Penh បាន​មាន​ប្រសាសន៍​ថា៖ «កម្មវិធី Hackathon គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​អំពី​ទេពកោសល្យ​ក្នុង​ការ​បង្រៀន និង​ការ​បង្វឹក​​ដែល​មាន​នៅ​​កម្ពុជា។ ដោយ​សារ​តែ​​កម្មវិធី peer-to-peer បានធ្វើអោយ​សាស្ត្រាចារ្យ​នីមួយៗ​ អាចលើក​បង្ហាញ​និង​ចែក​រំលែក​អំពី​របៀប​ដែលពួកគាត់​អាច​អនុវត្ត​វិធីសាស្រ្តដែល​បាន​ប្រើនៅ​ក្នុងកម្មវិធី Hackathon ទោ​​សាកលវិទ្យាល័យ​ របស់ខ្លួន​ផ្ទាល់​។ ជា​ចុងក្រោយ យើង​សង្ឃឹម​ថា បទពិសោធ​ជាក់​ស្តែងនេះ​បាន​បំផុស​គំនិតដល់​​​​សាស្ត្រាចារ្យជំនាន់​ថ្មី​​​​​ដែល​នឹង​បង្រៀន​អំពី​សហគ្រិនភាព​នៅទូទាំង​ប្រទេស​កម្ពុជានៅ​ក្នុង​សាកលវិទ្យាល័យ​រៀងៗខ្លួនរបស់ពួកគាត់»។

ជា​ផ្នែកមួយនៃការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart Axiata ចំពោះកា​រអភិវឌ្ឍ​ឌីជីថល និងសហគ្រិនភាព​នៅ​កម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន​បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) មួយ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍, Impact Hub Phnom Penh និងសាកលវិទ្យាល័យកម្ពុជាចំនួន១០ ដើម្បី​ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល SmartStart Unipreneur Learning Platform (SmartStart ULP) ដែល​ផ្តល់​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​នូវ​គំនិត​សហគ្រិនភាព និង​សមត្ថភាព​បច្ចេកទេស រួមទាំង​ការ​ប្រើប្រាស់​សំខាន់ៗនូវ​ជំនាញ​បច្ចេកវិទ្យា​ដែល​ពាក់​ព័ន្ធទៅនឹង​ទីផ្សារ​កម្ពុជា។

កម្មវិធី​ SmartStart ULP ត្រូវ​បាន​កំពុង​ដាក់​អនុវត្តនៅ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​​​បាត់ដំបង,​ សាកល​វិទ្យាល័យអង្គរ, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា (CamTech)​។​ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Learning Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឫចូលទៅកាន់  http://www.smartstart.com.kh/ ៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...