ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST)​ ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន

Date:

អ្នក​នាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិត​ក្នុង​ចំណោម​តារាល្បីៗ​ជា​ច្រើន​នាក់​ទៀត​ដែល​នឹង​ចូល​រួម​សម្តែង​ក្នុង​កម្មវិ​ធីប្រគុំ​តន្ត្រី #iGoPleng2.0 នា​ពេល​ខាង​មុខ​នេះ ដើម្បី​អបអរសាទរ​​ការ​រចនាជាថ្មី​នៃ​​កម្មវិធី​ស្តាប់​​តន្ត្រី Pleng ​របស់​ក្រុមហ៊ុន Smart Axiata។

តារាផ្សេងទៀតដែល​នឹង​ចូលរួម​ក្នុង​ការប្រគុំតន្ត្រី #iGoPleng2.0 នេះ​រួម​មាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជាលក្ខណៈ​អន្តរជាតិ​ ក៏នឹងចូល​រួម​សម្តែង​នៅ​ក្នុងព្រឹត្តិការណ៍​​នេះផង​ដែរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍អន្តរជាតិ (OCIC) នៅ​ជ្រោយ​ចង្វា ចាប់​ពីម៉ោង ៤​រសៀលតទៅ។ ក្រៅពី​ការ​សម្តែង​សិល្បៈ តារា​ល្បីៗ អ្នក​បង្កើត​មាតិកា និង​តារាតាមបណ្តាញសង្គម​ជាច្រើន​​ទៀត​ ក៏នឹង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយសពិសេស​ផង​ដែរ​​​ដើម្បី​អបអរការ​រចនាជា​​ថ្មី​នៃ​កម្មវិធី Pleng នេះ​។

សំបុត្រ​សម្រាប់​ចូលរួមទស្សនា​​ការ​ប្រគុំ​តន្ត្រី​នេះ​ អាចរកបាន​តែ​នៅក្នុង​កម្មវិធី Pleng ប៉ុណ្ណោះ​រហូត​ដល់​ថ្ងៃទី២២ ខែតុលា។ អ្នកប្រើ​ប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​សំបុត្រ​ដោយ​ប្រើ Pleng Points របស់ពួកគេ​នៅ​ក្នុង​កម្មវិធី Pleng តាមរយៈ https://bit.ly/PlengPointspage

ជា​ផ្នែកមួយ​នៃ​ការផ្តល់ជូនពិសេស (Early Bird) របស់​កម្មវិធី Pleng ចាប់​ពី​ថ្ងៃទី៨ រហូត​ដល់ថ្ងៃទី១០ ខែ​តុលា អ្នកប្រើប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​ប័ណ្ណ VIP មួយ​សន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង​ Pleng Points ចំនួន  ១០ ០០០ ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២ ០០០ពិន្ទុ។ ក្នុង​អំឡុង​ពេល​នៃ​ការ​លក់​សំបុត្រធម្មតា​​ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលា ដែល​មិនមែនជាការ​ផ្តល់ជូនពិសេស អ្នក​ប្រើប្រាស់កម្មវិធី Pleng អាច​ទទួល​បាន​សំបុត្រ VIP មួយសន្លឹក​ពីការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២៥ ០០០ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹកពីការ​​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ៥ ០០០ពិន្ទុ។

ក្រុមហ៊ុន Smart Axiata នឹង​រៀបចំការ​ប្រគុំតន្ត្រី​ដើម្បី​ដាក់​ដំណើរការ​​កម្មវិធី Pleng ដែល​ត្រូវ​បាន​រចនា​ជា​ថ្មីនេះ។ កម្មវិធី​ Pleng នឹង​ផ្តល់​ជូន​​លក្ខណៈ​ពិសេស​ថ្មីៗ​គួរ​ឱ្យ​រំភើប ដែល​រួមមាន​វីដេអូ​តន្ត្រី ផតខាសត៍ ការ​ស្វែងរកតាម​ប្រភេទ និង​រឿង​ក្នុង​កម្មវិធី (in-app stories) ជា​ដើម ហើយ​ក៏មាន​ការ​បង្កើតនូវការរចនាដំណើរការអេប ​ (user interface) ថ្មី​ដើម្បី​​បង្កើន​បទពិសោធ​របស់​អ្នក​ប្រើប្រាស់​ផងដែរ។

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់​តន្ត្រីតាមអ៊ីនធឺណិត​ ដែលត្រូវបាន​ទាញយក​ច្រើន​បំផុត​​ក្នុង​​ប្រទេស​កម្ពុជា​​ ដោយ​​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៧សែន​​នាក់ និង​ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​បទចម្រៀង​ជាង ១​លាន​បទពី​សិល្បករ​សិល្បការី​​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១ម៉ឺន​​នាក់។ កម្មវិធី​ស្តាប់​តន្ត្រីនេះ​ភ្ជាប់​សិល្បករ​សិល្បការនី​ខ្មែរ​ជាមួយ​នឹង​អ្នកគាំទ្រ​ដែលកើន​ឡើង​ឥត​ឈប់ឈរ ដែល​ជួយ​ឱ្យ​មាន​ការ​កោត​សរសើរ​កាន់តែ​ជ្រាល​ជ្រៅចំពោះ​​តន្ត្រី​ក្នុង​ស្រុក និង​អ្នក​ដែលមាន​ទេពកោសល្យ​នានា។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ដោយ​ផ្តោត​​លើ​បទពិសោធ​​​អតិថិជន​របស់យើង​ជា​ចម្បង​ យើង​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ទៅលើ​កម្មវិធី Pleng ដើម្បីកែលម្អ​រចនាដំណើរការ user interface ទូទៅ និង​បទពិសោធ​អ្នក​ប្រើប្រាស់។ ជា​មួយ​នឹង​ការ​អាប់ហ្គ្រេដ​​​ចុង​​ក្រោយ​​បំផុត​ទាំងនេះ យើង​ពិតជា​មាន​ទំនុកចិត្ត​ថា​ យើង​មាន​កម្មវិធី​ដែល​ងាយ​ស្រួល​ប្រើ​និង​មាន​ប្រសិទ្ធភាព​បំផុត​​នៅ​ប្រទេសកម្ពុជា ជា​មួយ​នឹង​មាតិកា​តន្ត្រី​ដ៏ល្អបំផុត​ក្នុង​ប្រទេស»។

អ្នក​ស្តាប់​អាច​រីក​រាយ​នឹង​បណ្ណា​ល័យ​តន្ត្រី​ទាំងមូល​របស់ក​ម្មវិធី Pleng នៃបញ្ជីចម្រៀង​ដែល​បាន​ជ្រើស​រើស​យ៉ាង​ពិសេស​​ដោយ​ឥតគិត​ថ្លៃ ឬអ្នក​ប្រើប្រាស់​អាច​ជាវ​សេវា​ Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩​សេន​ប៉ុុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ស្តាប់​ចម្រៀង​ដោយ​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​សំឡេង​ច្បាស់​ល្អ និង​ការ​ទាញយកបទចម្រៀងទុកដោយ​គ្មានដែន​កំណត់​សម្រាប់​ការ​ស្តាប់អុហ្វឡាញ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគុំតន្ត្រី #iGoPleng2.0 សូមចូលទៅកាន់ https://www.facebook.com/PlengBySmart/photos/a.236830577201413/1082136336004162/ ឬទស្សនាវីដេអូផ្លូវការតាមរយៈ https://www.facebook.com/PlengBySmart/videos/502415555227693.

តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ https://www.facebook.com/PlengBySmart  ឬចូលទៅ​កាន់ www.smart.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...