សន្ទុះនៃការគាំទ្រ របស់ស្មាតហ្វូន Galaxy Z Fold4 និង Galaxy Flip4 កាន់តែមានកើនឡើងខ្លាំង បើគិតមកដល់ពេលនេះ!!

Date:

ភ្នំពេញ៖ លោកអ្នកដែលនិយមប្រើប្រាស់ ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Galaxy Z Fold4 និង Galaxy Flip4 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅ ទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយ ពីលក្ខណៈទូទៅនៅពេល ចេញលក់ថ្ងៃដំបូង។

ប៉ុន្តែនៅពេលនេះក្រុមហ៊ុន នឹងបើកបង្ហាញជូនអ្នកគាំទ្របន្ថែមទៀត តើអ្វីដែលធ្វើឪ្យអតិថិជន ផ្ទុះការគាំទ្រយ៉ាងច្រើនមហិមា មកលើស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip ដែលជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាត គួរឱ្យទាក់ទាញបំផុត ពីមួយជំនាន់ទៅមួយជំនាន់ គឺកាន់តែបន្ថែមនូវភាពលេចធ្លោ… និងបទពិសោធន៍ដ៏អស្ចារ្យ ចេញមកមួយៗរឹតតែធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រកាន់តែ ជាប់ចិត្តខ្លាំងជាងមុនទ្វេដង..!!

លក្ខណៈសម្បតិ្ដដ៏ទាក់ទាញពិសេស Galaxy Z Fold4 គឺអមជាមួយមុខងារ Taskbar ថ្មី៖ ងាយស្រួលក្នុងការធ្វើការ បានយ៉ាងរហ័សជាមួយ Multitasking…រាល់ពេលប្រើកម្មវិធីមួយ Taskbar នឹងបម្រួមជាកម្មវិធីតូចឡើង មកលើអេក្រង់ធ្វើឱ្យយើង កាន់តែងាយស្រួលប្រើប្រាស់… ដោយការបើកឱ្យប្រើកម្មវិធី ពុះចែកអេក្រង់ភ្លាមៗ អាចឱ្យយើងចែកឆ្លាស់កម្មវិធី និងទម្លាក់កម្មវិធីអណ្ដែតលើអេក្រង់ បានច្រើនមុខងារក្នុងពេលតែមួយ។

រីឯកម្មវិធីដែលបានប្រើ ហើយអាចធ្វើការរក្សាទុកនៅក្នុង Taskbar ដើម្បីទុកបើកប្រើនៅពេលក្រោយទៀត បានយ៉ាងងាយស្រួលទៀតផង។ ហើយក៏បានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ដោយការដុសខាត និងឆ្លងកាត់ការធ្វើតេស្តជាច្រើន ដំណាក់កាលធ្វើឱ្យវាចាប់ តឹងណែនដៃល្អគ្រប់កន្លែង ដោយការបំពាក់មកជាមួយ នឹងអេក្រង់ការពារកម្រិតខ្ពស់ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ទាំងមុខ…ទាំងក្រោយ…ស្ដើងជាងមុន និងការពារស្នាមឆ្កូតបានយ៉ាងល្អ ដែលផ្ដល់នូវភាពធន់រឹងមាំ ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ..!

ចំណែក Galaxy Z Flip4 ដ៏តូចច្រឡឹងនេះក៏មិនធម្មតា ដែរជាមួយមុខងារ Flex Mode៖ ជាកម្មវិធីដ៏អស្ចារ្យដែលមានមុខងារថត Selfie ឬ វីដេអូ (គ្រាន់តែធ្វើការដាក់ទូរស័ព្ទ លើផ្ទៃរាបស្មើហើយតម្រឹមកាមេរ៉ា រួចបើកដំណើរការកម្មវិធីកំណត់ម៉ោង.. ធានាថារូបភាពចេញមកច្បាស់.. ស្អាត..រស់រវើក គ្រប់ជ្រុងគ្រប់ប្លង់តែម្ដង), អ្វីដែលកាន់តែពិសេស ជាងនេះអាចមើលមាតិកា ឬ វីដេអូខល (Video Call) បានយ៉ាងងាយស្រួល… ទោះខលយូរយ៉ាងណា ក៏គ្មានបញ្ហាដែរពេលនេះ។ ដែលបានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ការពារដោយ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ដ៏តឹងណែនបំផុតទាំងមុខ.. ទាំងក្រោយដែលផ្ដល់នូវភាពរឹងមំាជាប់ធន និងមានសមត្ថភាពការពារស្នាមឆ្កូត បានរហូតដល់ទៅ 4 ដង… ដែលធ្វើឱ្យវាមើលទៅឆើតឆាយជាងមុន… និងកាន់តែអស្ចារ្យជាងមុន.. ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រ កាន់តែពេញចិត្ត និងរីករាយក្នុងការប្រើប្រាស់។

យ៉ាងម៉េចដែរ.. លក្ខណៈសម្បត្តិប៉ុណ្ណឹងស្កប់ចិត្តទេហ្វេនៗ…!! តែខ្ញុំហ៊ានធានាថាតារាទាំង 2 ដួងនេះមិនធ្វើឪ្យលោកអ្នកខកចិត្តនោះទេ។

ហូ…ក្រៅពីលក្ខណៈសម្បតិ្តល្អហើយ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តផ្ដល់ជូនយ៉ាងពិសេស ដែលចំណេញភ្លាមៗរហូតដល់ $358 សម្រាប់រាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ដូចខាងក្រោម៖

  • ទទួលបានប្រាក់មកវិញ $60
  • បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
  • Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W ដែលមានតម្លៃ $49
  • Note package (ស្រោមទូរស័ព្ទអាចដាក់ប៊ិចបាន និងឆ្នាំងសាកកម្លាំង 25W) សម្រាប់ Galaxy Z Fold4 មានតម្លៃ $99
  • Flap leather Cover ស្រោមទូរស័ព្ទស្បែកសម្រាប់ Galaxy Z Flip4 មានតម្លៃ $89
  • ការបង់រំលស់ឥតការប្រាក់ជាមួយធនាគារ AEON (ផុតកំណត់ត្រឹមថ្ងៃទី 31 តុលា 2022)
  • បញ្ចុះតម្លៃ $150 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Fold4 និង បញ្ចុះតម្លៃ $100 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Flip4 ក្នុងរយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរស័ព្ទ

លោកអ្នកអាចរកទិញបាន នៅតាមបណ្តាហាង លក់ទូរស័ព្ទទូទាំងប្រទេស!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែល នៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...