foodpanda មានវត្តមានក្នុងពិព័រណ៌ការងារ ដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!

Date:

ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រដ៏សំខាន់មួយ ក្នុងពិព័រណ៌ការងារថ្នាក់ជាតិ ប្រចាំឆ្នាំមួយនេះ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានចាប់ធ្វើឡើងនៅថ្ងៃទី២៨និង២៩ខែ តុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ដែលធ្វើឡើងក្នុងន័យចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីចូលរួមជាម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន foodpanda ក៏បានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda ដែរ។ នៅស្ដង់នោះ អ្នកទាំងអស់គ្នាក៏អាចចូលមកសួរនាំនូវព័ត៌មានទូទៅទាក់ទងនឹងឱកាសការងារ និងអាចយក CV មកដាក់ ហើយចូលសម្ភាសន៍ការងារភ្លាមៗបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏មានជាការបង្វិលកងផ្សងសំណាង ល្បែងកំសាន្ដផ្សេងៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ថែមទាំងមានឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្ថែមពីលើការផ្ដល់ព័ត៌មាន​ និង ការជ្រើសរើសបុគ្គលិក foodpanda ក៏បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។

foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្មង់តាមfoodpandaទាំងអស់គ្នាដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/ ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›foodpanda មានវត្តមានក្នុងពិព័រណ៌ការងារ ដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ! ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...