កាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2022 ក្រុមហ៊ុនស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ ប៊េវើរីច (ខេមបូឌា) បានរៀបចំព្រឹតិ្តការណ៍កីឡាលោតឆ័ត្រយោងលើអាកាសដ៏អស្ចារ្យ រួមទាំងការប្រគុំតន្ត្រីខ្នាតធំនៅទូទាំងប្រទេសទៀតផង..!

Date:

(ភ្នំពេញ) ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២៖ ស្រាបៀរ ម៉ាទ្រីដ ជាស្រាបៀរជាប់លំដាប់ថ្នាក់ពិភពលោកដែលត្រូវ​បាន​ផលិតឡើងពីគ្រឿងផ្សំដ៏មានគុណភាព​ខ្ពស់ រួមជាមួយនឹង​បច្ចេក​វិទ្យា​ទំនើបចុង​ក្រោយ​បង្អស់​ពីប្រទេសអ៊ឺរ៉ុប ផ្ដល់ឱ្យលោកអ្នកនូវរសជាតិដ៏អស្ចារ្យ និងភាពរីករាយលើសគេ!

គួរបញ្ជាក់ផងដែលថាកាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2022 ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា សុខ សុភាព ដែលជាអគ្គនាយកាក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) បានរៀបចំព្រឹត្តិការណ៍កីឡាលោតឆ័ត្រយោងនឹងនាំយកស្រាបៀរ ម៉ាទ្រីដ ពីលើអាកាសដ៏មហស្ចារ្យ ដែលបានប្រព្រឹតិ្តទៅនៅលើដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង 4ល្ងាច និងមានការប្រគុំតន្ត្រីទេសចរណ៍ខ្នាតធំរួមជាមួយកំពូលតារាងចម្រៀងល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាទៀតផង។

ក្នុងព្រឹត្តិការណ៍ដ៏មហស្ចារ្យមួយនេះ ក្រោយពីការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាសរួចមកលោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយការបស់ក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ក៏បានធ្វើការចុចប៊េតុងពណ៌ក្រហម ដើម្បីប្រកាសការប្រគុំតន្ត្រីទេសចរណ៍ខ្នាតធំជាងគេនៅកម្ពុជា នឹងធ្វើដំណើរទៅកាន់គ្រប់រាជធានីខេត្តក្រុងនៅទូទាំងប្រទេស! សូមបញ្ជាក់ថាក្នុងការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាស ព្រមទាំងមានការប្រគុំតន្ត្រីដ៏កក្រើកឆាកទៀតនោះ បានធ្វើឱ្យព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះបន្សល់ទុកនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយយ៉ាងខ្លាំងបំផុតពីសំណាក់អ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងទិដ្ឋភាពហូកញ្ជ្រៀវ សើចសប្បាយដែលមិនធ្លាប់មាន។

ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើកលើសគេ ធំជាងគេ និងផ្ដល់លោកអ្នកនូវរសជាតិឆ្ងាញ់…គ្មានគូប្រៀប ជាពិសេសរីករាយស្រស់ស្រាយជាមួយកម្មវិធីឈ្នះៗជាច្រើនសន្ធឹកសន្ធាប់មានដូចជា៖ ឈ្នះម៉ូតូហុងដាឌ្រីម ស៊េរីថ្មី 2022, រង្វាន់លុយសុទ្ឌ, និងមានរង្វាន់ជាច្រើនទៀត!

ប្រញាប់ឡើង! ជាវកាន់តែច្រើន ទទួលបានពេលវេលារីករាយកាន់តែច្រើន រីឯឱកាសឈ្នះរង្វាន់រឹតតែច្រើន! ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ នឹងនាំយកកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍សប្បាយៗ ប្លែកៗ រំភើបរីករាយជាច្រើនសម្រាប់អស់លោកអ្នក អ៊ីចឹងកុំភ្លេចត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយពីស្រាបៀរម៉ាទ្រីដណា៎…!

ស្រាបៀរម៉ាទ្រី មានរសជាតិឈ្ងុយឆ្ងាញ់ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ជាមួយគុណភាពផលិតតាមស្ដង់ដាពិភពលោក…! ស្រាបៀរម៉ាទ្រីដ រីករាយគ្រប់ពេល គ្រប់ទីកន្លែង!

*ពិសារដោយការទទួលខុសត្រូវ

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...