ក្រសួងប្រៃសណីយ៍ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Viettel Cambodia

Date:

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Viettel Cambodia ដែលផ្តោតទៅលើការអភិវឌ្ឍន៍ ឧស្សាហកម្មទូរគមនាគមន៍ សេវាមជ្ឈមណ្ឌលទិន្នន័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានក្រុមហ៊ុន Viettel Group ព្រមទាំងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមិត្តហ្វូនផងដែរ។

យោងតាមឯកសារដែល បានចុះហត្ថលេខាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងក្រុមអ្នកជំនាញឈានមុខ និងមានបទពិសោធន៍ រួមជាមួយក្រុមហ៊ុនមិត្តហ្វូន ដែលមានបច្ចេកវិទ្យា ហិរញ្ញវត្ថុ, ធនធានមនុស្ស បានសហការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ នៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងផ្សព្វផ្សាយសកម្មភាព ឌីជីថលផ្សេងទៀត តាមការព្រមព្រៀងដោយភាគី ដែលបានចូលរួម។

ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនមិត្តហ្វូន មិនត្រឹមតែរួមចំណែកដល់ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញប្រកបដោយប្រសិទ្ធភាព និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេវាកម្ម ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនងនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងពិភពលោកគឺអាចចូល ដំណើរការបានយ៉ាងងាយស្រួល។

កិច្ចសហប្រតិបត្តិការនេះ ក៏រួមចំណែកដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ការលុបបំបាត់ ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាបានទៀតផង។ ក្នុងនោះក៏ជួយរិតបន្តឹង ទំនាក់ទំនងចំណងមិត្តភាពដ៏ល្អ រវាងកម្ពុជានិងវៀតណាម ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...