ក្រុមហ៊ុន Smart Axiata បកស្រាយបំភ្លឺ ពីការផ្សាយពិធីបិទកីឡាជាតិ លើកទី៣

Date:

បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្ម​ នៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវ ការសម្តែងរបស់​តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។​

ថ្មីៗនេះ ក្រុមហ៊ុន​​ Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំ នៃកីឡាជាតិលើកទី៣ បានធ្វើការបកស្រាយបំភ្លឺ​នៅក្នុងសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីមូលហេតុ​ដែលខ្លួន​ មិន​ចាក់​ផ្សាយបន្តផ្ទាល់នូវ ការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លង​មក​នេះ គឺដោយសារតែ មានការផ្លាស់ប្តូររបៀបវារៈ​កម្មវិធី​ ភ្លាមៗមុនពេលចាប់ផ្តើមកម្មវិធី។​

សេចក្តីជូនដំណឹងនេះបាននិយាយថា​ ក្រុមហ៊ុន Smart Axiata ក៏បានគោរពយល់ព្រមទៅ តាមសំណើពីរគឺសំណើផ្លាស់ប្តូរកម្មវិធី ក៏ដូចជាការស្នើសុំមិនឲ្យចាក់ផ្សាយ ការសម្តែង «Time To Rise» នៅលើផេក Smart Axiata និង Pleng ផងដែរ។

«ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រុមហ៊ុនស្មាតបានទទួលដំណឹងពីការកែប្រែ កម្មវិធីដែលតម្រូវឱ្យលោក ម៉ាន់ វណ្ណដា (Mann Vannda) ជាសិល្បករតន្រ្តីរ៉េបដ៏ល្បី នៅក្នុងប្រទេសកម្ពុជាចូលរួម សម្តែងដោយច្រៀងបទ Time To Rise ។ ក្រុមហ៊ុនស្មាតបានទទួល និងគោរពតាមការស្នើសុំផ្លាស់ប្តូរនេះ ហើយក៏បានទទួល​និង គោរពតាម​ការស្នើសុំបន្ថែម លើ សំណើមិនចាក់បញ្ចាំងដោយផ្ទាល់នូវការសម្តែងបទ Time To Rise នៅលើផេករបស់​ក្រុមហ៊ុន ស្មាត និង Pleng ។»

បន្ថែមពីការចាក់ផ្សាយបន្តផ្ទាល់ តាមបណ្តាញសង្គម ពិធីបិទកីឡាជាតិលើកទី៣នេះ ក៏ត្រូវបានចាក់ផ្សាយ​បន្ត​ផ្ទាល់លើកញ្ចក់ បណ្តាញទូរទស្សន៍ជាតិនានាដូចជា ទូរទស្សន៍ជាតិកម្ពុជា (TVK) និងតាមផេកហ្វេសប៊ុកនានាដូចជា ​ BTV Cambodia។

ក្រុមហ៊ុន Smart Axiata បានសរសេរនៅក្នុងសេចក្តីជូនដំណឹង បន្ថែមទៀតថា ក្រុមហ៊ុនគ្មានគោលបំណង ​មិន​ចាក់ផ្សាយ​ការសម្តែងរបស់លោក វណ្ណដា នោះទេ ហើយក៏បានបញ្ជាក់អំពីជំហរ របស់​ក្រុមហ៊ុន​ក្នុងការលើកកម្ពស់ ​កម្មសិទ្ធិបញ្ញា​របស់សិល្បករ សិល្បការនីជាតិ និងអន្តរជាតិផងដែរ។

«ក្រុមមហ៊ុនស្មាត សូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងខ្ញុំគ្មានចេតនាមិនចាក់ផ្សាយផ្ទាល់ ពីការសម្តែងណាមួយឡើយ លើកលែងតែមានការស្នើសុំ។ ក្រុមហ៊ុនស្មាតសូមកោតសរសើរ ចំពោះស្នាដៃសិល្បៈ និងការប្តេជ្ញាចិត្តចូលរួមចំណែករក្សាកេរ្តិ៍មត៌ក និងវប្បធម៌ខ្មែររបស់សិល្បករ សិល្បការិនី ទាំងអស់ដែលបានចូលរួម សម្តែងនៅរាត្រីនោះ។ ម៉្យាងទៀត ក្រុមហ៊ុនស្មាតក៏គោរពនូវកម្មសិទ្ធិបញ្ញា (Copyright) ហើយនេះជាអ្វីដែលក្រុមហ៊ុនស្មាត តែងតែអនុវត្តជាមួយសិល្បករ សិល្បការនីក្នុងស្រុក ក៏ដូចជាអន្តរជាតិ។ »

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានអំពាវនាវដល់សាធារណៈជន ឲ្យផ្តោតសំខាន់ទៅលើភាគជោគជ័យនៃ មហាព្រឹត្តិការណ៍មួយនេះ និងសំណូមពរឲ្យមានការយោគយល់ អាធ្យាស្រ័យគ្នាខ្ពស់ ដើម្បីមានស្មារតីរួបរួមគ្នា លើក​ស្ទួយវិស័យកីឡា និងសិល្បៈនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Smart Axiata​ បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុង​ព្រឹត្តិការណ៍​​ជាតិ​នេះផងដែរ។ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏រួមចំណែក៏គាំទ្រសិល្បករ ​ក្នុងស្រុកតាមរយៈ​ការ​បង្កើត​​កម្មវិធីតន្រ្តី Pleng ដើម្បីចូលរួមចំណែកក្នុងការគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ សម្រាប់កីឡាជាតិ​លើកទី៣ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយ​សិល្បករ​ ល្បីល្បាញ​ក្នុង​ស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទ ចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបាន​សម្តែង​ផ្ទាល់​ក្នុងអំឡុង ពិធី​​បើក​ព្រឹត្តិការណ៍​កីឡា​នេះផងដែរ ដែលប្រិយមិត្តអាចទស្សនាបានតាមតំណភ្ជាប់ https://youtu.be/jqyLbxwLHac។

ពិធីបិទកីឡាជាតិលើកទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូនយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ខណៈដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំស៊ីហ្គេម ២០២៣ នាពេល ខាងមុខនេះ ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Smart Axiata បកស្រាយបំភ្លឺ ពីការផ្សាយពិធីបិទកីឡាជាតិ លើកទី៣ បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្ម​ នៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវ ការសម្តែងរបស់​តារាល្បី…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…