រកឃើញជ័យលាភីក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា

Date:

ភ្នំពេញ ថ្ងៃចន្ទ ទី២៦ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានស្វែងរកឃើញជ័យលាភីនៅក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports  ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដោយមានការចូលរួមពីក្រុមកីឡាករពីប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធី Smart Kingdom of Lengends ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ធ្នូ នៅផ្សារទំនើប AEON សាខាទី ៣ គឺជាការប្រកួត Mobile Legend Bang Bang អន្តរជាតិដំបូងគេនៅកម្ពុជា។ ក្រុមតំណាងកម្ពុជាទាំងបី រួមមាន ក្រុម SEEYOUSOON ក្រុម Impunity Cambodia  និង ក្រុម BurnxFlash ត្រូវបន្តការប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងសិង្ហបុរី ដែលបានធ្វើដំណើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន Smart បានធ្វើការឧបត្ថម្ភទាំងស្រុងទៅថ្លៃសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅទូទៅសម្រាប់ក្រុមកម្ពុជា ក៏ដូចជាក្រុមបេក្ខជនពីក្រៅប្រទេសទាំងអស់ ដែលត្រូវទទួលបានកោតសរសើរជាខ្លាំងចំពោះការគាំទ្រមួយនេះ។


តាមរយៈកម្មវិធី Smart Kingdom of Legends នេះ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ មានគោលបំណងក្នុងការបង្កើតផ្តួចផ្តើមនូវវេទិកាមួយសម្រាប់ក្រុមកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុន ក៏ដូចជាការរីកចម្រើនធៀបនឹងក្រុមមកពីប្រទេសផ្សេងៗផងដែរ។ ការប្រកួតជាមួយគ្នារយៈពេល ៣ ថ្ងៃបានបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលនឹងនាំទៅរកការរីកចម្រើនសម្រាប់ក្រុមកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ ពួកគេបានយកឈ្នះជ័យលាភីជាមួយក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពរីករាយក្រៃលែង

ចំពោះភាពជោគជ័យក្នុងការរៀបចំការប្រកួតអន្តរជាតិមួយនេះ។

« Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ យើងពិតជាមានមោទនាភាពជាខ្លាំង ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡា eSports នៅប្រទេសកម្ពុជា ក៏ដូចជាលើកកិត្តិនាមវិស័យកីឡាកម្ពុជានៅលើឆាកអន្តរជាតិផងដែរ ខណៈដែលប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣ ក្នុងពេលឆាប់ៗនេះ។»

ការស្វែងរកជ័យលាភីក្នុងការប្រកួតកីឡាមួយនេះ គឺតាមរយៈក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតទាំង ៥ ជុំ ក្នុងរយៈពេលបីថ្ងៃនេះ ដោយមានការតាមដានពីទស្សនិកជនដោយផ្ទាល់ ក៏ដូចជាតាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក ផេក Leng By Smart ផងដែរ។ ទីបំផុត ជ័យលាភីបានទៅលើក្រុម Falcon Sports ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុម SEEYOUSOON  និងក្រុម Impunity Cambodia ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣។

ក្រុម Falcon Sports ដែលជាជ័យលាភីលេខមួយនៃការប្រកួត ទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ។ ចំណែក ក្រុម SeeYouSoon ជាក្រុមបានចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់សរុប ៤ពាន់ដុល្លារ ហើយ ក្រុម Impunity Cambodia ជាក្រុមបានចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់សរុប ២ពាន់ដុល្លារ

គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយ និងគាំទ្រវិស័យកីឡា eSports នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតថ្នាក់​ជាតិ និងការបន្តគាំទ្រវត្តមានកីឡានេះតាមរយៈវេបសាយថ្មីរបស់ Leng Center By Smart ដែលមានមុខងារដ៏សម្បូរបែបសម្រាប់អ្នកដែលនិយម eSports ផងដែរ។ តាមរយៈការរៀបចំ Smart Kingdom of Legends ក្រុមហ៊ុន Smart សង្ឃឹមថានឹងអាចចូលរួមចំណែកបណ្តុះទេពកោសល្យកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលនឹងមានវត្តមានវិញ្ញាសារ eSports ជាលើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តផងដែរ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនវិយោគសំខាន់ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

Share post:

spot_imgspot_img

Popular

More like this
Related

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...