ក្រុមហ៊ុនខ្មែរមហាសំណាង រៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ ជាមួយភ្នាក់ងារលក់ និងដេប៉ូចែកចាយ ទូទាំងប្រទេស

Date:

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនឆ្នោតមហាសំណាងបានរៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរមហាសំណាងនិង ភ្នាក់ងារលក់ និងដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ព្រមទាំងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាសុខាអូតែល។

លោក Xu Ming នាយកក្រុមហ៊ុនខ្មែរមហាសំណាងឯ.ក បានថ្លែងថា ឆ្នោតមហាសំណាងជា “ប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦)។

លោកបន្តថា គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់បានរយៈពេល ៦ឆ្នាំហើយ។

លោកនាយកក្រុមហ៊ុនបានបញ្ជាក់ថា “ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ឆ្នោតមហាសំណាង បានបង្កើតការងារដោយផ្ទាល់ចំនួនរាប់រយកន្លែងជូនកូនខ្មែរ និងដោយប្រយោលចំនួនរាប់ពាន់កន្លែងជូនបងប្អូនប្រជាជនខ្មែរជាភ្នាក់ងារលក់ស្របច្បាប់ ព្រមទាំងបានជួយឲ្យប្រជាជនខ្មែររាប់ពាន់នាក់មានវិជ្ជាជីវៈច្បាស់លាស់តាមរយៈការអប់រំ និងបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាមួយឆ្នោតមហាសំណាងប្រកបដោយក្រមសីលធម៌ខ្ពស់”។

ស្របពេលជាមួយគ្នានេះផងដែរលោកនាយកក្រុមហ៊ុនក៏បានប្រកាស នាយក្រឹម កំពូលតារាកំប្លែងជើងចាស់របស់ព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់គាត់ បានសម្រេចចិត្តចូលរួមជាទូតសុឆន្ទៈរបស់ឆ្នោតមហាសំណាង។លោកថា វត្តមានរបស់នាយក្រឹម និងក្រុមការងារនឹងធ្វើឲ្យមហាជនកម្ពុជាកាន់តែស្គាល់ពីភាពល្បីរន្ទឺនៃកិត្តិនាមរបស់មហាសំណាងក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះដែរលោកក៏បានជម្រាបជូនថា បងប្អូនដែលចង់បាននូវមុខរបរស្របច្បាប់ដើម្បីបង្កើនចំណូលបន្ថែម អាចសម្រេចចិត្តក្នុងការធ្វើជាភ្នាក់ងារលក់ ឬ ដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ។ ឆ្នោតមហាសំណាង ប្តេជ្ញាចិត្តថានឹងនៅតែបន្តចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការជួយសង្គមយ៉ាងសកម្មនៅកន្លែងដែលឆ្នោតមហាសំណាងធ្វើប្រតិបត្តិការរបស់ខ្លួន។

លោកបានឱ្យដឹងទៀតថា ឆ្នោតមហាសំណាង ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង២៥រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ភូមិ-ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធ ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

លោកបន្ថែមថា ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់នូវអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។

គូរបញ្ជាក់ផងដែរថា ឆ្នោតមហាសំណាង ជាប្រតិបត្តិករឆ្នោតតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដៃគូជាសមាជិកសមាគមឆ្នោតពិភពលោក ដែលជាសមាគមអន្តរជាតិដែលប្រមូលផ្តុំទៅដោយសមាជិកដែលសុទ្ធតែជាប្រតិបត្តិករឆ្នោតស្របច្បាប់មកពី៨០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...