សាខាក្រុមហ៊ុន ថៃសាមសុង ប្រចាំកម្ពុជា បង្ហាញសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយ បម្រែបម្រួលបរិយាកាសពិភពលោក

Date:

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយ បម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។ កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្ម នៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើម ជាអតិបរមាក្នុងវដ្ដផលិតផល។

ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើត នូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ២០៣០ រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀត ត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន ៣ធំៗ គឺ៖ (១) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់ របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging), (២) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដើម្បីជៀសវាងការបំពុលបរិស្ថានក្នុងសមុទ្រ (Ocean-bound Plastics Recycled Materials), (៣) មិនបំពុលគុណភាពដី (Zero Waste Landfill) ផងដែរ។

សម្រាប់ទូរស័ព្ទដៃវិញក្រុមហ៊ុនក៏បានបង្កើតនូវយុទ្ធនាការមួយហៅថា “Galaxy For the Planet’’ ហើយយុទ្ធនាការនេះត្រូវសម្រេចឲ្យបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានការចំនួន ៤ គឺ៖ (១) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ, (២) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសម្រាប់ការវេចខ្ចប់, (៣) មិនប្រើប្រាស់ថ្ម / ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲ្យខូចថ្ម, (៤) គ្មានការបំពុលគុណភាពដី។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “យើងបានប្ដេជ្ញាចិត្តថា នឹងចូលរួមចំណែកអភិរក្ស និងបន្តចេរភាពបរិស្ថាន តាមរយៈផលិតផលដែលមាន គុណភាពខ្ពស់ទាំងឡាយរបស់យើង។ ហើយក្នុងឆ្នាំ២០៣០ យើងនឹងពង្រីកវិសាលភាពនៃ ប្រព័ន្ធប្រមូលសំរាមអេឡិចត្រូនិចពី ៥០ ទៅ ១៨០ ប្រទេស នៅក្នុងពិភពលោក ដើម្បីដំណើរឆ្ពោះទៅរក អនាគតចេរភាពបរិស្ថាន ដោយការលុបបំបាត់ការ ប្រើប្រាស់ឧស្ម័នកាបូន និងប្រើប្រាស់ថាមពលកកើតឡើងវិញ នៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ថាមពល ជាអតិបរមាលើផលិតផល ៧ ប្រភេទដូចជា៖ ទូរស័ព្ទដៃ ទូរទស្សន៍ និង ទូរទឹកកក។ល។ ជាពិសេសការផលិតនៅលើស្មាតហ្វូន Samsung Galaxy S23 Series ដែលត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ ៨០% នូវ PET ដើម្បីយកទៅប្រើប្រាស់នៅក្នុង Deco Film សម្រាប់កញ្ចក់ផ្នែកខាងក្រោយ និងកែច្នៃ ២២% លើកញ្ចក់អេក្រង់ខាងមុខ និងគម្របខាងក្រោយនៃស្មាតហ្វូន Galaxy S23 Series ផងដែរ។ រួមទាំងកែច្នៃ 20% លើប្លាស្ទិកដែលបានប្រើប្រាស់ សម្រាប់ប៊េតុងចុចកម្រិតសំឡេង និងប៊េតុងចាក់សោ។ល។ ហើយក្នុងឆ្នាំ២០២៥ យើងនឹងដកសារធាតុប្លាស្ទិក ចេញពីក្នុងប្រអប់ ១០០% និងប្រើប្រាស់វត្ថុធាតុដើមឡើងវិញ នូវគ្រប់ផលិតផលទាំងអស់ របស់សាមសុង។”

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃ ក្រសួងបរិស្ថានក៏បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើ និងមានមោទនភាពចំពោះក្រុមហ៊ុន សាមសុង សម្រាប់ក្ដីព្រួយបារម្ភ និងគិតគូរដល់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមសហការជាមួយ រាជរដ្ឋាភិបាលក្នុងការជួយថែរក្សា និងការពារបរិស្ថានពីបញ្ហាបាស្ទិក និងជួយកាត់បន្ថយសំរាមអេឡិចត្រូនិក ពិសេសការពង្រឹង និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយឧស្ម័នកាបូន នៅគ្រប់ដំណាក់កាល។”

បន្ថែមពីនេះផងដែរ គ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅទូទាំងពិភពលោក គឺផ្នែកមួយដ៏សំខាន់ក្នុងការ គាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...