Samsung Galaxy S23 Series បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយកាដូថែមជូនទៀតផង..!

Date:

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!!

រីករាយស្វាគមន៍វត្តមាន Samsung Galaxy S23, S23+ និង S23 Ultra ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ បាក់ចិត្តស្រឡាញ់ជាមួយនឹង លក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…!

ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖

– Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ!

– ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)

យ៉ាងម៉េចដែរហ្វេនៗស្កប់ចិត្តដែរទេប៉ុនហ្នឹង…!! នេះគ្រាន់តែការផ្ដល់ជូន ក៏រំភើបរីករាយទៅហើយ ចុះទម្រាំតែចូលកាន់តែជ្រៅ និងដឹងកាន់តែច្បាស់នៃគុណសម្បត្តិរបស់ Galaxy S23, S23+ និង S23 Ultra ទៀត តើរំភើបរីករាយប៉ុណ្ណា? តោះ! ទៅតាមដានមើលទាំងអស់គ្នាថា លក្ខណៈសម្បត្តិដែលពិសេស…ដែលខ្លាំង…ដែលអស្ចារ្យនោះមានអ្វីខ្លះទៅ…!

* Samsung Galaxy S23 Ultra

– កាមេរ៉ាកាន់តែធំជាងមុន៖ 200MP ច្បាស់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Nightography ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ)

– អេក្រង់ធំ៖ 6.8 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB, 1TB RAM 12GB

– ថាមពលថ្មធំ៖ 5,000 mAh (អាចប្រើលើអេក្រង់បានពេញមួយថ្ងៃតែម្ដង) សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charging

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

 * Samsung Galaxy S23+

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.6 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 4,700 mAh (អាចប្រើលើអេក្រង់បាន ពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី 

* រីឯ Samsung Galaxy S23

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.1 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 256GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 3,900 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានលឿន៖ 25W សាកលឿនបានដល់ 50% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

ជាពិសេស Samsung Galaxy S23 Series ក៏បានប្រើប្រាស់នូវប្រព័ន្ធបំភាយកម្ដៅ បានយ៉ាងល្អជាងមុន បង្កើនភាពត្រជាក់កាន់តែប្រសើរ…! គ្រាន់តែឃើញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S23 Series ទាំងបីម៉ូឌែលនេះក៏លន់ថាមាត់ WOW ដែរ! ចុះបើបានប្រើប្រាស់ផ្ទាល់វិញ មិនដឹងជារីករាយប៉ុណ្ណា…!! ដូច្នេះប្រញាប់រួសរាន់ឡើងណា៎ទាន់មានការផ្ដល់ជូននូវកាដូដ៏ពិសេសពីសាមសុង…!!

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើនយុទ្ធនាការផ្សេងៗ ជាច្រើនបន្តទៀត ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញ មកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...