លេចមុខតារាចម្រៀង២រូប ពោរពេញដោយទេពកោសល្យ ក្នុងថ្ងៃសម្ពោធ ផលិតកម្មថ្មីសន្លាង GenMusix ដ៏ធំនៅកម្ពុជា

Date:

GenMusix  បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ដែលក្នុងនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។

អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំ ក្រោយពីបានឃើញផ្ទាំង Poster និងវីដេអូខ្លីៗ លើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗនោះ ពេលនេះបានដឹងហើយ គឺការប្រកាសសម្ពោធផលិតកម្មថ្មីសន្លាងឈ្មោះថា “GENMUSIX” មកកាន់វិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនគឺ ផលិតកម្មទើបតែប្រសូត្រឡើងនេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតន្ត្រីដ៏ធំលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា គឺ «ហង្សមាស» ដែលគេស្គាល់ថា ជាបងធំក្នុងវិស័យតន្ត្រីនៅកម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។

ដូចអ្នកគ្រប់គ្នាបានដឹងហើយថា ហង្សមាស ជាក្រុមហ៊ុនតន្ត្រីដ៏ធំបំផុតមួយនៅកម្ពុជា ប្រជុំដោយកំពូលតារាចម្រៀងល្បីៗលំដាប់កំពូលជាច្រើនរូប ឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ និងបន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើង តាមរយៈការផលិតបទនូវចម្រៀងដ៏មានគុណភាព ពេញនិយមគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះការបោះទុនបន្ថែម ដើម្បីបង្កើតផលិតកម្មថ្មីសន្លាង “GENMUSIX” ពីសំណាក់បងធំក្នុងវិស័យតន្ត្រីមួយនេះ គេជឿជាក់ថា ប្រាកដជានឹងធ្វើឱ្យវិស័យតន្ត្រីនៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត តាមរយៈកម្លាំងធនធានមនុស្ស បច្ចេកវិទ្យាទំនើបៗ ព្រមទាំងសមត្ថភាព ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករ-សិល្បការិនី ប្រចាំផលិតកម្មមួយនេះ។

តាមប្រសាសន៍របស់លោកស្រី អ៊ឹង គីមលាង អគ្គនាយិកាក្រុមហ៊ុន GenMusix ឱ្យដឹងថា ការបោះទុន បង្កើតផលិតកម្មថ្មីនេះឡើង គឺដើម្បីផ្ដល់នូវវេទិកាស្ដាប់តន្ត្រីរសជាតិបែបថ្មី ដ៏រស់រវើក ស្របតាមការរីកចម្រើននៃសង្គម ស្របតាមបរិបទថ្មី ជាពិសេសក្នុងសម័យឌីជីថល ការរស់នៅរបស់មនុស្សមានការផ្លាស់ប្ដូរ។ ដូច្នេះតន្ត្រីក៏ត្រូវតែថ្មី តាមបែបផែននៃការនិយមចូលចិត្តរបស់មនុស្ស។ GenMusix មិនត្រឹមតែជាវេទិកាស្ដាប់តន្ត្រី សម្រាប់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនឹងនាំយកនូវតន្ត្រី សិល្បៈ វប្បធម៌ដ៏ល្អផូផង់របស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោក៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›លេចមុខតារាចម្រៀង២រូប ពោរពេញដោយទេពកោសល្យ ក្នុងថ្ងៃសម្ពោធ ផលិតកម្មថ្មីសន្លាង GenMusix ដ៏ធំនៅកម្ពុជា GenMusix  បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ដែលក្នុងនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀង…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…