ដាក់លក់ពេញផ្សារទំនើប សហគ្រាស អុីអ៊ែនអឹម យុាំមី ទទួលបានការគាំទ្រពេញទំហឹងពីក្រសួង និងប្រជាជន

Date:

សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុាំមី  បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។

សហគ្រាស  អុីអ៊ែនអឹម យុាំមី  បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ  និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។

លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ GMP ពីក្រសួង ដែលទទួលស្គាល់ពីសង្វាក់ផលិតកម្មល្អ ដែលក្នុងនោះបុគ្គលិកមាន Uniform ត្រឹមត្រូវកំឡុងពេលប្រតិបត្តិការ ធានាបាននូវគុណភាពអនាម័យខ្ពស់  អ្វីកាន់តែពិសេសនោះសហគ្រាសបានប្រើប្រាស់ម៉ាស៊ីនទំនើបៗក្នុងការផលិត ដែលធ្វើអោយអតិថិជនឬអ្នកបរិភោគផ្ទាល់មានទំនុកចិត្ត ។

យ៉ាងណាមិញនាពេលបច្ចុប្បន្នសហគ្រាសមួយនេះ បានផលិតនិងច្នៃអាហារចំនួន៥មុខ ដូចជា បុកកន្ទុយហេស កាពិផាវ បុកត្រីឆ្អើរ ប្រហុកអង្រ្កង និងប្រហុកឡាប ដែលសុទ្ធសឹងតែជាអាហារពេញនិយមនៅក្នុងប្រទេសកម្ពុជា ថែមទាំងបញ្ចេញការវេចខ្ចប់ថ្មីចំណុះ១៥០ក្រាម ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការសាកល្បងទទួលទានថែមទៀត។

 ហើយប្រភេទអាហារទាំងនេះមានការវេចខ្ចប់នៅក្នុងកែវថ្មយ៉ាងយកចិត្តទុកដាក់ ពោលមិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងធានាបាននូវគុណភាពនិងសុវត្ថិភាពក្នុងការទទួលទានថែមទៀត។ ក្នុងនោះសហគ្រាសបានបញ្ជាក់ថា មានប្រភេទសាច់ប្រឡាក់រួចហើយ រហូតទៅដល់ជាង២០មុខឯណោះ ចែកចាយទៅកាន់ផ្សារម៉ាតតូចធំជាច្រើននៅក្នុងស្រុក ដូចជាផ្សារទំនើប អ៊ីអន ម៉ាក្រូ Lucky ផ្សារថៃហួត ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារអូឡាំពិច និងវត្តមានផ្សារទំនើបៗជាច្រើនទៀត ។

 គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាស អុីអ៊ែនអឹម យុាំមី បានចែកចាយផលិតផលរបស់ខ្លួនទៅកាន់ផ្សារទំនើបតូចធំជាច្រើននៅក្នុងស្រុក ហើយសហគ្រាសក៏កំពុងស្វែងរកដៃគូសហការណ៍បោះដុំទៅក្រៅប្រទេស ដើម្បីធ្វើឱ្យម្ហូបអាហាររបស់ខ្មែរយើងមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារទូលំទូលាយ ។

សម្រាប់ការចាប់អារម្មណ៍ឬសាកសួរពត៌មានបន្ថែម ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...